Warning: "continue" targeting switch is equivalent to "break". Did you mean to use "continue 2"? in /homepages/3/d513639738/htdocs/khmereducator.org/wp-content/plugins/qtranslate-x/qtranslate_frontend.php on line 507
រៀនពីមនុស្ស | ខ្មែរអ្នកអប់រំ
Untitled-1-Recovered

រៀនពីមនុស្ស

ខ្ញុំ​ចូលចិត្ត​អាន​សៀវភៅ ហើយ​ខ្ញុំ​តែង​ស្វែង​រក​ចំណេះ​ដឹង​តាម​រយៈ​សៀវភៅ។ ខ្ញុំ​តែង​យក​សៀវភៅ​ជា​ត្រីវិស័យ​តម្រង់​ទិស​ទៅ​រក​ជំនាញ ឬ​ចំណេះ​ណាមួយ​ដែល​ខ្ញុំ​ចង់​សិក្សា​ស្រាវ​ជ្រាវ។ ខ្ញុំ​យល់​ស្រប​នឹង​មតិ​ដែល​ថា​បុគ្គលជោគជ័យ​សុទ្ធ​តែ​ចូល​ចិត្ត​អាន​សៀវភៅ។

ថ្ងៃ​មួយ​ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ា​ងខ្លាំង​ក្រោយ​ពី​បាន​អាន​សៀវភៅ​ មួយ​ក្បាល​ស្តី​ពី​ប្រវត្តិ​របស់លោក​ហុង​ដា​ដែល​ជា​ស្ថាបនិក​ និង​ជា​អ្នក​ផលិតម៉ូតូ និង​រថយន្ទ​ ហុង​ដា។ សៀវភៅ​នោះ ​មាន​ចំណង​ជើង​ថា ហុងដា​សូអ៊ីជីរ៉ូ បម្លែង​សុបិន​ទៅ​ជា​ថាមពល​ ប្រវត្តិរូប​របស់​ខ្ញុំ បកប្រែ​ដោយ​ បណ្ឌិត ស្វាយ ឡេង។ អ្វី​ដែល​ចម្លែក​សម្រាប់​ខ្ញុំ​ គឺ​លោក​ហុង​ដា មិន​ចូល​ចិត្ត​អាន​សៀវភៅទាល់​តែ​សោះ។ លោក​ថា​ សៀវភៅ​សរសេរ​តែ​​រឿង​ដដែល​ៗ​ គ្មាន​ប្រយោជន៍។ ចំពោះ​លោក​ ប្រសិន​បើ​ចង់​ដឹង​រឿង​អ្វីមួយ​ លោក​មិន​ទៅ​ស្រាវជ្រាវ​ពី​សៀវភៅទេ តែ​លោក​ទៅ​មនុស្ស​ដែល​ដឹង​រឿង​នោះ។ លោក​យល់​ថា​ ធ្វើ​ដូច្នេះ​ មាន​ប្រសិទ្ធភាព​ជាង និង​ចំណេញពេល​វេលា​ច្រើន ព្រោះ​អ្វី​ៗ​ដែល​យោក​ចង់​ដឹង​ សុទ្ធ​សឹង​តែ​ជា​រឿង​ថ្មី ។

ខ្ញុំ​បាន​យក​ទស្សន​របស់​លោក ហុងដា​ មក​ពិចារណា ហើយ​ខ្ញុំ​យល់​ថា​ ជា​គំនិត​ល្អ​មួយ​ដែល​មនុស្ស​យើង​ គួរ​សិក្សា​ពីមនុស្ស​ផង​ និង​សៀវភៅ​ផង។ រឿង​រ៉ាវ​មួយ​ចំនួន​មិន​ទាន់​មាន​បោះពុម្ព​លើ​សៀវភៅ​នៅ​ឡើយ​ទេ។​ ដូច្នេះ​ការ​ទំនាក់​ទំនង​ រៀន​សូត្រ​ពី​មនុស្ស គឺ​ជា​កត្តា​សំខាន់​បំផុត​ សម្រាប់​ការ​ច្នៃ​បង្កើត​ថ្មី គឺ​ដូច​លោក​ហុង​ដា ដែល​ច្នៃ​បង្កើត​ម៉ូតូ និង​ប៊ិស្តុង​សម្រាប់​រថយន្ត​ដូច្នោះ​ដែរ ដែល​ជា​គំនិត​ថ្មី​ខុស​គេ​កាល​ពី​ជំនាន់​នោះ។

នៅ​ក្នុង​សង្គម​ជាក់​ស្តែង​ ខ្ញុំ​យល់​ថា​យើង​គួរ​ជួប​មនុស្ស​ឲ្យ​បាន​ច្រើន​ នៅ​តាម​វិស័យ​ជំនាញ​នីមួយៗ។ ពួកគាត់​ជា​អ្នក​ដឹង​ច្បាស់​ពី​បច្ចេកទេស និង​ចរន្ត​ទីផ្សារ។
ជាភព្វ​សំណាង​ល្អ​សម្រាប់​រូប​ខ្ញុំ គឺ​ខ្ញុំ​ស្ថិត​នៅ​កន្លែង​មួយ​ដែល​អាច​ឲ្យ​ខ្ញុំ​ជួប​ប្រាស្រ័យទាក់ទង​ជាមួយ​មនុស្ស​គ្រប់​វិស័យ ទាំង​វិស័យ​យោធា ការទូត ពាណិជ្ជកម្ម​ វិស្វកម្ម​ជាដើម។ ឆ្លង​តាម​រយៈ​បទ​ពិសោធន៍​នៃ​ទំនាក់​ទំនង​ជាមួយ​ពួក​គាត់ ខ្ញុំ​យល់​ស្រប​ជាមួយ​ទស្សនៈ​របស់​លោក​ហុង​ដា ថា​គំនិត​បង្កើត​ថ្មី​ស្ថិត​នៅ​ជាមួយ​មនុស្ស​។ កាលណា​យើងចេះ​រឿង​អ្វីមួយ យើង​អាច​សួរ​គេ​សួរឯង យើង​នឹង​ទទួល​បាន​ចំណេះ​ដឹង​ទាំងនោះ។

អត្ថបទ​ដោយ លោក ម៉េង និមល facebook page https://goo.gl/dMgZEL

ដោយ salarean.com
Untitled-1
Untitled-1
Untitled-1