Untitled-1 (31)

មិនចង់ខូចខួរក្បាល គួរតែបោះបង់របស់ទាំងនេះ

ខួរក្បាល គឺជាសរីរាង្គដ៏សំខាន់បំផុតរបស់ខួរក្បាល ហើយអ្នកក៏ត្រូវតែថែរក្សាវា ឲ្យបានល្អដែរ។ ទោះបីជាយ៉ាងណាក៏ដោយ អាហារមួយចំនួន ពិតជាអាចបំផ្លាញកោសិកាខួរក្បាលអ្នកបាន ដូច្នេះ គួរតែព្យាយាមលុបបំបាត់វាឲ្យបានច្រើន។

ជក់បារី
បារី ផ្ទុកទៅដោយកាបូនម៉ូណូអុកស៊ីត ដែលជាឧស្ម័នគ្រោះថ្នាក់បំផុតមួយ ព្រោះវាអាចទៅតោងជាតិដែករបស់គ្រាប់ឈាម និងមិនឲ្យវាដឹកនាំអុកស៊ីសែន ដើម្បីចិញ្ចឹមសរីរាង្គក្នុងរាងកាយបានទេ ហើយក្នុងនោះក៏មានខួរក្បាលដែរ។ កង្វះអុកស៊ីសែនចិញ្ចឹមខួរក្បាល គឺអាចសម្លាប់កោសិកាខួរក្បាលបាន។

គ្រឿងស្រវឹង
ការសិក្សាបានរកឃើញថា ការញ៉ាំគ្រឿងស្រវឹងច្រើនៗ អាចបំផ្លាញរចនាសម្ព័ន្ធ ទំនាក់ទំនងក្នុងខួរក្បាល និងកាត់បន្ថយការផលិត កោសិកាខួរក្បាលរហូតដល់ ៤០ ភាគរយឯណោះ។ ដូច្នេះ តើអ្នកចង់ញ៉ាំគ្រឿងស្រវឹងច្រើនៗទៀតដែរឬទេ?

ថ្នាំសម្លាប់សត្វល្អិត
ភាគច្រើនបន្លែ និងផ្លែឈើដែលយើងទិញ និងញ៉ាំសព្វថ្ងៃនេះ គឺច្រើនតែមានហើយថ្នាំសម្លាប់សត្វល្អិត។ ដូច្នេះ វាអាចនឹងប៉ះពាល់ដល់ខួរក្បាល និងបង្កការស្លាប់ដល់សរសៃប្រសាទ ជាច្រើនថែមទៀតផង។

ការបំពុលបរិយាកាស
អ្នកជំនាញខាងជំងឺសួតបាននិយាយថា ការបំពុលបរិយាកាស អាចបង្កជាការរលាកជាប់រហូតដល់ផ្លូវដង្ហើម ដែលជាហេតុនាំឲ្យកោសិកាខួរក្បាលស្លាប់បាន ដោយសារតែកង្វះអុកស៊ីសែនចិញ្ចឹម។ ការគេងបាត់ដង្ហើម ក៏អាចសម្លាប់កោសិកាខួរក្បាលបានដែរ ដោយសារតែកង្វះអុកស៊ីសែន។ នៅពេលអ្នកស្ទះដង្ហើម ខួរក្បាលនឹងមិនអាចទទួលបាន អុកស៊ីសែនគ្រប់គ្រាន់ ដើម្បីរស់ឡើយ៕

Post By khmerscoop.com
Untitled-1
Untitled-1
Untitled-1-Recovered