Untitled-1 (9)

៨ ឃ្លាដែលបុគ្គលជោគជ័យមិនដែលនិយាយ

ដោយសារមនុស្សគ្រប់រូបមានទស្សនៈខុសៗគ្នា ហេតុនេះហើយទើបមានអ្នកជោគជ័យ អ្នកបរាជ័យច្រើនរាប់មិនអស់។​​ ប៉ុន្តែទោះយ៉ាងក៏ដោយមនុស្សគ្រប់គ្នាសុទ្ធតែមានសិទ្ធិស្មើគ្នាក្នុងការស្វែងរកភាពជោគជ័យរបស់ខ្លួន។​ តែបុគ្គលជោគជ័យមានទស្សនៈដូចនឹងបុគ្គលជោគជ័យដូចគ្នា។

ចំណែក បុគ្គលបរាជ័យ ក៏ទស្សនៈដូចនឹងបុគ្គលបរាជ័យដូចគ្នា។

ខាងក្រោមនេះជាទស្សនៈរបស់អ្នកជោគជ័យ ហើយនេះក៏ជាសម្រង់សម្ដីខ្លះដែលអ្នកបរាជ័យច្រើនតែនិយាយ។ តែអ្នកជោគជ័យមិនដែលនិយាយសោះឡើយ នៅពេញមួយជីវិតរបស់គេ។

១. គោលដៅនិង ក្ដីស្រមៃ របស់ខ្ញុំអាចចាំបាន“My goals and dreams can wait.”

តាមពិតគោលដៅ និងក្ដីស្រមៃរបស់មនុស្សវាអាចសម្រេចបានលុះត្រាតែអ្នកពុះពារទៅរកវា
ប៉ុន្តែបើអ្នកអូសបន្លាយម្ដងហើយម្ដងទៀត អ្នកគ្មានថ្ងៃស្គាល់ភាពពិតនៃក្តីស្រមៃនោះទេ។
“ម្រឹគមិនដែលបោលចូលម៉ាត់សីហដែលកំពុងដេកលក់ទេ”,
“ពេលវេលាជាមាសប្រាស់ដែលមិនអាចកាត់ថ្លៃបាន”
ដូចនេះការអូសបន្លាយពេលវេលារង់ចាំថ្ងៃសម្រេចក្តីស្រមៃគ្រាន់តែជាលេសរបស់បុគ្គលបរាជ័យប៉ុណ្ណោះ។
២.ខ្ញុំគ្មានជម្រើសផ្សេងទេ“Idon’t have a choice.”

បើសិនជាអ្នកនិយាយពាក្យថា អស់ជម្រើស ឬគ្មានជម្រើសផ្សេង មានន័យថា អ្នកបិទផ្លូវខ្លួនឯង
មិនបង្កលក្ខណៈល្អប្រសើរឲ្យខ្លួនឯង ធ្វើឲ្យខ្លួនឯងនៅទើរមួយកន្លែង​ (គ្មានផ្លូវ គ្មានជម្រើស)។
ប៉ុន្តែគំនិតអ្នកជោគជ័យ គេសម្លឹងមើលឆ្ងាយជាងនេះ ហើយគេនឹងគិតថាគេមានផ្លូវច្រើនរាប់មិនអស់ដែលត្រូវដើរទៅមុខទៀត។

៣.បើគេគ្រប់គ្នាធ្វើសុទ្ធតែត្រូវអស់ហើយនោះអញ្ចឹងខ្ញុំពិតជាខុសហើយ“Theyare probably right, so I mustbewrong.”

កុំបំបាក់ខ្លួនឲ្យបរាជ័យដោយប្រើពាក្យនេះ។ ត្រូវចាំថា ទោះខុសក៏ដោយត្រូវក៏ដោយ វាជាការពិត ហើយអ្នកជោគជ័យជាអ្នកដែលហ៊ានប្រឈមមុខនឹងការពិត។ ត្រូវចាំថាខុសមិនមែនជាបរាជ័យដ៏ធំគួរឲ្យខ្លាចនោះទេ តែអ្វីជាបរាជ័យដ៏គួរឲ្យខ្លាចនោះគឺពេលដែលអ្នកខ្លាចខុសហើយពេលដែលអ្នកខុសហើយមិនព្រមកែ។

“វានឹងក្លាយជាបរាជ័យមួយដ៏ធំ បើសិនជាអ្នកខ្លាច និងមិនដែលធ្វើការផ្លាស់ប្តូរ”
“It’s will be a bigger failure if you are afraid of and
never make it changed”

៤.វាធ្ងន់ធ្ងរពេកហើយសម្រាប់ខ្ញុំ“Thissucks.”

ពេលអ្នកជួបការលំបាកទើបអ្នកដឹងថា ផ្លូវទៅរកជោគជ័យមិនមែនជាការងាយស្រួលនោះទេ។
ការលុតដំខ្លួនឲ្យក្លាយជាបុគ្គលដ៏ជោគជ័យម្នាក់ ក៏មិនមែនជាការលេងសើចនោះដែរ ដូចនេះ
អ្នកមានគំនិតជោគជ័យគេតស៊ូជានិច្ច មិនដែលរុញរាទេ ព្រោះគេដឹងថាគេចង់បានអ្វីពិតប្រាកដ។

៥.ខ្ញុំស្អប់អ្នកឯងណាស់“I hate you.”

គ្រាន់តែនិយាយពាក្យនេះចេញមកភ្លាម មនុស្សគ្រប់គ្នាអាចទាយដឹងទៅហើយថាអ្នកជាមនុស្សអត់បានការទៅហើយ ព្រោះបុគ្គលជោគជ័យមិនចងគំនុំមិនចេះស្អប់ មិនច្រណែនហើយក៏មិនចេះវាយតម្លៃអ្នកដទៃទាបជាងខ្លួនដែរ។
ព្រះពុទ្ធមានពុទ្ធដីកាថា 
ការចងចិត្តស្អប់នរណាម្នាក់មិនដែលធ្វើឲ្យយើងរស់នៅបានសុខនោះទេ
ក៏មិនធ្វើឲ្យយើងជោគជ័យដែរ។

៦.ខ្ញុំមិនអាចធ្វើបានទេ“I can’t.”

បុគ្គលដែលមានគំនិតជោគជ័យ ជាមនុស្សដែលមានទំនុកចិត្តលើខ្លួនឯង(Self-confidence)ដូចនេះគេជឿជាក់ថា គេអាចធ្វើបានមិនថា មានឧបសគ្គអ្វីក៏ដោយ។

៧.ខ្ញុំបាត់បង់ឪកាសអស់ហើយ“I missed my chance.”

ត្រូវចំាថាឱកាសសម្រាប់មនុស្សម្នាក់ៗមិនដែលចេះអស់ទេ។ វានៅតែមានជានិច្ច ដូចនេះអ្នកដែលមានគំនិតជោគជ័យគេមិនអស់សង្ឃឹមទេ ព្រោះថ្ងៃណាមួយគេនឹងក្ដាប់វាបានមិនខាន ហើយធានាថាវាគ្មានថ្ងៃខកម្ដងទៀតឡើយ។

៨. ណ្ហើយ!វាមិនអីទេ …វាគ្មានអីសំខាន់ទេ…“Never mind… it’s not important…”

នេះជាពាក្យដែលបុគ្គលខ្ចឹលច្រអូសមួយចំនួនច្រើនតែនិយាយ ដើម្បីយកលេសដោះស្រាយឲ្យរួចខ្លួនមួយពេលឬលាក់បាំងបញ្ហាដែលខ្លួនមិនពេញចិត្តម្ដងៗ។ ប៉ុន្តែបុគ្គលជោគជ័យ និង អ្នកសប្បាយចិត្តនឹងការងារ (បគ្គល់សកម្ម និងជោគជ័យ) កម្រនិយាយណាស់ ផ្ទុយទៅវិញគេញញឹមហើយស្វែងរកហេតុផល និងស្ម័គ្រចិត្តប្រឈមនឹងការលំបាក
ឬការពិតទាំងនោះ ៕

Post By khmerscoop.com
Untitled-1
Untitled-1
Untitled-1-Recovered