Untitled-1 (11)

សិល្បៈក្នុងការកត់ត្រាមេរៀនឲ្យមានប្រសិទ្ធិភាព

ការកត់ត្រាគឺជារឿងដែលសំខាន់ក្នុងការសិក្សានិងការបង្កើនការចងចាំរបស់យើងផងដែរ។ មានគ្រូច្រើន ដែលតែងឲ្យយើងទៅមើលសៀវភៅមេរៀនដោយខ្លួនឯងនៅផ្ទះ ហើយដូចនេះអ្នកត្រូវចេះកត់ត្រាមេរៀនដោយខ្លួនឯងខ្លះ។ ខាងក្រោមនេះជាវិធីមួយចំនួនដែលអាចជួយឲ្យអ្នកកត់ត្រាបានដោយប្រសិទ្ធិភាព។

១. ត្រូវចេះជ្រើសរើសផ្នែកដែលត្រូវសរសេរ តែក៏ត្រូវចំណុចសំខាន់ដែរ

អ្នកមិនគួរសរសេរពត៌មានទាំងអស់ដែលមានក្នុងសៀវភៅទេហើយក៏មិនគួរសរសេរខុសពីការពិតដែលមានក្នុងសៀវភៅដែរ។ ត្រូវប្រើយុទ្ធសាស្ត្រក្នុងការអានអត្ថបទ រួចសង្ខេបអ្វីដែលអ្នកគិតថាសំខាន់ទុក។ កំណត់ត្រាដែលល្អគឺជាការសង្ខេប ១ឬ២ ល្បះក្នុងមួយកថាខណ្ឌ។

២. ធ្វើបរាឃ្លា(paraphrase)ពត៌មានដែលមាននៅក្នុងអត្ថបទ

អ្នកគួរតែចេះកត់ត្រាពត៌មានដែលគេបាននិយាយនោះដោយប្រើពាក្យរបស់ខ្លួនឯង។ ការចេះធ្វើបរាឃ្លាគឺជាផ្នែកមួយដែលបង្ហាញថាអ្នកអានយល់ពីអ្វីដែលមាននោះហើយ។ ការធ្វើបែបនេះក៏ជួយឲ្យអ្នកមានការចងចាំពីការកត់ត្រារបស់ខ្លួនបានដែរ។

៣. ប្រើរបៀបកត់ត្រាណាដែលសាកសមចំពោះអ្នក

ចំពោះអ្នកខ្លះ ការកត់ត្រារបស់ពួកគេគឺការសរសេរពត៌មានជាចំណុចៗ ហើយអ្នកខ្លះក៏គូររូបតាមលំដាប់នៃព្រឹត្តិការណ៍។ ជួនកាលអ្នកក៏អាចធ្វើមាតិការពត៌មានទាំងនោះដោយមានរៀបចំពីលំដាប់នៃរឿងសំខាន់។ ការកត់ត្រាជារឿងដែលសំខាន់ណាស់ ដូច្នេះអ្នកគួរតែសរសេរតាមវិធីណាដែលអ្នកគិតថាអ្នកងាយជាងគេ។

៤. ប្រើចក្ខុវិស័យបើសិនជាវាអាចជួយអ្នកបាន

អ្នករៀនប្រកបដោយចក្ខុវិស័យគឺជាមនុស្សដែលត្រូវបានជួយដោយការកត់ត្រាពីចក្ខុវិស័យនេះឯង។ អ្នកប្រហែលជាចង់គូររូបឬក្រាបអំពីពត៌មានទាំងនោះជាជាងការសរសេរពត៌មានទាំងអស់ចេញមក។ តែទោះជាយ៉ាងណាវាត្រូវតែទាក់ទងទៅនឹងមេរៀនរបស់អ្នកដែរ។ វាមានប្រយោជន៍ជួយធ្វើឲ្យអ្នកងាយចាំពត៌មានដែរ។

៥. រៀបចំពត៌មាននៅក្នុងកំណត់ត្រាឲ្យមានន័យ

ផ្អែកលើមេរៀនមួយៗ អ្នកប្រហែលជាចង់រៀបចំពត៌មានតាមរបៀបផ្សេងៗគ្នា។ សម្រាប់មេរៀនប្រវត្តិសាស្ត្រ អ្នកប្រហែលជាកត់ត្រាតាមលំដាប់លំដោយនៃព្រឹត្តិការណ៍។ ចំណែកការកត់ត្រាវិទ្យាសាស្ត្រ ត្រូវការធ្វើនៅក្នុងលំដាប់ជាក់លាក់មួយដែលបង្ហាញគំនិតមួយមុនពេលឈានទៅចំនុចបន្ទាប់។

ដោយ ahladang.com
Untitled-1
Untitled-1
Untitled-1-Recovered