untitled-1-55

៤ វិធីផ្លាស់ប្តូរបញ្ហាទៅជាឱកាស

ចាត់ទុកថាឧបសគ្គគ្រាន់តែជាផ្លូវវាងទៅកាន់គោលដៅរបស់អ្នកប៉ុននោះ

ត្រូវបញ្ចុះបញ្ចូលខ្លួនឯងថាគោលដៅរបស់អ្នកគឺអាចទៅរួច។ លោក Chris Burke ដែលជាកីឡាករ MLB ត្រូវបានគេស្គាល់ដោយ ការដឹកនាំប្រកបដោយភាពងាយបត់បែនរបស់គាត់បាននិយាយថា: «ខ្ញុំមានបាវចនានៅលើជញ្ជាំងបន្ទប់គេងរបស់ខ្ញុំមួយ: “ឧបសគ្គគឺជាអ្វីដែលអ្នកឃើញនៅពេលដែលអ្នកយកភ្នែករបស់អ្នកមើលអ្វីផ្សេងពីគោលដៅរបស់អ្នកប៉ុននោះ។ ” ការបោះបង់គឺមិនមែនអ្វីដែលជាស្តាយ៍របស់ខ្ញុំទ្បើយ។ ខ្ញុំគ្រាន់តែចង់ធ្វើអ្វីមួយដែលជាការគួរឱ្យគោរព “។

ពេលដែលភ្នែករបស់អ្នកត្រូវបានកំណត់នៅលើគោលដៅហើយ នោះអ្នកមិនអនុញ្ញាតឱ្យឧបសគ្គតិចតួចមកបង្អាក់អ្នកទ្បើយ។ ការបោះបង់ចោលគឺងាយស្រួល ការតោងភ្ជាប់ជាមួយគោលដៅគឺពិបាក។

២ ក្តីសង្ឈឹមមិនមែនជាផែនការនោះទេ

ផ្លូវរបស់អ្នកតែងតែមានឩបសគ្គ។ ក្តីសង្ឈឹមតែមួយមុខមិនគ្រប់គ្រាន់ទ្បើយ ត្រូវមានគោលដៅជាក់លាក់ និង​ អាចធ្វើទៅរួច។ ត្រូវប្រាកដថាគោលដៅដែលអ្នកបានកំនត់គឺ ងាយយល់ ច្បាស់លាស់ អាចទៅរួច ដែលអ្នករីករាយនិងធ្វើ និងអាចវាស់ស្ទង់បាន។

៣ ផ្តោតលើអ្វីដែលអ្នកអាចធ្វើបាន

បន្ទាប់ពីចាកចេញពីក្រុម Varsity លោក Jordan តូចចិត្តនិងកំពស់ទាបរបស់គាត់។ គាត់ចង់ខ្ពស់តែដឹងថាជារឿងទៅមិនរួច ដូចនេះគាត់ងាកមកផ្តោតលើការហ្វឹកហាត់ជំនាញជាក់លាក់មួយវិញ។

ជំនួសអោយការគិតពីអ្វីដែលមិនអាចទៅរួច ត្រូវគិតពីអ្វីដែលអ្នកអាចធ្វើបាន។ ប្រើឩបសគ្គជាកត្តាជំរុញរបស់អ្នកដើម្បីទទួលបានភាពជោគជ័យ។

៤ យើងមិនអាចគ្រប់គ្រងលើធម្មជាតិបាន តែយើងអាចគ្រប់គ្រងអប្បកិរិយារបស់យើងបាន

រើសអកប្បកិរិយាឈ្នះមួយ។ អភិវឌ្ឍនូវជំនឿ និង សមត្ថភាពដែលរឹងមាំរបស់អ្នក។​ ខួរក្បាលរបស់យើងមានផ្លូវសរសៃប្រសាទមួយហៅថា Reticular Activating System (RAS) ។ RAS បានទទួលពត៏មានពីគ្រប់ផ្នែកនៃខួរក្បាល និងធ្វើការសម្រេចចិត្តទទួលផ្នែកណាដែលមានប្រយោជន៍ដើម្បីប្រតិបត្តិវា។ ការអភិវឌ្ឍផ្នត់គំនិតដែលត្រឹមត្រូវគឺជាដំណោះស្រាយល្អបំផុតសម្រាប់ការយកឈ្នះឧបសគ្គនិងការសម្រេចនូវគោលដៅ។

ឧបសគ្គគឺជៀសមិនរួច។ មនុស្សដែលទទួលបានជោគជ័យទាំងអស់ គឺសុទ្ធតែបានប្រឈមមុខនិងដោះស្រាយឧបសគ្គផ្ទាល់ខ្លួនរបស់ពួកគេ។ ការកំនត់គោលដៅ​ ដែលមានផែនការប្រកបដោយភាពឆ្លាតវៃ ការច្នៃប្រឌិត និងដំណោះស្រាយប្រកបដោយផ្នត់គំនិតត្រឹមត្រូវ អាចផ្ដល់ឱ្យអ្នកនូវការប្តេជ្ញាចិត្តដែលមានអនុភាពដើម្បីទទួលបានជោគជ័យ។

ដោយ khmerann.com
Untitled-1
Untitled-1
Untitled-1-Recovered