untitled-1-48

ជំនាញគណនេយ្យ

ជំនាញគណនេយ្យ​ ជា​ជំនាញ​មួយ​សិក្សា​ទាក់​ទិន​នឹង​ការ​តាម​ដាន​លើ​ចំណូល​​ចំណាយ​ ​និង​ទ្រព្យ​សម្បត្តិ​របស់​អង្គ​ភាព​។ និស្សិត​ នឹង​ត្រូវ​សិក្សា​​លើ​ជំនាញ​សំខាន់​ៗ​រូម​មាន​ដូច​ជា គណនេយ្យ​ទាំង​កម្រិត​មូល​ដ្ឋាននិង​កម្រិត​ខ្ពស់ ច្បាប់​ពាណិជ្ជកម្ម​និង​ច្បាប់​ពន្ធ​ដា ស្តង់ដា​គណនេយ្យ​ជាតិ​និង​អន្តរជាតិ ធនាគារ​និង​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច​ជា​ដើម។ ក្រៅ​ពី​នេះ​និស្សិត​ត្រូវ​រៀន​កម្ម​វិធី​កុំព្យូរ​ទ័រ​មួយ​ចំនួន​ទៀត​​ សម្រាប់​ប្រើ​ប្រាស់​​គួប​ជាមួយ​ជំនាញ មាន​ដូច​ជា​ Quickbooks ជាដើម។ ការងារ​គណនេយ្យ​ ជាប់​ទាក់​ទិន​យ៉ាង​ស្អិត​រមួត​នឹង​តួលេខ ហើយ​អ្នក​កាន់​ការ​នេះ​ត្រូវ​ចេះ​​ប្រើ​ប្រាស់​តួ​លេខ​ទាំង​នេះ​ដើម្បី​ ស្វែង​រក​ដំណោះ​ស្រាយ​​​បញ្ហា​របស់​អាជីវកម្ម។ អ្នក​កាន់​ការ​គណនេយ្យ​ត្រូវ​ចេះ​វិភាគ​លំហូរ​សាច់​ប្រាក់ ទ្រព្យ​សម្បត្តិ​ក្រុមហ៊ុន និង​រាយ​ការណ៍​ទៅ​ថ្នាក់​លើ​។

ពេល​បញ្ចប់​ការសិក្សា​និស្សិត​ នឹង​អាច​មាន​លទ្ធភាព​ធ្វើ​ការងារ៖ គណនេយ្យករ បេឡាករ ហេរញ្ញិក

អ្នក​ត្រួតពិនិត្យ​ហិរញ្ញវត្ថុ អ្នក​កាន់​សន្និធិ អ្នក​រៀបចំ​ជម្រះ​បញ្ជី​ពន្ធ​ដា អ្នក​វិភាគ​ហិរញ្ញវត្ថុ មន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ប្រាក់​ខែ​ មន្ត្រី​ហិរញ្ញវត្ថុ អ្នក​គ្រប់​គ្រង​គណនេយ្យ អ្នក​គ្រប់​គ្រង​ហិរញ្ញវត្ថុ និង ការ​ងារ​នៅ​តាម​បណ្តា​ស្ថាប័ន​រដ្ឋ ស្ថាប័ន​ឯកជន និង​អង្គការ​មិន​មែន​រដ្ឋាភិបាល។ ស្ថាប័ន​ទាំង​អស់​ សុទ្ធ​តែ​ត្រូវ​ការ​គណនេយ្យ​ជា​ចាំ​បាច់។

ដោយ salarean.com
Untitled-1
Untitled-1
Untitled-1-Recovered