untitled-1-45

មុខជំនាញធនាគារ

ធនាគារ ​ ជាមុខ​ជំនាញ​ដ៏​ពេញ​និយម​​​មួយ​នៅ​កម្ពុជា​ជា​ពិសេស​ក្នុង​ចំណោម​និស្សិត​ ស្រី។ អ្នក​សិក្សា​តែង​រំពឹង​ថា​ក្រោយ​បញ្ចប់​ការសិក្សា​ ពួក​គេ​នឹង​អាច​រក​ការងារ​ធ្វើ​នៅ​តាម​ធនាគារ ឬ​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ​នានា។ ការងារ​នៅ​ធនាគារ​ជា​ការងារ​មួយ​ដែល​គេ​និយម​ចូល​ចិត្ត​ព្រោះ​មាន​ពេល​ម៉ោង​ ធ្វើការ​ច្បាស់​​លាស់​​និង​​មើល​ទៅ​ថ្លៃថ្នូរ។ ការ​​សិក្សា​​មុខ​​ជំនាញ​​ធនាគារ​​ ក៏​សម​ស្រប​ផង​ដែរ​សម្រាប់​​ក្រុម​ហ៊ុន​​ធនា​រ៉ាប់​រង ក្រុម​ហ៊ុន​ផ្សារ​ភាគ​ហ៊ុន ក្រុមហ៊ុន​សវនកម្ម​ និង​ការងារ​ជា​អ្នក​វិភាគ​ហិរញ្ញវត្ថុ។

មុខជំនាញ​ធនាគារ​សិក្សា​ផ្តោត​ជា​សំខាន់​លើ ហិរញ្ញវត្ថុ រូបិយវត្ថុ គោលនយោបាយរូបិយ​វត្ថុ ធនាគារ ទីផ្សារ​មូល​ធន ការ​វិភាគ​អាជីវកម្ម គណនេយ្យ ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ​ សេដ្ឋកិច្ច​។ល។

សិស្ស​និស្សិត​ដែល​ប្រាថ្នា​ចង់​ធ្វើ​ការ​នៅ​ធនាគារ​ គប្បី​ពង្រីក ​ចំណេះដឹង​ឲ្យ​បាន​ទូលាយ​អំពី​ស្ថានភាព​ទូទៅ​របស់​របរ​រក​ស៊ី​នីមួយ​ៗ ត្បិត ​អី​ការងារ​នៅ​ ធានាគារ​​ត្រូវ​ប្រាស័យ​ទាក់​ទង​ជាមួយ​អ្ន​ក​រក​ស៊ី​។ អ្នក​ត្រូវ​ចេះ​ ទំនាក់​ទំនង​និង​ជួយ​ពួក​គេ​ឲ្យ​​ទទួល​បាន​ប្រាក់​កំចី​និង​ជួយ​​ផ្តល់​​ យោបល់​​ឲ្យ​​ពួក​គេ​វិនិយោគ​ត្រូវ​តាម​ឆន្ទៈ​របស់​ខ្លួន។ ជំនាញ​អន្តរ​ បុគ្គល​ជា​​ជំនាញ​សំខាន់​និង​ចំាបាច់​មិន​អាច​ខ្វះ​បាន​សម្រាប់​មុខ​តំណែង​ ភាគ​ច្រើន​នៅ​ធនាគារ។ ជំនាញ​សំខាន់​ៗដែល​សិស្ស​និស្សិត​ត្រូវ​យក​ចិត្ត​ទុក​ ដាក់​កសាង​ឲ្យ​ប៉ិន​ប្រសប់​ឡើង គឺ​ជំនាញ​ទំនាក់ទំនង​មនុស្ស​ ជំនាញ​បញ្ចុះ​បញ្ចូល​លក់​ផលិតផល​ និង​ជំនាញ​ប្រាស្រ័យ​ទាក់ទង​ទូទៅ​។ ​ក្រៅ​ពី​នេះ​ ត្រូវ​មាន​ភាព​ស្មោះត្រង់​ និង​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ស្លៀក​ពាក់​តុប​តែង​ និង​អនាម័យ​ខ្លួន​ប្រាណ។

ដោយ salarean.com
Untitled-1
Untitled-1
Untitled-1-Recovered