untitled-1-43

មុខជំនាញពត៌មានវិទ្យា

មុខ​ជំនាញ​ព័ត៌មាន​វិទ្យា​ជាមុខ​ជំនាញ​មួយ​ដ៏​ពេញ​និយម​នៅ​កម្ពុជា​។ មុខ​ជំនាញ​នេះ​ផ្តល់​នូវ​ចំណេះ​ដឹង​ទូលាយ​អំពី​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា ​ hardware, software និង networking រាប់​បញ្ចូល​ទាំង​ប្រព័ន្ធ​ប្រតិបត្តិការ​ ការ​គ្រប់​គ្រង​ទិន្នន័យ​ ការ​បង្កើត​គេហទំព័រ និង​ការ​គ្រប់គ្រង​សុវត្ថិភាព​ព័ត៌មាន។

មុខវិជ្ជា​សំខាន់​ៗ​ដែល​និស្សិត​ត្រូវ​សិក្សា​រួម​មាន៖ C++ Programming, Algorithms & Data Structure, Data Communication, Computer Architecture, Multimedia Technology, Database Management Systems, Java Programming, Web Development, Network Management

ក្រោយ​ពី​បញ្ចប់​ការសិក្សា​និស្សិត​អាច​មាន​សមត្ថភាព​បំពេញ​​ការងារ​នៅ​ តាម​ក្រុមហ៊ុន អង្គការ និង​ស្ថាប័ន​រដ្ឋ​ ទៅ​តាម​ជំនាញ​រៀង​ៗ​ខ្លួន​ រួមមាន​ដូច​ជា អ្នក​បង្កើត​គេហទំព័រ អ្នក​គ្រប់​គ្រង​បណ្តាញ​កុំព្យូទ័រ អ្នក​គ្រប់​គ្រង​ព័ត៌មាន​វិទ្យា​ អ្នក​គ្រប់គ្រង​ទិន្នន័យ អ្នក​សរសេរ​កម្ម​វិធីកុំព្យូទ័រ​ ជា​ដើម។ ក្រៅ​ពី​នោះ​ និស្សិត​អាច​មាន​ឱកាស​បើក​អាជីវកម្ម​ដោយ​ខ្លួន​ឯង​ផង​ដែរ​ តាម​រយៈ​ការ​ចង​ក្រង​ជា​ក្រុម​ឯកទេស​បង្កើត​វិបសាយ ឬ​សរសេរ​កម្មវិធី​សម្រាប់​អាជីវកម្ម​ខ្នាត​តូច ឬ​សរសេរ​កម្មវិធី​ហ្គេម។

ដោយ salarean.com
Untitled-1
Untitled-1
Untitled-1-Recovered