untitled-1-42

មុខជំនាញសេដ្ឋកិច្ច

ជំនាញ​សេដ្ឋកិច្ច​​សិក្សា​អំពី​តម្រូវ​ការ​និង​ការ​ផ្គត់​ផ្គង់​ និង​និន្នាកា​សេដ្ឋកិច្ច​ជារួម។ ជំនាញ​នេះ​សិក្សា​អំពី​ផលិត​កម្ម​ និង​ការ​បែង​ចែក​ផលិតផល ហើយ​វិភាគ​លើ​ធនធាន​ទាំងឡាយ​ដែល​ចាំបាច់​សម្រាប់​ផលិត​ឲ្យ​ចេញ​ជា​ផលិត​ផល​​ ឬ​សេវាកម្ម​។ ជំនាញ​សេដ្ឋកិច្ច​សិក្សា​ទូលាយ​ទៅ​លើ​ម៉ាក្រូ​សេដ្ឋកិច្ច​របស់​ប្រទេស​ឬ​ តំបន់​ទាំង​មូល​ និង​មីក្រូសេដ្ឋកិច្ច​ទៅ​លើ​ក្រុម​ហ៊ុន​​នៅ​លើ​ទីផ្សារ ហើយ​​វិភាគ​ដោយ​ប្រើ​ប្រាស់​គណិត​វិទ្យា។ ជាទូ​ទៅ​និស្សិត​នឹង​បាន​សិក្សា​មុខ​វិជ្ជា​សំខាន់​មួយ​ចំនួន​ដូច​តទៅ៖ សេដ្ឋកិច្ច គណនេយ្យ ហិរញ្ញវត្ថុ រូបិយបណ្ណ​និង​ធនាគារ ស្ថិតិ ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ។ល។

ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​និស្សិត​អាច​មានសមត្ថភាព​ធ្វើការ​នៅ​​តាម​ បណ្តា​ស្ថាប័ន​នានា​ ទាក់​ទង​នឹង​ផ្នែក​សេដ្ឋកិច្ច ហិរញ្ញវត្ថុ និង​វិនិយោគ រួមមាន​ដូច​ជា អ្នក​វិភាគគម្រោង​​ថវិកា អ្នក​សេដ្ឋកិច្ច អ្នក​វិភាគ​ហិរញ្ញវត្ថុ អ្នក​វិភាគ​ស្រាវ​ជ្រាវ​ទីផ្សារ ភ្នាក់ងារ​លក់​មូលបត្រ អ្នក​ស្ថិតិ អ្នក​វិភាគឥណទាន​ គ្រូបង្រៀន​​តាម​មហា​វិទ្យាល័យ​ ។ល។

ដោយ salarean.com
Untitled-1
Untitled-1
Untitled-1-Recovered