untitled-1-40

មុខជំនាញសំណង់វិស្វកម្មស៊ីវិល

ជំនាញ​សំណង់​ស៊ីវិល ជា​ជំនាញ​ដ៏​ទូលាយ​មួយ​សិក្សា​ទាក់​ទិន​នឹង ការ​រៀប​ចំ​ផែនការ ការ​រចនា ការ​សាង​សាង់ និង​ការ​ថែ​រក្សា​ជួស​ជុល ផ្លូវ​ អគារ​ ស្ពាន ទំនប់​ទឹក ។ល។ និស្សិត​ដែល​សិក្សា​ជំនាញ​សំណង់​ស៊ីវិល នឹង​ទទួល​បាន​ចំណេះ​បច្ចេក​ទេស សេដ្ឋកិច្ច ច្បាប់ និងចំណេះ​ដឹង​អំពី​​សម្ភារៈ​។ ជំនាញ​សំណង់​ស៊ីវិល ជា​ជំនាញ​មួយ​ដ៏​សម​ស្រប​ក្នុង​បរិបទ​​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដែល​ទាម​ទារ​ នូ​វ​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនា​សម្ព័ន្ធ​និង​អគារ​លំនៅ​ដ្ឋាន។ មុខ​វិជ្ជា​សំខាន់​ៗ​​ដែល​ត្រូវ​សិក្សា​រួម​មាន៖ គំនូស​វិស្វកម្ម​និង​ធរណីមាត្រ មេកានិច​វិសម្រាប់​វិស្វិកម្ម អគ្គិសនី​ក្នុង​អគារ សម្ភារៈសំណង់ មេកានិច​ដី ជលវិទ្យា បច្ចេក​វិទ្យា​សំណង់ ការ​ធ្វើ​គម្រោង​និង​ការ​​រៀប​ចំ​ការងារ​សាង​សង់ ការ​ប៉ាន់​ប្រមាណ​តម្លៃ​សាង​សង់ Auto CAD, Math CAD។ល។

ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​និស្សិត​អាច​មានស​មត្ថភាព​ធ្វើ​ការ៖ អ្នក​ម៉ៅការ​សំណង់ វិស្វករ​សំណង់​ស៊ីវិល អ្នក​គ្រប់​គ្រង​ការ​សាង​សង់ អ្នក​ត្រួត​ពិនិត្យ​អគារ​និង​ការ​សាង​សង់ អ្នក​ប៉ាន​តម្លៃ​សំណង់ អ្នក​ស្ទង់​ស្រាវ​ជ្រាវ កុងស៊ុល​តង់​សំណង់ ។ល។

ដោយ salarean.com
Untitled-1
Untitled-1
Untitled-1-Recovered