Untitled-1 (69)

៨ ចំនុចជួយឲ្យអ្នករៀនបានលឿន

មនុស្ស​អាចមាន សមត្ថភាព​ក្នុង​ការរៀន នូវ​អ្វីដែល​ស្មុគស្មាញ ពិបាក​យល់ និងគំនិត​ក្នុង​ការបង្កើត​ថ្មី ដែល​យើង​អាចធ្វើ​បាន​លើសពី​សត្វ ប៉ុន្តែ មិន​មានន័យថា​វា​ជា​រឿង​ធម្មតា​ពេក​នោះទេ ។​ ៨​ចំនុច​ខាងក្រោម នឹងអាចជា​ជំនួយ ជួយ​អោយ អ្នករៀន​បាន​ឆាប់រហ័ស ជាង​អ្នក​ដ៏​ទៃ បុ​ន្តែ​វា​ត្រូវការ​ពេលវេលា​និង ការព្យាយាម​ផងដែរ​។​

១. ត្រូវមាន​គោលដៅ​ច្បាស់លាស់​ ​ជាក់ស្តែង​គ្មានអ្វី​ដែល​កើត ឡើង​ដោយ​ចៃដន្យ​នោះទេ ហើយក៏​គ្មាន​អ្នកណា​កើតមក​ចេះ ដោយ​មិន​ឆ្លងកាត់ ការរៀនសូត្រ​នេះដែរ​។ អ្វីដែល​សំខាន់​នោះ​គឺ ត្រូវមាន​គោលដៅ​ច្បាស់លាស់ ថា​តើ​ហេតុអ្វី​យើង​ត្រូវ​រៀន​វា ហើយ​វា​នឹង​ផ្តល់​អ្វី​មកវិញ​។ អ្នក​មិន​ត្រឹមតែ​មានតែ​គោលដៅ​នោះទេ អ្នក​ត្រូវ​ចាប់ផ្តើម​ធ្វើ​វា​។​

២. ការកំណត់​រយះពេល ដើម្បី​សំរេច​គោលដៅ​ គ្មាន​អ្នកណា​អាច​ដឹង​ច្បាស់​ពី​អ្នក ក្រៅពី​រូបអ្នក​ន​នោះទេ នៅពេលដែល​អ្នក ចង់​រៀន​អំពី​អ្វីមួយ អ្នក​គួរតែ​ចេះ ប្រមាណ​រយះពេល ថា​តើ​ត្រូវ​ចំណាយពេល​ប៉ុណ្ណា ទើប​អាច​សម្រេច គោលដៅ​របស់​អ្នក ដោយ​ផ្អែក​ទៅលើ​សមត្ថភាពរបស់​អ្នក​បច្ចុប្បន្ន ថា​នឹង​អាចធ្វើ​បាន​កម្រិត​ណា​។  ឧ​ទា​ហរ​ណ៏ ប្រសិនបើ​អ្នក ចង់​រៀន​ភាសា​ថ្មី​មួយ អ្នក​គូរ​តែមាន​គោលដៅ​មួយ តើ​អ្នកនឹង​យល់ដឹងបាន ប៉ុណ្ណា​នៅក្នុង​រយៈពេល ១ រឺ ៣ ខែ​។​

៣. ការកំណត់​កាលវិភាគ​ រួម​ជាមួយនឹង​ការកំណត់​គោលដៅ អ្នក​ក៏ត្រូវ​កំណត់​កាលវិភាគ សម្រាប់​ការរៀនសូត្រ​របស់​អ្នក​។ ការរៀន​ជំនាញ​ថ្មី​មិនគ្រាន់តែ​តម្រូវឱ្យ មានការ​អនុវត្ត វា​តម្រូវឱ្យមាន​ការសិក្សា​ស្រាវជ្រាវ​ ការយល់ដឹង និង​ការប្រើប្រាស់​ជាក់ស្តែង​ផងដែរ​។ ឧទាហរណ៍ ការរៀន​លេង​ហ្គី​តា ត្រូវការ ការអាន​អំពី​របៀប​ខ្សែ​អក្សរ និងបទ​ភ្លេង​ឧបករណ៍​ស្តាប់​ពី​របៀប​អង្កត់ធ្នូ​គួរ ការយល់ដឹង​ពី​មូល​ហេតុដែល​អង្កត់ធ្នូ ធ្វើអោយមាន​សំឡេង ដ៏​ល្អ​ជាមួយគ្នា​និង​របៀប ដើម្បី​ដាក់​ម្រាមដៃ​របស់​អ្នក​នៅលើ fretboard ជាដើម​។​ ​ក្នុងករណីនេះ​វា​មិន គ្រាន់តែ​និយាយថា ខ្ញុំ​នឹង​អនុវត្ត​ហ្គី​តា​មួយ​ម៉ោង​ក្នុង​មួយថ្ងៃ តែ​គួរកំណត់​តារាង​ពេលវេលា មួយ​ដែលជា​ឧបករណ៍​: ថ្ងៃនេះ​ខ្ញុំ​នឹង​មើល​វីដេអូ YouTube នៅលើ stringing និង tuning ហ្គី​តា​ បន្ទាប់មក​ខ្ញុំ​នឹងធ្វើ​វា​ដោយ​ខ្លួន​ខ្ញុំ​! ថ្ងៃស្អែក​ខ្ញុំ​នឹង​អាន​អំពី​អង្កត់ធ្នូ​ទូទៅ ដែល​ត្រូវបាន​ប្រើ និងអនុវត្ត​ការលេង ។​

៤. ត្រូវមាន​ឯកសារ​គ្រប់គ្រាន់ (Collect Multiple Resources) ដើម្បី​រៀនអ្វីមួយ​ជាក់លាក់ អ្នក​ត្រូវប្រមូល​សៀវភៅ​នានា អត្ថបទ វីដេអូ និង ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ ទៀត​ដែល​ទាក់ទងនឹងប្រធានបទ​។ អ្នក​មិនត្រូវ​ធ្លាក់ទឹក​ចិ​ត្ដ បើ​អ្នក​មិន​យល់​ពី​គំនិតមួយ​ក្នុងអំឡុងពេល​ដំបូង នៃ​ការអាន​អត្ថបទ អ្នក​ត្រូវ​ព្យាយាម​ទៅមុខ និងការ​ត្រឡប់មកវិញនៅពេល​ក្រោយ​។ ហើយ​អ្នក​គួរ​ចែក រំលែក​នូវ​អ្វីដែល​អ្នក​យល់ទៅ​ដ៏​ទៃ ដូចជា​មិត្ត​ភ័ក្ក​របស់​អ្នក វា​ជួយ​ឱ្យអ្នក​ចងចាំ​បានយូរ​។​

៥. វាយ​តំលៃ​កម្រិតនៃ​ការរៀន​របស់​អ្នក​ អ្នក​ត្រូវ​ចេះ​វាយតម្លៃថា តើ​អ្នក​បាន​យល់ដឹងបាន​ដល់​កម្រិត​ណា ដែល​ភ្ចា​ប់​ទៅនឹងគោលដៅ​របស់​អ្នក​ដែល​បាន កំណត់​នៅ​ចំណុច​ខាងលើ​។​ ​ត្រូវមាន​ភាពស្មោះត្រង់​ចំពោះ​ខ្លួនឯង នៅ​ចុងបញ្ចប់​នៃវគ្គ​សិក្សា​នីមួយៗ  ប្រសិនបើ​មាន​អ្វីមួយ អ្នក​មិន​យល់ អ្នក​ត្រូវ ធ្វើ​កំណត់ត្រា និងត្រឡប់មកវិញ​ដើម្បី ស្វែងយល់​បន្ថែមទៀត​។ ប្រសិនបើ​អ្នក​ចេះតែបន្ត​ដោយ​មិនបានយល់​ពី​មូលដ្ឋាន​គ្រឹះ អ្នក​នឹងមិន​ទទួលបាន អ្វី​ទាំងអស់នៅ​ចុងបញ្ចប់​។

៦. ត្រូវយក​អ្នកណាម្នាក់ ដែល​ទទួលបាន​ជោគជ័យ ក្នុង​ការរៀន​ជំនាញ​ដូច​អ្នក ធ្វើជា​គម្រូ​ មិន​សំខាន់​ថា​អ្នក ពូកែ​យ៉ាងណា​នោះទេ វា​ពិត​មាន​ប្រយោជន៍​ណាស់ នៅពេល​អ្នកមាននរណាម្នាក់​ដែលប្រសើរ​ជាង​អ្នក ធ្វើជា​គម្រូ វា​អាចជួយ​ជំរុញ​ទឹកចិត្ត​អ្នកបន្ថែមទៀតដើម្បី​បាន​ជោគជ័យ​។​

៧. រិះរក​មតិ​ពី​អ្នកជំនាញ​ ចូរ​អ្នក​កុំ​ខ្មាស់អៀន រក​អ្នក​ដែលមាន​ជំនាញ ឬអ្នក​ដែល​ទទួលបាន​ជោគជ័យ​ដើម្បីសុំ​ដំបូល​ន្មា​ន និងប្រឹក្សា​យោបល់ ដែលជា​ទូទៅ​ពួកគាត់​តែងតែមានគំនិត​ល្អៗ និងប្រកបទៅដោយ​បទពិសោធន៍​។​

៨. ចែករំលែក​ចំណេះដឹង​ គួរ​ចេះ​ចែករំលែក​អ្វីដែល​អ្នកចេះ ទៅកាន់​អ្នក​ដែលមានចំណេះដឹង​ទាប​ជាង​អ្នក ដូច​តាមរយះ​ការបង្រៀននូវ​អ្វីដែល​អ្នក​ធ្លាប់បាន​រៀន ធ្វើបែបនេះ​អាចធ្វើអោយ​អ្នក ចេះ​ស្រាវជ្រាវ និង បង្កើន​ចំណេះដឹងដោយ​មិនដឹង​ខ្លួន​៕

ដោយ www.vreadweb.com
Untitled-1
Untitled-1
Untitled-1-Recovered