Untitled-1 (66)

គុណសម្បត្តិទាំង៤របស់គ្រូបង្រៀន

កាលពីពេល​ថ្មី​នេះ លោក ប៊ីល ហ្គេថស៍ (Bill Gates) ដែល​ទើបតែ​ជាប់​ឈ្មោះ​ជា​មហាសេដ្ឋី​ដែលមាន​ជាងគេ​នៅលើ​លោក​ម្តងទៀត​ក្នុងឆ្នាំនេះ បាន​សរសេរ​នៅលើ​គេហទំព័រ Blog អំពី​ជំនួប​របស់លោក​ជាមួយនឹង​លោក រីឆាត ហ្វីនមែន (Richard Feynman) ជា​សាស្ត្រាចារ្យ​រូបវិទ្យា និង​ជា​អ្នកវិទ្យាសាស្ត្រ​ដែល​ទទួលបាន​ពានរង្វាន់​ណូបែល ឆ្នាំ ១៩៦៥ និង​បានទទួល​មរណភាព​នៅ​ឆ្នាំ ១៩៨៨​។​ ​ទោះបីជា លោក ប៊ីល ហ្គេថស៍ (Bill Gates) ពុំ​ធ្លាប់​ធ្វើជា​សិស្ស​របស់ លោក ហ្វីនមែន (Feynman) ក៏ដោយ​ក្តី ក៏​លោក​មានការ​កោតសរសើ​រ​យ៉ាងខ្លាំង​ចំពោះ​ការបង្រៀន​របស់​សាស្ត្រាចារ្យ​រូបនេះ ។ នេះ​ក៏​ដោយសារតែ​គុណសម្បត្តិ ទាំង ៤ របស់លោក ហ្វីនមែន (Feynman) ដែល​លោក ប៊ីល ហ្គេថស៍​(Bill Gates) យល់ថា គ្រូបង្រៀន​គ្រប់រូប​គួរតែមាន​។ ​ស្រលាញ់​មុខវិជ្ជា​ដែល​ខ្លួន​កំពុងតែ​បង្រៀន​ ​លោក ប៊ីល ហ្គេថស៍​ (Bill Gates) បាន​ឲ្យ​ដឹងថា លោក​មានការ​ពេញចិត្ត​ចំពោះ​ទឹកមុខ​ញញឹម​ស្រស់ថ្លា​របស់លោក ហ្វីនមែន (Feyman) នៅពេលដែល​លោក​ពន្យល់​សិស្ស​ពី​ដំណើរ​កកើតឡើង​នៃ​ភ្លើង​ក្នុង​រូបវិទ្យា​។ លោក​បានបង្ហាញ​ពី​ការស្រលាញ់​ចំពោះមុខ​វិទ្យា​ដែល​លោក​កំពុងតែ​បង្រៀន ហើយ​វា​ក៏​ជួយ​ឲ្យ​សិស្ស​មាន​អារម្មណ៍​រំភើប​ក្នុង​ការសិក្សា​មុខវិជ្ជា​នេះដែរ​។​ ​លោក ប៊ីល ហ្គេថស៍ (Bill Gates) បានសរសេរថា​៖ «​សម្រាប់​គុណសម្បត្តិ​នេះ លោក ហ្វីនមែន (Feynman) មាន​ដូចគ្នា​ទៅនឹង​គ្រូបង្រៀន​ទៀត​នៅ​ទូទាំងប្រទេស​ដែល​ខ្ញុំ​ធ្លាប់បាន​ជួប​។ នៅពេលដែល​អ្នកដើរ​ចូល​ទៅក្នុង​ថ្នាក់រៀន​របស់​ពួកគាត់​ភ្លាម អ្នក​នឹងមាន​អារម្មណ៍​ទទួលបាន​នូវ​ថាមពល​ដែល​កើតចេញពី​ការបង្រៀន​មុខវិជ្ជា​ដែល​គ្រូ​ទាំងនេះ​ស្រលាញ់​ពេញចិត្ត មិន​ថា​ជា​មុខវិជ្ជា​អ្វី​ក៏ដោយ​»​។​ ​ចេះ​ធ្វើ​ឲ្យ​មុខវិជ្ជា​ពិបាក​ក្លាយជា​ងាយស្រួល​ ​រូបវិទ្យា គឺជា​មុខវិជ្ជា​មួយ​ដ៏​ស្មុគស្មាញ និង​អរូបី ក៏ប៉ុន្តែ​លោក ប៊ីល ហ្គេថស៍ (Bill Gates) បាន​អះអាងថា គ្រូ​ដែល​ល្អ​អាចធ្វើ​ឲ្យ​មុខវិជ្ជា​ពិបាក​ក្លាយជា​មុខវិជ្ជា​មួយ​ដែល​សិស្ស​ងាយស្រួល​យល់​។​ ​មាន​ម្តងនោះ លោក ហ្វីនមែន (Feynman) បាន​បង្រៀន​ក្រុមមនុស្ស​ដែល​មិន​ធ្លាប់បាន​រៀន ឬ​យល់ដឹង​ពី​រូបវិទ្យា​សោះ ក៏ប៉ុន្តែ​លោក​អាចធ្វើ​ឲ្យ​សិស្ស​គ្រប់គ្នា​យល់​ពី​ប្រធានបទ​ដែល​លោក​បង្រៀន​បាន​។ អ្នក​អាច​នឹង​ស្វែងរក​ខ្សែអាត់​វិ​ឌី​អូ នៃ​សកម្មភាព​បង្រៀន​របស់លោក​នៅលើ​អន​ឡាញ​បាន​។​ ​លោក ប៊ីល ហ្គេថស៍ (Bill Gates) ថ្លែងថា​៖«​លោក ហ្វីនមែន (Feynman) តែងតែ​ប្រើប្រាស់​អាថ៌កំបាំង និង​ភាសា​ក៏ដូចជា​គំនិត​សាមញ្ញ​ក្នុងការ​ពន្យល់​។ ជា​ឧទាហរណ៍ នៅពេលដែល​លោក​កំពុងតែ​បង្រៀន​ពី​ភ្លើង​ក្នុង​រូបវិទ្យា លោក​នឹងមិន​និយាយប្រាប់​សិស្ស​ថា លោក​កំពុងតែ​ពន្យល់​ពួកគេ​ពី​ភ្លើង​នោះឡើយ​រហូតដល់​ចុង​មេរៀន​»​។​ ​ចេះ​ទាញ​ចំណាប់អារម្មណ៍​របស់​សិ​ស្ស​នៅក្នុង​ការរៀន​ ​ដូច​គ្រូ​ដ៏​ល្អ​ដទៃទៀត​ដែរ លោក ហ្វីនមែន (Feynman) ចេះ​ទាញ​ចំណាប់អារម្មណ៍​របស់​សិ​ស្ស​មកលើ​ការសិក្សា​រូបវិទ្យា និង​ធ្វើ​ឲ្យ​វា​ក្លាយជា​រឿង​ដ៏​សប្បាយ​មួយ​។​ ​លោក ប៊ីល ហ្គេថស៍ (Bill Gates) បាន​និយាយទៀតថា​៖ «​លោក ហ្វីនមែន (Feynman) ធ្វើ​ឲ្យ​វិទ្យាសាស្ត្រ​ក្លាយជា​រឿង​មួយ​ដ៏​អស្ចារ្យ និង​គួរ​ឲ្យ​រំភើប​។ លោក​បានធ្វើ​ឲ្យ​ការសិក្សា​រូបវិទ្យា​ក្លាយជា​រឿង​សប្បាយ​មួយ ខណៈដែល​សិស្ស​ទាំងអស់​អាចយ​ល់ពី​វា​បាន​»​។ ​មាន​ចំណាប់អារម្មណ៍​ទៅលើ​រឿង​ជាច្រើន​ដទៃទៀត​ ​លោក ហ្វីនមែន (Feynman) មិន​ត្រឹមតែ​ជា​គ្រូបង្រៀន​ដ៏​ល្អ និង​អ្នកវិទ្យាសាស្ត្រ​ដ៏​ល្បី​ម្នាក់​ប៉ុណ្ណោះ​នោះទេ តែ​លោក​ក៏​ជា​បុគ្គល​ម្នាក់​ដែលមាន​ចេះ​ធ្វើ​រឿង​ជាច្រើន​ទៀត​។ ក្រៅពី​ការបង្រៀន លោក​ចេះ​ធ្វើ​រឿង​ជាច្រើន​ទៀត ដូចជា បកប្រែ​ភាសា​បុរាណ និង​លេងល្បែង​កម្សាន្ត ដែល​កត្តា​នេះ​បាន​នាំមក​នូវ​ថាមពល​មក​ក្នុងការ​បង្រៀន​របស់លោក​។​ ​លោក ប៊ីល ហ្គេថស៍ (Bill Gate) បាន​អះអាងថា លោក ហ្វីនមែន (Feynman) គឺជា​តំណាង​នៃ​ទស្សនវិទូ​ដែលមាន​សមត្ថភាព​ពិតៗ​៕

ដោយ www.vreadweb.com
Untitled-1
Untitled-1
Untitled-1-Recovered