Untitled-2 (8)

វិធីឆ្នៃប្រទាលកន្ទុយក្រពើធ្វើជាចំណី មាន់ ទា

​ប្រទាល​កន្ទុយក្រពើ​ជម្រុញ​ការលូតលាស់​របស់ មាន់ ទា​

តាម ​ការស្រាវជ្រាវ​មួយ​ដែល​ត្រូវបាន​ធ្វើឡើង​នៅ​ប្រទេស​ហ្វីលីពីន គេ​បាន​រកឃើញថា ​សា​ច់សៗ​នៅក្នុង​ធាង​របស់​ប្រទាល​កន្ទុយក្រពើ​មាន​ប្រយោជន៍​យ៉ាងច្រើន​ដល់​ ការលូតលាស់​របស់​មាន់។​

​ជាធម្មតា​ ប្រទាល​កន្ទុយក្រពើ​ត្រូវបាន​គេ​យកមកប្រើ​ធ្វើជា​ថ្នាំកែរោគ និង​ព្យាបាល​រោគ​ដំបៅ ​គ្រឿង​រំលាយ​អាហារ និង​រោគ​ជាច្រើន​មុខ​ទៀត ។ ក្រៅពីនេះ​វា​ក៏ត្រូវ​បាន​គេ​យកមក​ផលិត​ជា​ភេសជ្ជៈ និង​គ្រឿងសំអាង​ស្បែក​ផងដែរ ។​

​ដោយហេតុថា​ ចំណី​មាន់​កាន់តែ​មានតម្លៃ​ថ្លៃ វត្ថុធាតុដើម​សម្រាប់​យកមក​ផ្សំ​ជា​ចំណី​មាន់​ក៏​កាន់តែ​ថ្លៃ ថែម​ពីលើ​នេះ​ទៀត​ការដឹកជញ្ជូន​ក៏មាន​តម្លៃ​ថ្លៃ​ជាង​មុន​ វាបានធ្វើ​ឲ្យ​ម្ចាស់​កសិដ្ឋាន និង​សិប្បកម្ម​ផលិត​សាច់​ពីស​ត្វ​ស្លាប ងាក​ទៅរក​វិធី​ផ្សេង​ក្រៅពី​ចំណី ដើម្បី​ជម្រុញ​ឲ្យ​ការលូតលាស់​របស់​មាន់​មាន​សន្ទុះ​លឿន​ជាង​ធម្មតា ដោយ​មិន​ប្រើ​បច្ចេកទេស​វិទ្យាសាស្ត្រ ឬ​ថ្នាំពេទ្យ​ជា​ជំនួស​ឡើយ, ប៉ុន្តែ​ប្រើប្រាស់​របៀប​មួយ​យ៉ាង​សាមញ្ញ​បំផុត គឺ​សាច់​របស់​ដើម​ប្រទាល​កន្ទុយក្រពើ ។​

​មុនពេល​ សាកល្បង​គេ​បាន​បញ្ជូន​សា​ច់សៗ របស់​ប្រទាល​កន្ទុយក្រពើ ដែល​គេ​ប្រមូល​បានមកពី​ច្រើន​ភូមិសាស្ត្រ ដើម្បី​ពិនិត្យ​រក​សារធាតុពុល ឬ​ការប៉ះពាល់​ណាមួយ​ដល់​សុខភាព​មាន់ ។ មន្ទីរពិសោធន៍​ផ្នែក​ដំណាំ​យក​មើម និង​ស្លឹក​នៃ​ប្រទេស​ហ្វីលីពីន​បាន​ឆ្លើយតប​មកវិញ និង​បាន​បញ្ជាក់ថា សាច់​របស់​ប្រទាល​កន្ទុយក្រពើ​ពុំមាន​សារធាតុពុល​ណាមួយ​ធ្វើ​ឲ្យ​ប៉ះពាល់​ ដល់​សុខភាព​មាន់ ឬ​អាច​ឲ្យ​វា​ស្លាប់​បាន​នោះឡើយ ។​

​បន្ទាប់ពី​ ទទួលបាន​ចម្លើយ​ច្បាស់លាស់​បែបនេះ​ ម្ចាស់​កសិដ្ឋាន​បាន​យក​សាច់​ប្រទាល​កន្ទុយក្រពើ​ចិត​យកតែ​សាច់​សៗ កិន​ឲ្យ​ម៉ដ្ឋ​ច្រោះ​យក​ទឹក​របស់​វា​មក​លាយ​ជាមួយ​ទឹក​ធម្មតា​ឲ្យ​មាន់​ផឹក ។​

​ដើម្បី​រក​ ឲ្យ​ឃើញថា តើ​វា​មានការ​ប្រែប្រួល​ដែរឬទេ ចំពោះ​ការលូតលាស់​របស់​មាន់ បើសិនជា​គេ​ឲ្យ​វា​ផឹកទឹក​ប្រទាល​កន្ទុយក្រពើ​លាយ​ជាមួយ​ទឹក​ធម្មតា ។​

​នៅក្នុង​ ការពិសោធន៍​នេះ, គេ​បាន​យក​មាន់ (​មាន់​សាច់​) ចំនួន ៩០​ក្បាល មក​ចិញ្ចឹម​ក្នុង​រយៈវេលា​ចំនួន ៤២​ថ្ងៃ ដោយ​ឲ្យ​ស៊ី​ចំណី​ក្នុង​បរិមាន​ដូចគ្នា ប៉ុន្តែ​ទឹក​សម្រាប់​វា​ផឹក​ គឺមាន​ទឹក​លាយ​ប្រទាល​កន្ទុយក្រពើ​ចម្រាញ់​រួច ចាប់ពី 5ml, 10ml, 20ml លាយ​ជាមួយ​ទឹក​ធម្មតា​ឲ្យ​មាន់​ក្រុមទី​១ ផឹក ដែលមាន​ចំនួន ៤៥​ក្បាល ចំណែក​មាន់​ក្រុមទី​២ មិនមាន​លាយ​ទឹក​ចម្រាញ់​ប្រទាល​កន្ទុយក្រពើ​ឲ្យ​ទេ គឺ​ឲ្យ​វា​ផឹក​តែ​ទឹក​ធម្មតា​ប៉ុណ្ណោះ ។​

​​នៅ​ទីបញ្ចប់ ​នៃ​ការពិសោធន៍​គេ​បាន​រកឃើញថា មាន់​ដែល​បានផ្តល់​ទឹក​លាយ​ជាមួយ​ប្រទាល​កន្ទុយក្រពើ​មានការ​លូតលាស់​ ច្រើនជាង​មាន់​ដែល​មិនបាន​ផឹកទឹក​លាយ​នោះ ។​

​​* មាន់​ដែល​បាន​ផឹកទឹក​លាយ​ជាមួយ​ប្រទាល​កន្ទុយក្រពើ​មាន​ទម្ងន់ :

​៣១៤៨.៨៩​ក្រាម ទៅ ៣៣៨៧.៧៨​ក្រាម (​ផ្តល់ 15ml, ទៅ 20ml នៃ​ប្រទាល​)

​​* មាន់​ដែល​មិនបាន​ផឹកទឹក​លាយ​ជា​ក្រុមទី​២ មាន​ទម្ងន់​ត្រឹមតែ ២២៣៧.២២​ក្រាម និង​ទាប​ជាង​នេះ។​

​យោងតាម​ ការពិសោធន៍​នេះ​គេ​បាន​រកឃើញថា មាន់​ដែ​ល​បានផ្តល់​ប្រទាល​កន្ទុយក្រពើ​ចំនួន 15ml, ទៅ 20ml មានការ​លូតលាស់​ច្រើនជាងគេ​គឺមាន​ការលូតលាស់​លឿន​ខុសពី​ការលូតលាស់​បែប​ ធម្មតា​រហូតដល់ 30% ។

​នៅក្នុង​ ប្រទាល​កន្ទុយក្រពើ​មាន​ផ្ទុក​ដោយ​វិ​តា​មីន​, ជាតិ​រ៉ែ និង​សារធាតុ​ដទៃទៀត​រហូត​ដល់ ៧៥​មុខ, អាច​ថា​នេះ​គឺជា​មូលហេតុ​មួយ​ដែល​បាន​ជួយ​ជំ​រុញ​ឲ្យ​មាន់​មានការ​លូតលាស់​ បាន​លឿន​បែបនេះ ។​

​ក្នុងពេល​ ថ្មីៗ​នេះដែរ​ អ្នកស្រាវជ្រាវ​វិទ្យាសាស្ត្រ​នៅក្នុង​ប្រទេស​អេស្បាញ​បាន​បង្កើន​សារធាតុ​ អន្ធិលៗនេះ​ពី​ប្រទាល​កន្ទុយ​ក្រ​ពើ​សម្រាប់​ជួយ​រក្សា​គុណភាព​បន្លែ និង​ផ្លែឈើ​កុំ​ឲ្យ​ងាយ​ឆាប់​ខូច និង​រក្សាទុក​បាន​ក្នុង​រយៈពេល​យូរ ។​

​អ្នក​ដែលមាន​ ចិញ្ចឹម​មាន់ ទា តាម​ផ្ទះ​តិចតួច​ក្តី​ច្រើនក្តី គួរ​ដាំ​ប្រទាល​កន្ទុយក្រពើ​នេះ ហើយ​ប្រើវា​សម្រាប់​លាយ​ជាមួយ​ទឹក​ឲ្យ​មាន់​ផឹក អាច​នឹង​ជួយ​ឲ្យ​មាន់ ទា ធំ​លូតលាស់​បាន​លឿន​ជាង​ធម្មតា៕

ដោយ IT CAMBO
Untitled-1
Untitled-1
Untitled-1-Recovered