Untitled-1 (42)

វិធីសាស្ត្រចញ្ចឹមមាន់ទទួលបានជោគជ័យ

ការណែនាំ​សំខាន់ៗ​ដើម្បីអោយ​ការចិញ្ចឹម​មាន់​សាច់​ទទួលបាន​ជោគ​ជ័យ

  • ធ្វើការ​ស្ទាបស្ទង់​ទីផ្សារ និង​រៀបចំ​គំរោង​ចិញ្ចឹម និង​ថវិការ​
  • ទិញ​ពូជ​មាន់​កាត់​ដែល​ផ្តល់​សាច់​កំរិត​ខ្ពស់ សំរាប់​ការចិញ្ចឹម​មាន់​យក​សាច់ ។​
  • សាងសង់​ទ្រុង​អោយបាន​ល្អ​, នៅ​កន្លែង​ដែល​ស្ងួត​ល្អ​, ដោយមាន​កំរាល​អង្កាម​, មាន​ខ្យល់​ចេញចូល​ល្អ និង​ដំបូល​ត្រជាក់ ។​
  • ចិញ្ចឹម ​មាន់​ដាក់​ទ្រុង​ដោយ​អនុវត្តន៍​លក់​ចេញ ទិញ​ចូលក្នុង​វគ្គៗ មាន ១០ សប្តាហ៍ គឺថា ត្រូវ​ទិញ​ហ្វូង​មាន់​ថ្មី​ចូល​ជា​រៀងរាល់ ១០​សប្តាហ៍​ម្តង (៥​ក្រុម​ក្នុង ១​ឆ្នាំ​) ។​
  • ផ្តល់នូវ​ទំហំ​ផ្ទៃ​កំរាល​គ្រប់គ្រាន់​ដើម្បី​ជៀសវាង​កំរាល​សើម រឺ ការដាក់​មាន់​ច្រើនពេក ។​
  • ផ្តល់ ​ស្នូក​ទឹក និង​ស្នូក​ចំណី​អោយបាន​គ្រប់គ្រាន់ ដើម្បី​កាត់បន្ថយ​ការប្រកួតប្រជែង និង ភាពប្រែប្រួល​នៃ​អត្រា​លូតលាស់​របស់​មាន់ ។​
  • ផ្តល់នូវ​អាហារ​ដែលមាន​តុល្យ​ភាពល្អ​, កំរិត​ប្រូតេអ៊ីន​ខ្ពស់​, របប​អាហារ​ជា​មូលដ្ឋាន ដោយមាន​សារធាតុ​ប្រេ​ម៉ិច​ល្អ (premix) ។​
  • ផ្តល់ ​ចំណីអាហារ​ដល់​មាន់​ដែល​កំពុង​លូតលាស់​អោយបាន​ច្រើន​តាម​ដែល​វា​ ត្រូវការ ប៉ុន្តែ​ត្រូវដាក់​ស្នូក​ទឹក និង​ស្នូក​ចំណី ដោយ​ចង​ព្យួរ​តម្រូវ​ទៅតាម​កំពស់ ដែលមាន់​អាច​ស៊ី​បាន ដើម្បី​លប់បំបាត់​នូវ​ការ​កំពប់ ។​
  • ត្រូវ​ធានា​អះអាងថា គ្រប់​មាន់​ទាំងអស់​ត្រូវ​ផឹកទឹក​ស្អាត​គ្រប់ពេលវេលា ។​
  • ចាក់​ថ្នាំ​ការពារ​គ្រប់​មាន់​ទាំងអស់ អាស្រ័យ​ទៅតាម​កម្មវិធី​ចាក់​ថ្នាំ​ការពារ ។​
  • ធ្វើការ​ទំលាក់​ប៉ារ៉ាស៊ីត​ខាងក្នុង និង​ខាងក្រៅ​ប្រសិនបើ​ចាំបាច់ ។​
  • អង្កេត​តាមដាន​សុខភាព និង​ច​រិ​ក​លក្ខណៈ​របស់​សត្វ​ទាំងអស់​ជា​រៀងរាល់ថ្ងៃ និង​កត់ត្រា​អំពី​សត្វ​ងាប់។​
  • ថ្លឹង និង កត់ត្រា​ទំងន់​សត្វ​, ការប្រើប្រាស់​ចំណីអាហារ​របស់​មាន់​សាច់ ជា​រៀងរាល់ខែ​, គណនា​កំណើន​ទំងន់​សត្វ និង​ចំណីអាហារ​ដែល​ប្រើប្រាស់ ។​
  • ការលក់​មាន់​សាច់ គឺ​នៅ​អាយុ​ពី ៦ ទៅ ៨​សប្តាហ៍ ដោយមាន​ទំងន់​ពី ១,៥ ទៅ ២​គ​.​ក្រ នៃ​ទំងន់​រស់។​
  • សំអាត​ទ្រុងមាន់ និង ជំនួស​កំរាល​ថ្មី​ចូល​រៀងរាល់​ការចិញ្ចឹម​មួយ​លើកៗ។​
  • ប្រើប្រាស់ រឺ លក់​កំរាល​អង្កាម​ដើម្បី​ធ្វើជា​ជី សរីរាង្គ (organic fertiliser) រឺ សំរាប់ធ្វើ​ជី​កំ​ប៉ុ​ស្ត (Compost ) រឺ ជីវឧស្ម័ន (biogas)។​
  • គណនា​ប្រាក់ចំណេញ​ដោយ​ដក​រាល់​ការចំណាយ​ផ្សេងៗ​ពី​ចំណូល​នៃ​ការលក់​មាន់។​
ដោយ IT CAMBO
Untitled-1
Untitled-1
Untitled-1-Recovered