Untitled-1 (40)

វិធីសាស្ត្រការពារជម្ងឺមាន់

* ការរកវិធីការពារចំពោះមាន់ចិញ្ចឹមក្នុងទម្រង់ជាទ្រុងទ្រាយធំ សម្រាប់ជារបរចិញ្ចឹមជីវិត តម្រូវឲ្យអ្នក​ចិញ្ចឹម​​អនុវត្តន៍អនាម័យការការពារ​ និងការចាក់ថ្នាំបង្ការជម្ងឺចាំបាច់មួយចំនួន ។

* អ្នកចិញ្ចឹមមាន់ត្រូវយល់ដឹងឲ្យបានច្បាស់ពីហេតុផលនៃការចម្លង ជម្ងឺថាតើអ្វីទៅអាចចម្លងជម្ងឺមក​មាន់បាន និងត្រូវរកវិធីដើម្បីបង្កាចំពោះដើមចមរបស់អ្នកចម្លងនោះ ។

ភាគច្រើននៃការឆ្លងរាលដាលច្រើនបណ្តាលមកពីការរីករាលដាលនៃមេរោគរបស់ជម្ងឺនោះនៅត្រង់ ​ទីណាមួយក្បែរកន្លែងដែលចិញ្ចឹមមាន់ បន្ទាប់មកមធ្យោបាយនៃការចម្លងជាអ្នកចម្លងមេរោគនោះ​ចូលទៅកន្លែង​ ដែលមានចិញ្ចឹមមាន់ មានខ្យល់, មេរោគអាចរសាត់អណ្តែតតាមខ្យល់បានរហូតចម្ងាយ ៥ គ.ម, សត្វល្អិត​តូចៗ កណ្តុរ, ឆ្មា, ឆ្កែ, រុយ កន្លាត សុទ្ធសឹងជាអ្នកចម្លងជម្ងឺយ៉ាងសកម្ម ក្រៅពីនេះនៅមានសត្វស្លាបព្រៃ​ក៏ជាមូលហេតុចម្លងមួយនៃការចម្លង ជម្ងឺមកមាន់ចិញ្ចឹមបានដែរ ។ ក្រៅពីនេះ​មេរោគអាចចម្លងមកតាម​រយៈទឹក​ដែលយកមកប្រើប្រាស់គ្រឿងស្នូក ចាក់ទឹកដាក់ចំណី​មិនបានលាងឲ្យស្អាតត្រឹមត្រូវក៏ជាអ្នកចម្លង​ជម្ងឺយ៉ាងងាយដែរ។ ការឆ្លងជម្ងឺមួយទៀតនោះ ​គឺកើត​មាននៅក្នុងចំណីរបស់សត្វនោះតែម្តង ដូចជាការ​ទុក​ដាក់ចំណីមិនបានត្រឹមត្រូវ មានសត្វល្អិតផ្សេងៗ ចូលស៊ី​ឬចោះបាវចំណីរឺដៃរបស់អ្នកដាក់ចំណី​ស្បែកជើង​ ដែលយើងពាក់ចូលក្នុងទ្រុងមាន់មានជាប់​ មេរោគនៅពីខាងក្រៅការដឹកជញ្ជូនចំណីមិនបាន​ល្អទឹក ដែលយកមកប្រើប្រាស់ជាទឹកមិនស្អាត​មិនបានច្រោះ ឬសម្លាប់មេរោគជាមុន ។

ទាំងអស់ខាងលើនេះ អ្នកចិញ្ចឹម​គួរបង្កើតវិធី ឬ មធ្យោបាយអ្វីមួយ ដើម្បីការពារវាសំខាន់ជាងគេ​ នោះគឺបញ្ហាអនាម័យព្រោះវាច្រើនតែជាមូលហេតុធំជាងគេនៃការចម្លងមេរោគជាមុន។ ទាំងអស់ខាង​លើនេះ​អ្នកចិញ្ចឹមគួរបង្កើតវិធីឬមធ្យោបាយ​ អ្វីមួយដើម្បីការពារវាសំខាន់ជាងគេនោះគឺ បញ្ហាអនាម័យ ព្រោះវា​ច្រើនតែជាមូលហេតុធំជាងគេនោះ គឺបញ្ហាអនាម័យ ព្រោះវាច្រើនតែជាមូលហេតុធំជាងគេនៃ​ការចម្លង​មេរោគទៅឲ្យមាន់។ ការឆ្លង ​ជម្ងឺ​មួយ​បែបទៀតនោះគឺវាបានចម្លងពីមេបារបស់វាទៅក្នុងពង រួចជាស្រេច​ដូច្នេះកូនមាន់ដែលញាស់មក​នោះវា​មានជម្ងឺនៅក្នុងខ្លួន របស់វារួចជាស្រេចទៅហើយ​ដូច្នេះការខូចខាត ឬខាតបង់ នឹងកើតមានដោយចៀស​មិនរួច។

បើសិនយើងទទួលបានកូនមាន់ដែលមានផ្ទុកជម្ងឺរួចទៅហើយនោះមកចិញ្ចឹម ។ មានសៀវភៅ ​ណែនាំស្តីពី​ការចិញ្ចឹមមាន់ខ្លះបានបង្គាប់ថា? ត្រូវជ្រើសរើសពូជមាន់ដែលពុំធ្លាប់មានជម្ងឺនាពេល​កន្លងមក? ប្រការនេះវាជារឿងលំបាកធ្វើណាស់ ព្រោះយើងមិនអាចដឹងពីសាវតាមេបា ដែលទិញ​យកមកធ្វើពូជ​នោះឡើយ។

វិធីដែលល្អបំផុតសម្រាប់បង្កើតពូជទុក គឺត្រូវចិញ្ចឹមវាពីតូចរហូតដល់វាធំ រួចរើសសម្រាំងយកតែ​មាន់ណា​ដែលធំលឿនជាងគេមានសុខភាពមាំមួន ញែកពពួកមាន់ប្រភេទសម្រាំងទុកនោះដាក់វា​ឲ្យនៅដោយ​ឡែក​ ពីគេរួចបំប៉នចំណីវាឲ្យគ្រប់គ្រាន់បន្តសង្កេតពិនិត្យចំពោះសុខភាពរបស់វាឲ្យដិត ​ដល់រហូតវាអាចរស់​រហូតដល់ពេលវាមានពង នេះទើបជាពូជមាន់ដែលយើងត្រូវយកមកប្រើប្រាស់​ធ្វើពូជទុកសម្រាប់ផលិត​ កូនមាន់យកមកចិញ្ចឹម នៅពេលដែលយើងប្រើវិធីនោះយើងអាចប្រាកដក្នុង​ចិត្តបានថា​មាន់ដែលយើង​ ទុកធ្វើពូជវាមិនអាចមានជម្ងឺទេ ដូច្នេះការធ្វើវ៉ាក់សាំងវានឹងមានប្រសិទ្ធិភាព អាចការពារទប់ទល់ជាមួយ​ជម្ងឺមួយចំនួនបាន ។

ការដែលអ្នកចិញ្ចឹមមាន់មិនមានលទ្ធភាព ផលិតកូនមាន់ដោយខ្លួនឯងបានហើយត្រូវតែទិញ​ កូនមាន់របស់គេមកចិញ្ចឹមគួរតែពិនិត្យទៅលើប្រភពដែលយើងទិញមកនោះផងថាតើគេមានប្រវត្តិ ​មាន់ឈឺ ធ្លាប់ឆ្លងជម្ងឺ​រាតត្បាត ឬធ្លាប់មានបញ្ហានៅក្នុងកសិដ្ឋានរបស់គេដែរ ឬទេ? នេះគឺជារឿងមួយ​ដែលយើងគួរដឹងចៀសវៀង​ទិញមកហើយ តែកូនមាន់ងាប់នាំឲ្យខាតបង់ប្រាក់ចោល។

សម្លៀកបំពាក់ដែលយើងស្លៀកពាក់ចូលទៅក្នុងទ្រុងមាន់គួរត្រូវបានប្រើប្រាស់ផ្សេងៗគ្នា នេះគឺជា​វិធីបង្កា​មួយដែលគួរតែយកមកអនុវត្តន៍ ព្រោះវាអាចជួយកាត់បន្ថយបាននូវការចម្លងមេរោគពី​ខាងក្រៅចូលទៅ​ក្នុង​ ទ្រុងមាន់ដែរ ។

ជាសរុបប្រការសំខាន់ដែលអ្នកចិញ្ចឹមមាន់ត្រូវគិតគូរឲ្យបានហ្មត់ចត់មាន :

  • ទឹកត្រូវសម្លាប់មេរោគជាមុនសិនមុនពេលយកមកប្រើ
  • ចំណីត្រូវគ្របទុកដាក់ឲ្យបានត្រឹមត្រូវ
  • ក្នុងទ្រុងមិនត្រូវឲ្យមានសត្វល្អិតចូលបានដោយរាប់ទាំងឆ្កែ ឆ្មា កណ្តុរ កន្លាត ។
  • មិនត្រូវឲ្យមាន់ស៊ីចំណីប្លែកខុសពីចំណីជាប្រក្រតីរបស់វានោះឡើយ វាអាចធ្វើឲ្យមាន​រោគ​ឬ​មានជម្ងឺបាន ។
  • មនុស្សដែលមិនមានតួនាទីជាអ្នកមើលថែរក្សមាន់មិនត្រូវឲ្យចូលក្នុងទ្រុងមាន់ដាច់ខាត។
  • ពេលកូនមាន់នៅតូចត្រូវផ្តល់កំដៅឲ្យវាត្រឹមត្រូវ គឺ៣៧ ដឺក្រេ រហូតវាមានអាយុ ២១ថ្ងៃ (ជាធម្មតាត្រឹម ១៤ថ្ងៃ តែប្រាំពីរថ្ងៃទៀត គឺតែនៅពេលយប់ ព្រោះវាមានធាតុអាកាសត្រជាក់ ជាងពេលថ្ងៃ) ។
  • គ្រឿងសម្ភារៈប្រើប្រាស់ត្រូវលាងសម្អាតដោយទឹកសម្លាប់មេរោគ ឬអាចប្រើទឹកអូសាវ៉ែលលាយជាមួយ​ទឹកធម្មតាក៏បានតែមិនគួរប្រើ សាប៊ូទេ លើកលែងតែការសំអាតនោះត្រូវធ្វើក្នុងរូបភាព សំអាតទូទៅ
  • ស្បែកជើងត្រូវតែប្តូរមុនពេលចូលក្នុងទ្រុងមាន់
  • ត្រូវធ្វើវាក់សាំងឲ្យបានទៀងទាត់តាមកាលកំណត់
  • ប្រើចំណីដែលមានគុណភាពល្អត្រឹមត្រូវសម្រាប់អាយុកាលរបស់មាន់។ រៀបចំកន្លែងសម្រាប់ទុកចំណី ឲ្យបានត្រឹមត្រូវកុំឲ្យត្រូវទឹក ឬទឹកភ្លៀង ។

បញ្ជាក់ : ជម្ងឺមួយចំនួនកើតឡើងផ្ទាល់នៅពេលពងនោះស្ថិតក្នុងសំបុករបស់មេមាន់នោះតែម្តង ឬនៅពេលវាប្រឡាក់ជាមួយលាមកមាន់ ទីកន្លែងទុកដាក់ពងត្រូវតែស្អាតដោយរួមទាំងសំបុករបស់ មេមាន់ដែលយកទុកធ្វើពូជនោះផងដែរ បើចាំបាច់យើងអាចប្តូរទៅដាក់ជាមួយសំបុកថ្មីក៏បាន។

* ត្រូវបញ្ជៀសមិនឲ្យមានខ្យល់បក់ចូលក្នុងទ្រុងមាន់ច្រើនពេកនោះឡើយព្រោះវា អាចឲ្យមាន់ឈឺដោយ សារមេរោគដែលរសាត់មកជាមួយខ្យល់នោះ។

* សត្វស្លាបព្រៃមិនត្រូវឲ្យមានវត្តមាននៅកន្លែងចិញ្ចឹមមាន់ ឬនៅក្បែរកន្លែងចិញ្ចឹមមាន់នោះទេ ដោយ រួមទាំងសត្វស្លាបស្រុកផងដែរ ព្រោះសត្វទាំងនោះអាចមានមេរោគជម្ងឺណាមួយនៅជាប់ជាមួយក្នុងខ្លួន របស់វាដូច្នេះបើវាជុះមកដីបាក់តេរីរបស់មេរោគអាចនឹងឆ្លងរាលដាល ចូលមកក្នុងទីកន្លែងយើងចិញ្ចឹម មាន់ដោយប្រការណាមួយជាយថាហេតុ។ សូមប្រយ័ត្នត្រង់ប្រការនេះឲ្យបានច្រើន

* ទ្រុងមាន់ដែលមានប្រសិទិ្ធភាពអាចការពារជម្ងឺមាន់បានគឺទ្រុងមាន់ដែលមានរៀបឥដ្ឋកំពស់ ៥០សង់ទីម៉ែត្រព័ន្ធជុំវិញ ត្រូវធ្វើធ្នើសម្រាប់ឲ្យមាន់ផុតពីដីកំពស់១ ម៉ែត្រ ដើម្បីឲ្យងាយស្រួលបោស ប្រមូលកើបយកអាចម៍មាន់ចេញពីក្នុងទ្រុង។

* ប្រើប្រាស់ថ្នាំសម្រាប់សម្លាប់មេរោគមានឈ្មោះបៃអូសូល (biosol) ១ ដបចំណុះមួយលីត្រ តម្លៃ៨ដុល្លារ សម្រាប់បាញ់ជុំវិញទ្រុងមាន់ និងទីកន្លែងក្បែរខាងដែល យើងយល់ថាអាចនាំឲ្យមានជម្ងឺ ដល់មាន់បាន។

* មិនត្រូវឲ្យមានជម្រកទឹកជ្រាំភក់ នៅជិតកន្លែងចិញ្ចឹមមាន់នោះឡើយត្រូវលុប ឬកាយបង្ហូរចេញ រួចបាញ់ថ្នាំសម្លាប់មេរោគ៕

ដោយ ITCAMBO
Untitled-1
Untitled-1
Untitled-1-Recovered