Untitled-1

ម្តងធ្វើនេះ! ម្តងធ្វើនោះ! បញ្ជាក់ថាអ្នកជាមនុស្សគ្មានគោលដៅជីវិត

មនុស្សដែលមិនបានកំណត់គោលដៅនៅក្នុងជីវិតឲ្យបានជាក់លាក់ គឺជាមនុស្សដែលរស់នៅដោយស្រពិចស្រពិល មិនដឹងថាខ្លួនឯងកំពុងធ្វើអ្វីឲ្យពិតប្រាដឡើយ។ មនុស្សដែលកំពុងរស់នៅក្នុងស្ថានភាពបែបនេះ គឺងាយនឹងជឿតាមសម្តីអូសទាញរបស់អ្នកដៃណាស់ ពីព្រោះពេលឃើញគេធ្វើអ្វីមួយបានល្អ ឬជោគជ័យ គឺចង់ធ្វើនេះ ចង់ធ្វើនោះតាមគេភ្លាម។

មនុស្សដែលមានគំនិតម្តងចង់ធ្វើនេះ ម្តងចង់ធ្វើនោះ ឬចង់ធ្វើអ្វីៗទាំងអស់ក្នុងពេលតែមួយ ដោយមិនមានគោលដៅណាមួយច្បាស់លាស់ទេនោះ នោះគឺមិនអាចសម្រេចបាននូវសមិទ្ធផលធំដុំ ឬជោគជ័យនៅក្នុងជីវិតឡើយ។ មនុស្សប្រភេទនេះ គឺកិច្ចការមួយមិនទាន់នឹងជោគជ័យផង ក៏បោះបង់វាចោល ហើយងាកទៅធ្វើអ្វីផ្សេងដែលពួកគេនឹកឃើញថាចង់ធ្វើ ឬឃើញគេធ្វើជោគជ័យ ក៏ធ្វើតាមភ្លាមដោយមិនបានពិចារណាឲ្យស៊ីជម្រៅឡើយ។

ផ្ទុយមកវិញ មនុស្សដែលបានកំណត់គៅដៅក្នុងជីវិតមួយ ឬពីរបានច្បាស់លាស់ ហើយពួកគេបានរៀបចំផែនការសកម្មភាពប្រចាំថ្ងៃ ចេះចាត់អាទិភាពការងារ មានគោលជំហរលើខ្លួនឯងច្បាស់ នោះ គឺជាមនុស្សដែលឆាប់ជោគជ័យនៅក្នុងជីវិតយ៉ាងពិតប្រាកដ៕

ដោយ www.khmerscoop.com
Untitled-1
Untitled-1
Untitled-1-Recovered