untitled-1

មានដឹងទេថារបាំខ្មែរត្រូវបានបែងចែកប៉ុន្មានថ្នាក់?

របាំខ្មែរ ត្រូវបានបែងចែកទៅជាចំណាត់ថ្នាក់បីធំៗ គឺរបាំបុរាណខ្មែរ របាំប្រជាប្រិយ និងរបាំសង្គម។ ដើមកំណើតពិតប្រាកដនៃរបាំបុរាណខ្មែរត្រូវបានគេជជែកវែកញែក។ ពួកអ្នកប្រាជ្ញខ្មែរក្នុងស្រុកភាគច្រើនបំផុតទាញទម្រង់របាំសម័យត្រឡប់ទៅសម័យអង្គរវិញ ដែលមើលទៅមានភាពស្រដៀងៗគ្នាក្នុងចម្លាក់ប្រាសាទសម័យនោះ ពេលនោះដែរ អ្នកដទៃទៀតបានប្រកាន់ថា ក្បាច់របាំខ្មែរសម័យទំនើបត្រូវបានរៀន (រឺរៀនឡើងវិញ) ពីពួកអ្នករបាំរាជវាំងសៀមនៅក្នុងទសវត្សឆ្នាំ១៨០០។

របាំបុរាណខ្មែរ គឺជាទម្រង់នៃសិល្បៈសំដែងដែលមានរបៀបត្រូវបានបង្កើតឡើងក្នុងរាជវាំងកម្ពុជា សំដែងឡើងសម្រាប់ការកំសាន្ត និងគោលបំណងប្រារព្ធពិធីផ្សេងៗ។ របាំទាំងនេះត្រូវបានសំដែងដោយបុរស និងស្ត្រីដែលបានហ្វឹកហាត់ខ្ពស់ប្រកបដោយសម្លៀកបំពាក់សាំញ៉ាំក្នុងទីសាធារណៈ ដើម្បីវិភាគទានដល់ការបន់ស្រន់ រឺ ដើម្បីសំដែងនូវរឿងរ៉ាវប្រពៃណី និងកំណាព្យវីរកថា ដូចជា រាមកេរ្តិ៍ កំណែរឿងរាមាយណៈរបស់ខ្មែរ។ ត្រូវបានគេស្គាល់ជាផ្លូវការថា ជារបាំព្រះរាជទ្រព្យ ដែលរបាំនេះត្រូវប្រគំឡើងដោយតន្ត្រីវង់ភ្លេងពិណពាទ្យដែលបន្ទរដោយអ្នកច្រៀងបន្ទរជាច្រើន។

របាំប្រជាប្រិយខ្មែរ ជានិច្ចជាកាលបានសំដែងដោយតន្ត្រីមហោរី ប្រារព្ធឡើងដោយក្រុមជនជាតិ និងវប្បធម៌ផ្សេងៗនៃកម្ពុជា។ របាំប្រជាប្រិយ មានដើមកំណើតក្នុងភូមិស្រុកនានា និងបានសំដែងភាគច្រើនដោយពួកអ្នកស្រុកឱ្យពួកអ្នកស្រុកដូចគ្នាមើល។ ការសំដែងទាំងនេះត្រូវបានកែច្នៃតិចតួច និងស្លៀកសម្លៀកបំពាក់ ដែលពួកអ្នករបាំតែងតួជាពួកកុលសម្ព័ន្ធភ្នំ ពួកចាម រឺពួកកសិករ។ ជាធម្មតារបាំនេះមានល្បឿនលឿនជាងរបាំបុរាណ របាំប្រជាប្រិយសំដែងនូវសាច់រឿងមនុស្សសាមញ្ញដូចជាស្នេហា កំប្លែង រឺ ការទប់ស្កាត់ព្រលឹងបិសាច៕

ដោយ khmerscoop.com
Untitled-1
Untitled-1
Untitled-1-Recovered