untitled-1-100

កុមារមិនគួរទទួលទានជាតិស្ករលើសពី ៦ ស្លាបព្រាក្នុងមួយថ្ងៃ

ក្រុងអាត្លង់តា: កុមារគួរតែមិនត្រូវបានអនុញ្ញាតឲ្យទទួលទានជាតិស្ករមិនលើសពីកម្រិត ៦ ស្លាបព្រាកាហ្វេក្នុងមួយថ្ងៃឡើយ។ នេះជាបរិមាណស្មើនឹងនំសូកូឡាមួយដុំតូច និងតិចជាងទឹកសូដាមួយកំប៉ុង។ទឹកក្រូចកូកាកូឡាមួយកំប៉ុងផ្ទុកសារធាតុស្ករជិត ១០ ស្លាបព្រាកាហ្វេ ខណៈនំសូកូឡាមួយដុំផ្ទុកជាតិស្ករក្រោមកម្រិត ៦ ស្លាបព្រាបន្ដិច។

សម្រាប់កុមារជាច្រើន ទទួលទានភេសជ្ជៈជាតិស្ករ និងនំផ្អែម គឺជាការបន្ថែមជាតិស្ករដ៏ច្រើនទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់ពួកគេ។ប៉ុន្ដែយោងតាមរបាយការណ៍ថ្មីមួយរបស់សាកលវិទ្យាល័យវេជ្ជសាស្ដ្រអេម៉ូរី ក្នុងក្រុងអាត្លង់តា សហរដ្ឋអាមេរិក បានឲ្យដឹងថា ការទទួលទានចំណីចំណុក នំនែក និងបង្អែមចម្អាបដែលផ្ទុកជាតិស្ករលើសពី ៦ ស្លាបព្រាកាហ្វេសុទ្ធតែអាចបង្កហានិភ័យចំពោះសុខភាពកុមារ។

ការសិក្សា ក៏បានព្រមានថា កុមារអាយុក្រោមពីរឆ្នាំ មិនគួរបន្ថែមជាតិស្ករដែលមិនចាំបាច់ទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់ពួកគេឡើយ។ សារធាតុស្ករមួយស្លាបព្រាកាហ្វេស្មើនឹងបរិមាណ ៤ ក្រាម។ ដូច្នេះ ៦ ស្លាបព្រាស្មើនឹង ២៤ ក្រាមនៃស្ករនិងបង្កើតកាឡូរីរហូតដល់ ១០០។

ស្រដៀងនឹងលទ្ធផលស្រាវជ្រាវនេះដែរ វិទ្យាស្ថានជាតិសុខភាព ថ្មីៗនេះ បានធ្វើការណែនាំដល់កុមារអាយុពី ៤ ទៅ ៨ ឆ្នាំមិនគួរទទួលទានជាតិស្ករលើសពី ៣ ស្លាបព្រាកាហ្វេ (១២ ក្រាម) នោះទេ។ចាប់ពីអាយុ ៩ ឆ្នាំឡើងទៅ ពួកគេមិនគួរទទួលទានលើសពី ៨ ស្លាបព្រានោះទេ ព្រោះវាធ្វើឲ្យពួកគេប្រឈមនឹងជំងឺទឹកនោមផ្អែម សម្ពាធឈាមខ្ពស់ រោគសរសៃឈាមបេះដូង ធាត់ និងជំងឺជាច្រើនផ្សេងទៀតនាពេលអនាគត៕

ដោយ khmerscoop.com
Untitled-1
Untitled-1
Untitled-1-Recovered