untitled-1-82

កូនសោគន្លឹះ ៥ សម្រាប់ធ្វើឲ្យចំណីអាហារមានសុវត្ថិភាព

រក្សាភាពស្អាត

  • ត្រូវលាងដៃរបស់អ្នក មុននឹងចាប់កាន់ចំណីអាហារ និងមុនពេលរៀបចំចំណីអាហារ។
  • ចូរលាងដៃរបស់អ្នកក្រោយពេលចេញពីបន្ទោរបង់
  • ចូរលាងសម្អាត និងធ្វើអនាម័យលើផ្ទៃរាបទាំងអស់ និងសម្ភារៈឧបការណ៍ប្រើប្រាស់សម្រាប់រៀបចំចំណីអាហារ។
  • ការពារផ្ទះបាយ និងចំណីអាហារពីសត្វល្អិត កណ្តុរ និងសត្វផ្សេងៗ។

ព្រោះអ្វី?

មានមេរោគបង្កគ្រោះថ្នាក់ជាច្រើនត្រូវបានរកឃើញនៅក្នុងធូលីដី ទឹក សត្ថ និងមនុស្ស។ មេរោគទាំងនេះ បានតោងជាប់នៅនឹងដៃមនុស្ស ក្រណាត់ជូត និងសម្ភារៈផ្ទះបាយ ជាពិសេសជ្រុញ ទោះជាការប៉ះពាល់តិចតួចក៏ដោយ ក៏អាចចម្លងពួកមេរោគទាំងនោះទៅក្នុងចំណីអាហាររួចវាបណ្តាលឲ្យមានជំងឺនៅពេលបរិភគចំណីអាហារទាំងនេះ។

ទុកដាក់អាហារឆៅ​ និងឆ្អិនដាច់ដោយឡែកពីគ្នា

  • ទុកដាក់ដោយឡែកពីគ្នានូវ សាច់ឆៅ សាច់មាន់-ទា និង គ្រឿងសមុទ្ទពីអាហារផ្សេងៗ។
  • ប្រើប្រាស់ឧបករណ៍ និងសម្ភារៈផ្ទះបាយដោយឡែកពីគ្នា ដូចជា កាំបិត និងជ្រុញសម្រាប់ហាន់អាហារឆៅ។
  • ទុកដាក់អាហារក្នុងកន្លែងរបស់វាដើម្បីចៀសវាងការប៉ះពាល់គ្នារវាងអហារឆៅ និងអាហារឆ្អិន។

ព្រោះអ្វី?

អាហារឆៅ ជាពិសេសសាច់សត្វស្លាប ស៊ុត និងគ្រឿងសមុទ្ទ និងទឹករស់របស់វា អាចមានមេរោគបង្កគ្រោះថ្នាក់ ដែលអាចឆ្លងចូលទៅក្នុងចំណីអាហារផ្សេងទៀតនៅពេលរៀបចំ និងទុកដាក់អាហារទាំងនេះ។

ចម្អិនអាហារឲ្យបានឆ្អិនល្អ

  • ចូរចម្អិនអាហារឲ្យបានឆ្អិនល្អ ជាពិសេស សាច់ សត្វស្លាប ស៊ុត និងគ្រឿងសមុទ្រ។
  • ចូរយកអាហារដូចជាស៊ុប និងសម្ល ទៅដាំឲ្យពុះឡើងវិញ និងបញ្ជាក់ច្បាស់ថាវាក្តៅឡើងដល់៧០អង្សាសេ។ ចំពោះសាច់ និងសត្វស្លាប ត្រូវប្រាកដថាទឹករស របស់វាឡើងថ្លា មិនមែនពណ៌ក្រហមព្រឿងៗនោះទេ។ តាមពិត ត្រូវប្រើសីតុណ្ហមាត្រដើម្បីវាស់កម្តៅនេះ។
  • កម្តៅអាហារដែលឆ្អិនរួចហើយនោះឡើងវិញឲ្យបានត្រឹមត្រូវ។

ព្រោះអ្វី?

ការចម្អិនត្រឹមត្រូវ អាចសម្លាប់មេរោគដែលបង្កគ្រោះថ្នាក់បានស្ទើរតែទាំងអស់។ ការសិក្សាបានបង្ហាញថា ការចម្អិនអាហារដល់សីតុណ្ហភាព៧០អង្សាសេ អាចជួយធានាថាវាពិតជាមានសុវត្ថិភាពសម្រាប់បរិភោគ។ ចំណីអាហារដែលទាមទារការប្រុងប្រយ័ត្នជាពិសេសមានសាច់ហាន់ស្តើង សាច់ជំនូចអាំង សាច់ជាប់សន្លាក់ឆ្អឹង និងសាច់សត្វស្លាបទាំងមូល។

ទុកដាក់អាហារនៅក្នុងសីតុណ្ហភាពសុវត្ថិភាព

  • ចូរកុំទុកអាហារឆ្អិនស្រាប់ នៅក្នុងសីតុណ្ហភាពធម្មតាក្នុងបន្ទប់លើសពីពីរម៉ោង។
  • ដាក់ចំណីអាហារដែលងាយស្អុយ ឬខូច និងអាហារដែលចម្អិនរួចទៅក្នុងធុងទឹកកក ឬទូរទឹកកកភ្លាមក្នុងកម្រិតសីតុណ្ហភាពតិចជាង៥អង្សាសេ។
  • ទុកអាហារឆ្អិនឲ្យនៅក្តៅជានិច្ច ក្នុងកម្រិតសីតុណ្ហភាពលើសពី៦០អង្សាសេ។
  • ចូរកុំទុកចំណីអាហារយូរពេក ទោះបីដាក់ក្នុងធុងទឹកកក ឬទូរទឹកកកក៏ដោយ។

ព្រោះអ្វី?

មេរោគអាចបំបែកខ្លួនយ៉ាងឆាប់រហ័សប្រសិនបើអាហារត្រូវបានរក្សាទុកក្នុងសីតុណ្ហភាពធម្មតា។ ការលូតលាស់របស់មេរោគ អាចថយចុះ ឬត្រូវបញ្ឈប់នៅសីតុណ្ហភាពក្រោម៥អង្សាសេ ឬលើសពី៦០អង្សាសេ មេរោគគ្រោះថ្នាក់មួយចំនួន នៅតែអាចលូតលាស់បានក្រោមសីតុណ្ហភាពទាបជាង៥អង្សាសេ។

ប្រើប្រាស់ទឹកស្អាត និងវត្ថុធាតុដើមឆៅល្អ

  • ប្រើប្រាស់ទឹកស្អាត ឬកែច្នៃវាឲ្យមានសុវត្ថិភាពមុនប្រើប្រាស់វា។
  • ជ្រើសរើសអាហារដែលនៅស្រស់ និងនៅទាំងមូល។
  • ជ្រើសរើសចំណីអាហារដែលរៀបចំដោយសុវត្ថិភាព ដូចជាទឹកដោះគោ ដែលបានធ្វើការសម្លាប់មេរោគរួច។
  • លាងបន្លែ ផ្លែឈើឲ្យបានស្អាតល្អ ជាពិសេសប្រសិនបើត្រូវរៀបចំញុំាឆៅ។
  • កុំប្រើប្រាស់ចំណីអាហារដែលហួសថ្ងៃខែឆ្នាំកំណើត។

ព្រោះអ្វី?

វត្ថុធាតុដើមឆៅ មានទឹក និងទឹកកក អាចចម្លងមេរោគ និងសារធាតុគីមីគ្រោះថ្នាក់។ សារធាតុគីមីពុល អាចកើតមានក្នុងអាហារខូច ឬរលួយ។ ចូរយកចិត្តទុកដាក់ក្នុងការជ្រើសរើសចំណីអាហារឆៅ និងអនុវត្តវិធានការអនាម័យសាមញ្ញ ដូចជាការលាងសម្អាត ការចិតសំបក អាចកាត់បន្ថយការប្រឈមមុខនឹងគ្រោះថ្នាក់បាន។

 

ចំណេះដឹង = ការការពារ

ដោយ ក្រសួងសុខាភិបាល និង World Health Organization
Untitled-1
Untitled-1
Untitled-1-Recovered