untitled-1-67

វិធីព្យាបាលក្អកសម្រាប់ក្មេងខ្លាចថ្នាំ

ប្រាកដណាស់ដែលថាក្មេងតូចៗ ខ្លាចថ្នាំនៅពេលគេឈឺម្តងៗ។ ពួកគេច្បាស់ជាចង់លេបថ្នាំទេ។  ជាទូទៅក្មេងៗឧស្សាហ៍មានជំងឺក្អក ផ្តាសាយ រឺគ្រុនក្តៅជាដើម។ ប្រសិនបើពួកគេក្អក ហើយខ្លាចថ្នាំអ្នកគួរអនុវត្តវិធីខាងក្រោមនេះ៖

គ្រឿងផ្សំ៖
•    ចេកទុំ២ផ្លែធំល្មម បើមានស្នាមអុជៗខ្លះនៅលើ ហ្នឹងកាន់តែប្រសើរ
•    ទឹកឃ្មុំ រឺស្ករស ២ស្លាបព្រាបាយ
•    ទឹកដាំពុះ ៤០០មីលីលីត្រ

វីធីធ្វើ៖
ដំបូងអ្នកត្រូវបកសំបកចេក ហើយកិនវាអោយម៉ត់ដូចបរបរ។ អ្នកគួរតែប្រើស្លាបព្រាប្លាស្ទិក រឺស្លាបព្រាឈើ ដើម្បីកិនវាចៀសវាងវាឡើងពណ៍ខ្មៅ។ បន្ទាប់មកដាក់ស្ករសហើ យកូរវាអោយសព្វសាច់។ ចាក់ទឹកក្តៅនៅក្នុងល្បាយនោះ ហើយគ្របវាទុកចោល៣០នាទី។

ចំណាំ៖ ប្រសិនបើអ្នកប្រើទឹកឃ្មុំ ជំនួសស្ករក្នុងការលាយ អ្នកត្រូវដាក់វានៅចុងក្រោយ មានន័យថាពេលល្បាយចេក និងទឹកក្តៅនោះត្រជាក់សិន ព្រោះថាទឹកឃ្មុំនឹងបាត់បង់ជីវជាតិ របស់វានៅពេលដែលប៉ះនឹងកម្តៅខ្លាំង។

ដោយ ROSE ONLINE MAGAZINE
Untitled-1
Untitled-1
Untitled-1-Recovered