untitled-1-4

វិន័យថ្លៃថ្នូរទាំង ១០ ដែលអ្នកគួរធ្វើទៅកាន់អ្នកដទៃ

វិន័យដែលធ្វើអោយអ្នកទទួលបាន ជីវិតរស់នៅមួយដែលគួរអោយស្ញប់ស្ញែង មានន័យថាអ្នកយល់ច្បាស់ពីច្បាប់ទម្លាប់ទទួលភ្ញៀវបានត្រឹមត្រូវ។ ទោះជាយ៉ាងណាក៏ដោយក៏មានក្រុមមនុស្សមួយចំនួន ចាត់ទុកវិន័យបែបនេះជារឿងមួយដែលគួរអោយខ្មាសអៀន តែអ្នកដឹងត្រូវថាវិន័យទាំងអស់នេះជារឿងមាន ប្រយោជន៍សម្រាប់មិត្តទាំងអស់គ្នា៖

១.    បើសិនជាអ្នកនិយាយថា “ខ្ញុំអញ្ជើញអ្នក” នោះមានន័យថាអ្នកជាអ្នករាប់រងនូវការចំនាយ។ប៉ុន្តែក្នុងករណីដែលអ្នកនិយាយថា “តោះទៅញាំអី” នោះមានន័យថាអ្នករាល់គ្នាទទួលខុសត្រូវខ្លួនឯង ដូច្នេះសូមមានការប្រុងប្រយ័ត្នក្នុងការនិយាយស្តី។

២.    សូមកុំទៅជួបនរណាម្នាក់ រឺកន្លែងណាមួយដោយគ្មានការប្រាប់ទុកជាមុនអោយសោះ ព្រោះថាមានពេលខ្លះអ្នកដែលអ្នកចង់ទៅជួបនោះ មិនរីករាយនឹងទទួលភ្ញៀវស្របពេលដែលអ្នកចង់ទៅក៏ថាបាន។ ម៉្យាងទៀតអ្នកត្រូវប្រាប់គេជាមុនជៀសវាងការដែល គេមិននៅផ្ទះ រឺគេកំពុងស្លៀកពាក់ខោអាវនៅផ្ទះជាដើម។

៣.    នៅទីសាធារណៈ រឺនៅពេលដែលអ្នកទៅបរិភោគអាហារជាមួយនឹងមេរបស់អ្នក សូមកុំដាក់ទូរស័ព្ទដៃអ្នកនៅលើតុអោយសោះ ព្រោះអ្នកអាចត្រូវបានគេវាយតម្លៃថា ជាមនុស្សដែលយកវាជារឿងសំខាន់ ហើយក៏ដូចជាមនុស្សដែលមិនអោយតម្លៃ រឺធុញនឹងការណាត់ជួបមួយនេះ។

៤.    បើសិនជាអ្នកចង់ណាត់នារីណាម្នាក់ សូមកុំណាត់នៅពេលដែលអ្នករវល់ ហើយត្រូវការតបសារជាមួយអ្នក នៅកន្លែងធ្វើការអ្នកគ្រប់ពេល នោះប្រហែលជាមានន័យថាការណាត់ជួបរបស់អ្នក មិនដំណើរការនោះទេ។

៥.    ប្រសិនជាអ្នកកំពុងដើរជាមួយមិត្តភក្តិរបស់អ្នក ហើយមិត្តអ្នកបានជួបមនុស្សម្នាក់ទៀត ហើយពួកគេកំពុងរាក់ទាក់ដាក់គ្នា។ក្នុងករណីបែបនេះសូមអ្នករាក់ទាក់ជាមួយ ម្នាក់ដែលមិត្តអ្នកស្គាល់ដែរទៅ បើទោះជាគេមិនទាន់ណែនាំអ្នកក៏ដោយ។

៦.    ស្បែកជើងរបស់អ្នកត្រូវតែស្អាតបានជានិច្ច នៅពេលដែលអ្នកចេញទៅក្រៅ។

៧.    ប្រសិនជានរណាម្នាក់ព្យាយាមចំអកឡកលើយ រឺស្តីបន្ទោសអោយអ្នកដោយគ្មានសុជីវធម៌ សូមអ្នកកុំបំប៉ោងសម្លេង ហើយខឹងគេតបវិញ ព្រោះកុំអោយកិត្តិយសអ្នកធ្លាក់ដូចគេ។ យកល្អសូមអ្នកធ្វើធម្មតា ហើយដើរចេញទៅបានហើយ។

៨.    បុរសជាសង្សារ រឺប្តីគប្បីដើរនៅខាងឆ្វេងមនុស្សស្រី ព្រោះថានេះជាសញ្ញាអោយដឹងថា អ្នកត្រៀមខ្លួនរួចរាល់ក្នុងការការពារនាង។

៩.    រឿង ៩ យ៉ាងដែលអ្នកគប្បីទុកជាសម្ងាត់មានដូចជា អាយុ ទ្រព្យសម្បត្តិ ជម្លោះគ្រួសារ សាសនា ជម្ងឺ មុខតំណែង កាដូដែលអ្នកទទួលបាន និងភាពអាម៉ាសមុខរបស់អ្នក។

១០.    នៅពេលដែលអ្នកទៅជួបនរណាម្នាក់ ហើយមានមនុស្សច្រើននៅក្នុងបន្ទប់តែមួយ អ្នកគម្បីរាក់ទាក់មនុស្សទាំងអស់ តែមនុស្សដំបូងដែលអ្នកត្រូវគោរពមុនគេ គឺមនុស្សដែលហៅអ្នកទៅជួប៕

ដោយ ROSE ONLINE MAGAZINE
Untitled-1
Untitled-1
Untitled-1-Recovered