untitled-1-64

អាហារដែលផ្តល់សុខភាពល្អដល់កូនតូចៗ

បើសិនជា​យើង​មើល​ទៅ​កូនក្មេង ដែល​ទើបនឹង​ចូលរៀន ពិតជា​ប្រឈម​ខ្លាំងណាស់ នឹង​ការ​ញ៉ាំ​អាហារ​មិន​ផ្តល់​សុខភាព​។ អញ្ចឹង​សំណួរ​សួរថា តើ​ឪពុក​ម្តាយ​គួរ​ធ្វើ​ដូចម្តេច ទើប​ជំរុញ​ដល់​ការ​ញ៉ាំ​អាហារ​របស់​កូន ទទួលបាន​សុខភាព​ល្អ​? ខាងក្រោម​នេះ គឺជា​គន្លឹះ​បង្ហាញ​ខ្លះៗ​ដើម្បី​ជួយ​ឲ្យ​ក្មេង កាន់តែ​ជ្រើសរើស​អាហារ​ផ្តល់​សុខភាព​ទទួលទាន ៖

​ញ៉ាំ​អាហារ​ធ្វើ​នៅ​ផ្ទះ​
​ខណៈពេល​អាហារ ដែល​ធ្វើ​នៅផ្ទះ​ញ៉ាំ​ដោយ​ខ្លួនឯង គឺជា​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត ដើម្បី​ជួយ​ឲ្យ​កូន​ញ៉ាំ​អាហារ​ផ្តល់​សុខភាព និង​ចៀស​ឆ្ងាយ​ពី​អាហារ​មិន​ផ្តល់​សុខភាព​នោះ តែ​វា​ក៏​មិន​អាច​ហាម​ពួកគេ ពី​ការ​ញ៉ាំ​អាហារ​នៅ​ខាងក្រៅ​ផ្ទះ​បានដែរ​។ ដូច្នេះ ចូរ​ព្យាយាម​ចម្អិន​អាហា​រណា ដែល​កូន​អ្នក​ចូលចិត្ត​ញ៉ាំ តែ​ផ្តល់​សុខភាព​។

ធ្វើជា​គម្រូ​ដ៏​ល្អ​សម្រាប់​កូន​
​វា​ពិតជា​មិន​អាច​ទៅរួច​ទេ បើសិន​ជា​អ្នក ចេះ​តែ​ញ៉ាំ​អាហារ​ក្រៅ​ផ្ទះ​រាល់ថ្ងៃ ហើយ​ប្រាប់​ឲ្យ​កូន​ញ៉ាំ​អាហារ​នៅផ្ទះ​នោះ​។ ដូច្នេះ ដើម្បី​ឲ្យ​កូន​ធ្វើតាម អ្នក​គួរតែ​ព្យាយាម ញ៉ាំ​អាហារ​ក្នុងផ្ទះ​រាល់ថ្ងៃ​ដូច​គេ​ដែរ​។ បើសិន​ជា​អ្នក​ញ៉ាំ​អាហារ​ផ្តល់​សុខភាព កូន​អ្នក​នឹង​ធ្វើ​តាម​ជាមិនខាន​។ ហើយ​បើសិនជា​អ្នក ចង់ឲ្យ​កូន​ធ្វើ​ទៅ​តាម​ច្បាប់ ដែល​អ្នក​បាន​កំណត់ ចូរ​ព្យាយាម​ធ្វើជា​គម្រូ​ដ៏​ល្អ​សម្រាប់​ពួកគេ​សិន​។

បង្កើន​មជ្ឈដ្ឋាន​ផ្តល់​សុខភាព​នៅ​ផ្ទះ​
​បើសិន​ជា​អ្នក ទុក​ស្ករ​សូកូឡា​ក្នុង​ទូរ​ទឹកកក ឬ​មាន​ទម្លាប់​ដាក់​ស្ករ​គ្រាប់ ញ៉ាំ​ជា​ញឹកញាប់​នោះ សួរថា កូន​អ្នក​អាច​នឹង​ធ្វើ​តាម​ដែរ​ឬ​អត់​? ខ្ញុំ​អាច​និយាយបាន​ថា ៩០ ភាគរយ គឺ​ធ្វើ​តាម និង​ទា​រញ៉ាំ​។ ការបង្កើត​ជា​មជ្ឈដ្ឋាន​សុខភាព​នៅ​ផ្ទះ គឺជា​រឿង​សំខាន់​ណាស់ ដើម្បី​ធ្វើ​ឲ្យ​កូន​ញ៉ាំ​អាហារ​ដែល​ផ្តល់​សុខភាព​។ ដូច្នេះ​ថ្ងៃ​ក្រោយ អ្នក​គួរតែ​នាំ​កូន​ទៅ​ទិញ​អាហារ​ដូចជា ផ្លែឈើ និង​បន្លែស្រស់ៗ ចៀសវាង​ទិញ​នំ​កញ្ចប់​។

​ជ្រើសរើស​របស់​ដែល​ញ៉ាំ​ទៅ មាន​សុខភាព នៅពេល​ញ៉ាំ​អាហារ​ខាងក្រៅ​
​នៅ​ពេល​ចេញ​ញ៉ាំ​អាហារ​នៅក្រៅ​ផ្ទះ ចូរ​ប្រក​ដ​ថា អ្នក​បាន​ជ្រើសរើស​អាហា​រណា ដែល​ផ្តល់​សុខភាព​សម្រាប់​កូន​ហើយ​។ យ៉ាងណាមិញ បើសិន​ជា​កូន​ចេះ​តែ​ចង់​ញ៉ាំ​អី​ផ្សេង ចូរ​ប្រាប់​ចុងភៅ​ឲ្យធ្វើ​យ៉ាងណា អាហារ​នោះ​មាន​សាច់​តិច ឬ​មាន​បន្លែ​ច្រើន​វិញ​៕

ដោយ ROSE ONLINE MAGAZINE
Untitled-1
Untitled-1
Untitled-1-Recovered