untitled-1-41

មុខជំនាញសង្គមវិជ្ជា

មុខជំនាញ​សង្គម​វិជ្ជា​ សិក្សា​អំពី​មនុស្ស​និង​សង្គម​មនុស្ស អំពី​កម្លាំង​វប្បធម៌​និង​កម្លាំ​ងសង្គម​មក​លើ​ចិត្ត​គំនិត​និង​ទង្វើ​របស់​ មនុស្ស។ សង្គម​វិជ្ជា​ ព្យាយាម​ស្វែង​យល់​អំពី​កត្តា​ដែល​ធ្វើ​ឲ្យ​សង្គម​និង​ពិភព​លោក​ប្រែ​ប្រួល​ ហើយ​ក៏​យក​ចិត្ត​ទុក​ដាក់​ផង​ដែរ​អំពី​វិសមភាព​សង្គម។ និស្សិត​ដែល​ជ្រើស​រើស​យក​ជំនាញ​សង្គម​វិជ្ជា​ នឹង​សិក្សា​​ផ្តោត​ជា​សំខាន់​ទៅ​លើ​ការ​ស្រាវ​ជ្រាវ​សង្គម​ អំពី​បុព្វហេតុ​នានា​ដែល​ធ្វើ​ឲ្យ​ចរិត​​និង​ទង្វើ​របស់​មនុស្ស​ប្រែ​ប្រួល។ មុខ​វិជ្ជា​ដែល​ត្រូវ​សិក្សា​រួម​មាន ទ្រឹស្តី​សង្គម​វិជ្ជា វិធីសាស្ត្រ​ស្រាវ​ជ្រាវ ស្ថិតិ ចិត្ត​សាស្ត្រ​សង្គម និង​វិទ្យាសាស្ត្រ​នយោបាយ​ជាដើម។​

ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​ និស្សិត​នឹង​ធ្វើ​ការ​ទាក់​ទង​នឹង​កិច្ច​ការ​សហគមន៍ អង្គការ​ក្រៅ​រដ្ឋា​ភិបាល ការ​សម្រប​សម្រួល​និង​ដោះ​ស្រាយ​វិវាទ ការ​ស្រាវ​ជ្រាវ​សង្គម ការ​ស្រាវជ្រាវ​ទីផ្សារ ការប្រឹក្សា​យោបល់ គ្រូ​បង្រៀន​ ។ល។

ដោយ salarean.com
Untitled-1
Untitled-1
Untitled-1-Recovered