Untitled-1 (36)

៤ ជំហាន អានសៀវភៅលឿន និងមានប្រសិទ្ធិភាព

ការចេះអានសៀវភៅមេរៀន (Textbook) ឲ្យមានប្រសិទ្ធភាពគឺជាជំនាញមួយដែលធ្វើឲ្យសិស្សអាចទទួលបានភាពជោគជ័យក្នុងការសិក្សារបស់ខ្លួន ព្រោះថានៅស្ទើរគ្រប់មុខវិជ្ជា គ្រូឲ្យយើងអានមេរៀនសឹងទាំងអស់។ ចំពោះអ្នកចូលចិត្តអានសៀវភៅរឿង នៅពេលអានមេរៀនគេមានអារម្មណ៍ថាមិនចូលចិត្តអានទេ។ ទាំងនេះជាជំហានអានដែលគេជឿថាមានប្រសិទ្ធភាព៖

កុំអានមេរៀនពីទំព័រមួយទៅទំព័រមួយទៀត

អ្នកគួរតែអានមេរៀនលក្ខណៈជំហានៗដូចជា ដំបូងគួរតែទៅមើលសំនួរឲ្យបានអស់សិនហើយព្យាយាមទាយពីចម្លើយតាមគំនិតរបស់ខ្លួនឯង។ បន្ទាប់មកបើសិនជានៅមេរៀននោះមាន គោលបំណងរបស់មេរៀននិងមេរៀនសង្ខេប អ្នកគួរអានវាទៅ។ ចប់ហើយបែរទៅមើលចំណងជើងរបស់មេរៀន។ ចុងក្រោយអានសេចក្តីផ្តើមរបស់មេរៀនដើម្បីបានគំនិតសំខាន់។

អានរកគំនិតសំខាន់ឲ្យឃើញ

ធម្មតាសៀវភៅមេរៀនមិនទាក់ទាញការអានរបស់សិស្សទេ។ ពេលអានមេរៀន អ្នកមិនគួរមើលពត៌មានដែលគេប្រាប់នៅក្នុងអត្ថបទពីទំព័រមួយទៅទំព័រមួយទេ តែត្រូវមើលថាអត្ថបទនោះនិយាយពីអ្វី ពោលគឺរកគំនិតសំខាន់របស់វា។

អានរកចំនុចគាំទ្រគំនិតសំខាន់នោះ

រាល់គំនិតសំខាន់ទាំងអស់តែងតែមានគំនិតគាំទ្រវាជានិច្ច។ បន្ទាប់ពីរកឃើញគំនិតសំខាន់ហើយ ត្រូវរកគំនិតណាដែលបំពេញន័យឲ្យគំនិតសំខាន់នោះ។ ចំពោះសៀវភៅប្រវត្តិសាស្ត្រមនុស្ស ទីកន្លែង និងព្រឹត្តិការណ៍គឺអាចនាំយើងទៅរកគំនិតគាំទ្រទាំងនោះ។ ក្បួនវេយ្យករណ៍គឺជាគំនិតគាំទ្រសំខាន់សម្រាប់សៀវភៅវេយ្យករណ៍។ ហើយសម្រាប់សៀវភៅភាសាវិញ ពាក្យរបស់វានោះគឺជាគំនិតគាំទ្រឲ្យគំនិតសំខាន់។

អានតែម្តងតែកត់ត្រាខ្លឹមសារបានច្រើន

អ្នកកុំនិយមអានមេរៀនឲ្យលើសពី១ដង។ បើអ្នកអានដោយផ្តោតលើគំនិតសំខាន់របស់វាហើយ ប្រហែលជាអ្នកអាចនឹងយល់ថាអ្វីដែលគេចង់និយាយហើយ។ កុំខ្វល់ជាមួយពាក្យពិបាកខ្លះៗដែលអ្នកជួបប្រទះអី ការល្អគួរតែអានវាបន្ត។ បើអ្នកអានបានល្អហើយ ហើយកំឡុងពេលអានមានកត់ត្រាអ្វីសំខាន់ៗទុក នោះមានន័យថាអ្នកអាចយល់ពីមេរៀននោះបានហើយ។

ដោយ ahladang
Untitled-1
Untitled-1
Untitled-1-Recovered