Untitled-1 (2)

វិធីសាមញ្ញជួយឲ្យអ្នកធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ

មនុស្សគ្រប់រូបយ៉ាងហោចណាស់ក៏ត្រូវតែធ្វើការសម្រេចចិត្តម្ដងក្នុងដំណើរជីវិតរបស់ពួកគេ។ ពេលខ្លះពួកគេបានចំណាយពេលយ៉ាងយូរក្នុងការធ្វើសេចក្ដីសម្រេចចិត្តម្ដងៗ។ នោះក៏ព្រោះតែការសម្រចចិត្តពិតជាមានសារៈសំខាន់ណាស់ក្នុងដំណើរផ្សងព្រេងក្នុងជីវិតរបស់ពួកគេ។ ពេលខ្លះ ពួកគេខ្លាចធ្វើការសម្រេចចិត្តខុស។ តែភាពជាក់ស្ដែង ការសម្រេចចិត្តទាំងអស់មិនខុស ឬក៏ត្រូវនោះទេ។ ជម្រើសទាំងអស់សុទ្ធតែខុសៗពីគ្នា ដែលតម្រូវអោយយើងដើរក្នុងផ្លូវផ្សេងៗពីគ្នា។ ដូច្នេះ ពួកយើងគ្រាន់តែធ្វើការជ្រើសរើសផ្លូវណាដែលចូលចិត្តសម្រាប់ដើរទៅជជាការស្រេច។ ខាងក្រោមនេះគឺជាវិធីសាស្រ្តដែលប្រហែលជាអាចជួយអ្នកបាន៖

១. រៀបរាប់ពីផលវិជ្ជមាន និងអវិជ្ជមានរបស់ផ្លូវដែលអ្នកនឹងជ្រើសរើស

ជាទូទៅ បើទោះបីជាអ្នកជ្រើសជម្រើសមួយណាសម្រាប់ដំណើរជីវិតរបស់អ្នកក៏ដោយ ជម្រើសទាំងអស់នោះគឺសុទ្ធតែមានផលវិជ្ជមាន និងអវិជ្ជមានសម្រាប់អ្នក បើទោះបីជាវាមានតិច ឬក៏ច្រើនក្ដី។ ស្រមៃថា អ្នកបានសម្រេចចិត្តជ្រើសរើសផ្លូវណាមួយក្នុងចំណោមផ្លូវដែលអញនកត្រូវធ្វើការជ្រើសរើស។ ដូច្នេះអ្នកនឹងគិតមើលថាតើផលវិជ្ជមាន ក៏ដូចជាអវិជ្ជមានអ្វីខ្លះដែលអ្នកនឹងទទួលរងនាពេលអនាគត។ បន្ទាប់ពីគិតរួច អ្នកអាចសរសេរសំរាយពីផលប៉ះពាល់ទាំង២នោះអោយលម្អតាមតែអាចធ្វើទៅបានដើម្បីជាទុនក្នុងការសម្រេចចិត្តរបស់អ្នក។ ប្រសិនបើអ្នកមាន៣ជម្រើសក្នុងការសម្រេចចិត្តរបស់អ្នក អ្នកគួរតែសរសេររៀបរាប់អោយបានក្បោះក្បាយដូចនឹងអ្វីដែលបានរៀបរាប់ខាងលើ។ ពោលគឺត្រូវរៀបរាប់ទាំង៣ជម្រើស។

២. ការសម្រេចចិត្ត

រំលងបានរយៈពេលមួយសប្ដាហ៍បន្ទាប់ពីអ្នកបានសរសេរលម្អិតអំពីជម្រើសរបស់អ្នក អ្នកអាចយកវាចេញមកអានឡើងវិញ។ ក្នុងករណីនេះ អ្នកបានហែជាអាចភ្លេចនេះអ្វីដែលអ្នកបានកត់ត្រាទុកតាំងពីមួយសប្ដាហ៍មុន។ ដូច្នេះ នៅពេលដែលអ្នកអាន អ្នកនឹងទទួលបានអារម្មណ៍ថាមាននរណាម្នាក់កំពុងតែផ្ដល់ដំបូន្មានដល់អ្នក។ ក្នុងករណីនេះ អ្នកប្រហែលជាអាចធ្វើការជ្រើសរើសផ្លូវដែលអ្នកចង់ដើរសម្រាប់ឆាកជីវិតរបស់អ្នក៕

ដោយ ahladang
Untitled-1
Untitled-1
Untitled-1-Recovered