Untitled-1 (67)

របាំព្រះរាជទ្រព្យ

របាំព្រះរាជទ្រព្យ ឬ របាំក្បាច់បុរាណខ្មែរ មាននាមល្បីល្បាញ ខាងបង្ហាញកាយវិការទន់ភ្លន់ គួរឱ្យចង់គយគន់ និងមាន តួអង្គទ្រង់គ្រឿងចាំងភ្លឺផ្លេកៗ ដូចជា តួនាង (ស្រី) តួនាយរោង (ប្រុស) តួយក្ស (សភាវៈអាក្រក់) និង តួសត្វ ជាដើម។ តួអង្គនិមួយៗ មានលក្ខណៈដោយឡែកៗពីគ្នា ទាំងម្កុង ពស្ត្រា ការលាបផាត់ម្សៅ និង កាយវិការផ្ទាល់ខ្លួនប្រចាំតួ និមួយៗ។

នាដករ ត្រូវហាត់ហ្វឹកហ្វឺន របាំនេះ យ៉ាងសកម្ម អស់រយៈពេលជាច្រើនឆ្នាំ តាម ចង្វាក់ភ្លេងនៃក្រុមតន្ត្រីសក្ការៈ ដោយមានកាច់ក្បាច់រាំ តម្រូវតាម ពំនោលបកស្រាយសាច់រឿង ឬតាម សំនៀង ចម្រៀងមនោសញ្ចេតនា ដោយនារីច្រៀងមួយក្រុម។

របាំក្បាច់បុរាណខែ្មរមាន ចំនួន ៨២ របាំ និងរបាំរឿង មានចំនួន ៣៥ រឿង។  របាំក្បាច់ ដែលចាប់បដិសន្ធិសាថ្មីឡើងវិញ ក្រោយសម័យអ៊ុនតាក់ មានចំនួន ៥៤របាំ និង នៅបាត់បង់ចំនួន ២៨របាំ ទៀត។

រីឯ របាំរឿងវិញ បានវិលមកបម្រើវេទិកាជាតិ មានចំនួន២១ តែនៅបាត់បង់ ចំនួន ១៤ រឿងទៀត ដែលរកស្រាវជ្រាវមិនទាន់បានគ្រប់ មកវិញ។

ដោយ កែវ ច័ន្ទបូរណ៍
Untitled-1
Untitled-1
Untitled-1-Recovered