Untitled-1 (64)

ប្រវត្តិរបាំ

ប្រវត្តិរបាំបុរាណខ្មែរ នាសម័យហ្វូណន = របាំហ្វូណន

ដោយលោក ជា ប្រសិដ្ឋ

ប្រទេសកម្ពុជា​ ជាប្រទេសមួយ ដែលមានសិល្បៈរបាំរីកចំរើនខ្លាំង ដែលមានប្រវត្តិតាំងពី២០០០ឆ្នាំមុន។ ឯកសារសាមកុក បានសរសេរថា ព្រះរាជាសម័យហ្វូណន នៅឆ្នាំ២៤៣ (ហ្វាន់ ចាន) បានបញ្ជូន នូវគ្រឿងភ្លេងនិងរាជគ្រូភ្លេង ថ្វាយជូនសេ្តចចិន នគរ វូ ស៊ុន ឈៀន។
នៅក្នុងសន្តតិវង្ស សួយ របាំខ្មែរ (ភ្លេងហ្វូណន) បានផ្សព្វផ្សាយរហូតដល់ទៅ ព្រះរាជវាំងប្រទេសចិន ។ ព្រះចៅអធិរាជប្រទេសចិន សួយ វើន ទី (ដែលជាស្តេចដំបូងគេ ក្នុងសន្តតិវង្សសួយ ឆ្នាំ៥៨១) បានបញ្ចូលភ្លេងខ្មែរ ទៅក្នុងរបាំព្រះរាជវាំង ។ យោងតាមឯកសារប្រវត្តិសាស្ត្រចិន របាំខ្មែរសម័យនោះ មានចំនួនអ្នករបាំពីរនាក់សម្តែង។

គម្ពីរ ថាងហួយយ៉ាវ បានរៀបរាប់ថា រាល់ពេលរៀបពិធីលៀងសាយភោជន៍ គេតម្រូវឲ្យប្រគំរបាំ ចំនួន៩បែប ទៅតាមទំនៀមចាស់ របស់រជ្ជកាលសួយ (៥៨១ – ៦១៩) នៅក្នុងនោះមាន ៖
របាំលៀវសាយភោជន៍ (ជនជាតិហាន់?)
របាំឈីង សាំង
របាំស៊ីលាំង
របាំហ្វូណន (ខ្មែរ)
របាំកាវលីក (កូរ៉េ)
របាំគួយ ឈីក
របាំអាន គួ
របាំស៊ូ ឡឹ
របាំខាង គួ

របាំហ្វូណន បានក្លាយជារបាំមួយក្នុងចំណោមរបាំសំខាន់ៗ ដែលត្រូវសម្តែងក្នុងព្រះរាជវាំង។ នេះសបញ្ជាក់ថា របាំហ្វូណន ជារបាំដែលមាន ភ្លេងពិរោះរណ្តំចិត្ត ជាទីគាប់ព្រះទ័យ ព្រះចៅអធិរាជចិន។

បើយោងតាមលទ្ធផលស្រាវជ្រាវរបស់អ្នកប្រាជ្ញសិង្ហបុរី លោក លី ស៊ីង ខឹក ផ្នែកសិល្បៈល្ខោនចិនបានឲ្យដឹងថា ហ៊ីចិន ក្នុងសន្តតិវង្សថាង (៦១៨ ៩០៧ ) ដែលមាន ឈ្មោះថា ឆាន ជុន គឺជាល្ខោនដែលគេនិយមបំផុត នៅក្នុងបណ្តាប្រទេសក្នុងប៉ែកអាស៊ីអាគ្នេយ៍ ដែលគេហៅថា ល្ខោនហ្វូណន។
ល្ខោនហ្វូណន មិនមែនចាប់ផ្តើមផ្សព្វផ្សាយក្នុងសន្តតិវង្សថាងទេ តែមានតាំងពីសន្តតិវង្សណាន ពេយ (៤២០ ៥៨៩) ដែលក្នងរជ្ជកាល ឈើន ហូវ ជូ (៥៨៣) គេបានបញ្ជាឲ្យសាងសង់វិមាន លួ កុង  (លួ កុង គឺកំឡាយពីពាក្យល្ខោននេះឯង ) នៅជីន លីង (សព្វថ្ងៃជាទីក្រុង ណានជីង)។ មកដល់សន្តតិវង្សថាង ល្ខោនហ្វូណាន (លួ កុង) បានផ្សព្វផ្សាយរ ហូតដល់រាជធានីឆាង អាន។ លោកលី បានបន្ថែមទៀតថា ហ៊ី(ល្ខោន)ហ្វូណន គឺទទួលឥទ្ធិពលពី ប្រទេសឥណ្ឌា ប៉ុន្តែខ្មែរបានកែច្នៃវាឲ្យទៅជាលក្ខណៈ ខ្មែរ យ៉ាងល្អពិសេស។

ដោយ កែវ​ ច័ន្ទបូរណ៍
Untitled-1
Untitled-1
Untitled-1-Recovered