Untitled-2

បទពិសោធន៍ផ្សំថ្នាំពុលធម្មជាតិ

លោក សុខ ហេង ជា​កសិករ នៅ​ភូមិ​ព្រីង ឃុំ​រលាំង​ចេក ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ។ ក្រោយពី​បាន​ស្វែងយល់​ពី​ផលប៉ះពាល់​នៃ​ថ្នាំពុល​គីមី​មក គាត់​បាន​សំរេចចិត្ត​ធ្វើការ​ផ្សំ​ថ្នាំពុល​ធម្មជាតិ ប្រើប្រាស់​ទៅលើ​ដំណាំ​ការពារ​ការបំផ្លាញ​ពី​សត្វល្អិត​ចង្រៃ ។ ធាតុ​ផ្សំ វិធី​ផ្សំ និង​ការប្រើប្រាស់ បង្ហាញជូន​ដូចខាងក្រោម​:

ក​.​ធាតុ​ផ្សំ​

​ ​- បណ្តូល​ពេជ្រ កន្លះ​គីឡូក្រាម​
​ ​- គ្រាប់​ស្លែង និង​សំបក ២ គីឡូក្រាម​
– សំបក​ស្តៅ ២ គីឡូក្រាម​
​- ទឹក ៧០ លីត្រ​
​- វ​ល្លិ៍ អា​ណុល ៣ គីឡូក្រាម (​វ​ល្លិ៍ អា​ណុល ជា​ប្រភេទ​ឈើ​វារ​ដូចជា បណ្តូល​ពេជ្រ ហើយ​សំបូរ​នៅ​តំបន់​ព្រៃភ្នំ ដែល​មាន​ក្លិន​ឈួល​ក្រពុល​ខ្លាំង មាន​ស្លឹក​ដូច​ស្លឹកម្លូរ​) ។

២. ទឹក​ថ្នាំ​សម្លាប់​សត្វល្អិត​ផ្សំ​ធម្មជាតិ​

ខ​. របៀប​ផ្សំ​

​ ​- យក វល្លិ៍​អាណុល​កាប់​ជា​ដុំ​តូចៗ
– យក​បណ្តូល​ពេជ្រ គ្រាប់​ស្លែង និង​សំបក​ស្លែង ស្លែង ទៅ​ដំ​ឲ្យ​បែក ឬ​ទក់ៗ​
– យក​ទឹក​ចំនួន ៧០ លីត្រ ទៅ​ចាក់​ចូល​ក្នុង​ពាង​

 ​- យក​ធាតុ​ផ្សំ​ទៅ​ដាក់បញ្ចូល​ក្នុង​ពាង​នោះ រួច​គ្រប​វា​ទុក​
​- យក​ពាង​នោះ​ទៅ​រក្សាទុក​ក្រោម​ម្លប់​
– មួយ​ថ្ងៃ​បើក​គំរប​ពាង​កូរ​ម្តង (​ពេល​ធ្វើ​ត្រូវ​ប្រុងប្រយ័ត្ន​កុំ​ឲ្យ​ខ្ទាត​ចូលមាត់ និង​ក្រោយពេល​ធ្វើ​ត្រូវ​លាងដៃ ព្រោះ​ជា​សារធាតុ​ពុល​) យើង​អាច​ទុក​វា​ក្នុងកំឡុងពេល ១៥ ថ្ងៃ ទើប​ទឹក​ជី​កាច់​អាច​យក​ទៅ​ប្រើប្រាស់​លើ​ដំណាំ​បាន ។​

គ​. របៀប​ប្រើ​

​ ​- យក​ទឹក​ថ្នាំ​មួយ​កំប៉ុង​ទឹកដោះគោ​លាយ​ជាមួយ​ទឹក​ចំនួន ១០ លីត្រ
– រយៈពេល ៣ ថ្ងៃ ប្រើ​ម្តង ប្រើ​មុន​ពេល​សត្វ​បំផ្លាញ និង​នៅ​ពេល​កំពុង​បំផ្លាញ ។​

​ទឹក​ថ្នាំ​នេះ គាត់​ប្រើ​លើ​ដំណាំ​ខាត់​ណា ស្ពៃ​ក្រញាញ់ ប៉េង​បោះ ម្រះ ដែល​ច្រើ​នតែ​មាន​ការ​បំផ្លាញពីស​ត្វ​ល្អិត​ដូចជា ដង្កូវ​យោលទោង ៘ ក្រោយ​ពី​ប្រើ​ទឹក​ថ្នាំ​នេះហើយ គាត់សង្កេត​ឃើញថា ពុំ​សូវ​មាន​សត្វល្អិត​ចង្រៃ​មក​បំផ្លាញ​ដំណាំ​ដូច​មុន​ពេល​ដែល​មិន​ធ្លាប់​បាន​ប្រើ​នោះទេ ។ សត្វ​ត្រូវបាន​កាត់បន្ថយ​ប្រមាណ ៦០-៧០ ភាគរយ ៕

ដោយ www.agricultural.weebly.com
Untitled-1
Untitled-1
Untitled-1-Recovered