Untitled-1 (37)

របៀបធ្វើជ្រក់ត្រសក់

ផលិតផល​កសិកម្ម​មួយចំនួន ដែល​កសិករ​ផលិត​បាន​ច្រើន ដូចជា ត្រសក់ ឆៃ​ថាវ ៘ ហើយ​លក់​មិន​អស់ ឬ​ក៏​លក់​បាន​តំលៃ​​ថោក​ពេក គេ​អាច​កែច្នៃ​យក​ទៅ​ធ្វើ​ផលិតផល​ផ្សេងៗ ដើម្បី​ទុកឲ្យ​បានយូរ ឬ​លក់​មាន​តំលៃ​ថ្លៃ​ជាង​ផលិតផល​ស្រស់​ទៀតផង ។ យ៉ាងណា​​មិញ ដូច​ជា​បងស្រី សុខ ច្រិប រស់នៅ​ភូមិ​ដី​ឥដ្ឋ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល គាត់​មាន​មុខរបរ​ធ្វើ​ជ្រក់ត្រសក់​លក់​អស់​រយៈពេល ៥ ទៅ ៦ ឆ្នាំ​កន្លងមកហើយ ។ ជ្រក់ត្រសក់រ​បស់បង​ស្រី​មាន​រសជាតិ​ឆ្ងាញ់ និង​ស្រួយ​ល្អ លក់ដាច់​ខ្លាំងណាស់ គឺ​លក់​តែមួយព្រឹកៗ ប៉ុណ្ណោះ​​អស់ ២៥ គីឡូក្រាម ។

​បងស្រី​បាន​ប្រាប់ឲ្យដឹង​ថា ដើម្បី​ធ្វើ​ជ្រក់ត្រសក់​ឲ្យបាន​ឆ្ងាញ់​ត្រូវធ្វើតាម​លំដាប់លំដោយ​ដូចខាងក្រោម :

  • ដំបូង​ត្រូវ​យក​ត្រសក់​ទៅ​លាង​ឲ្យ​ ស្អាត (​ត្រសក់ ចំនួន ២៥ គីឡូក្រាម​) រួច​ស្រង់​ដាក់​កញ្ច្រែង​ឲ្យ​ស្រស់​ទឹក ។ បន្ទាប់​មក​រៀប​ត្រសក់​ដាក់​​ក្នុង​ខាប់​
  • លាយ​គ្រឿងផ្សំ មាន​ទឹក ១៥ លីត្រ អំបិល ១ គីឡូក្រាម ប៊ីចេង​កន្លះ​ខាំ និង​ស្ករពាង ១ គី​ឡូ លាយ​បញ្ចូល​គ្នា រួច​ដាំ​ឲ្យ​ព
  • យក​ទឹកអំបិល​ក្តៅ​ឧណ្ហៗ ដែល​បាន​ដាំ​ខាងលើ ទៅ​ចាក់​ចូល​ក្នុង​ខាប់​ឲ្យ​លិច​ត្រសក់ រួច​គ្រប​ទុក ។ រយៈពេល​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​ត្រសក់​ជូរ​​ល្មម​អាច​យក​ទៅ​បរិភោគ ឬ​លក់​បាន ។

ឆ្លង​តាម​បទពិសោធន៍​ជាច្រើន​ឆ្នាំ​កន្លងមក បងស្រី​បានឲ្យដឹងថា​ :

  • ការដាក់​ប៊ីចេង និង​ស្ករ ជ្រក់ត្រសក់​ពុំ​អាច​ទុក បាន​យូរ​ទេ វា​អាច​ទៅ​ជា​ដុះ​ផ្សិត ។ ប៉ុន្តែ​ដោយសារ​បងស្រី​ធ្វើ​ហើយ​ភ្លាម​លក់​អស់​ភ្លាម ដូច្នេះ​គាត់​ដាក់​ប៊ីចេង និង​ស្ករ​ដើម្បី​ឲ្យមាន​រសជាតិ​ឆ្ងាញ់​ប៉ុណ្ណោះ ។​
  • ចំពោះ​ត្រសក់ គួរ​ជ្រើសរើស​យកក្តិប​ត្រសក់ ទើប​ធ្វើឲ្យ​ត្រសក់ស្រួយ​ឆ្ងាញ់ ហើយ​អ្នក​បរិភោគ​និយម​ចូលចិត្ត និង​លក់ដាច់​ផង ។​

​ដូច្នេះ បងប្អូន​កសិករ​បើ​ចង់​ធ្វើ​ជ្រក់ត្រសក់​មាន​រសជាតិ​ឆ្ងាញ់ គួរ​អនុវត្តតាម​បទពិសោធន៍​របស់​បង​ស្រី​ខាង​លើ​ពិតជា​មិន​ខុស​​បំណង​ឡើយ៕

ដោយ IT CAMBO
Untitled-1
Untitled-1
Untitled-1-Recovered