Untitled-6 (2)

ជីវិតជោគជ័យរបស់ សុវណ្ណ

នាងខ្ញុំឈ្មោះ សុវណ្ណ រស់ នៅក្នុងភូមិវាលខ្សាច់ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹង​ត្រែងស្ថិតនៅភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា។ គ្រួសារនាងខ្ញុំក្រីក្រណាស់ ថែមទាំង​មាន​កូនរហូតដល់១១ នាក់ ប៉ុន្តែបងប្អូនរបស់ខ្ញុំ៣នាក់ បានលាចាកលោក​នេះទៅ​ហើយ។ រីឯឪពុក ម្តាយរបស់នាងខ្ញុំមានចំការតូចមួយ​ ដើម្បីប្រើប្រាស់សំរាប់ដាំដំណាំចិញ្ចឹមគ្រួសាររបស់ខ្ញុំ។ ប៉ុន្តែ ប្រសិនប្រើប្រាស់គ្រប់គ្រាន់យើងយកបន្លែទៅលក់នៅឯផ្សារ។ ខ្ញុំតែងតែជួយគ្រួសារដូចជា ដាំបាយ ធ្វើម្ហូប ដាំដំណាំ និងថែរក្សាប្អូនប្រុសស្រីរបស់ខ្ញុំ។ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំបានទៅរៀននៅ ឯសាលាដូចកូនគេផងដែរ។ ឪពុករបស់ខ្ញុំមិនចង់ឱ្យខ្ញុំទៅរៀនទេ ដោយសារគាត់ចង់ឱ្យខ្ញុំនៅផ្ទ្ទះ ជួយធ្វើការនៅឯចំការដើម្បីជួយផ្គត់ផ្គងគ្រួសារ។ ប៉ុន្តែពេលខ្ញុំអាយុបាន ៩ ឆ្នាំ ខ្ញុំបានទៅរៀននៅ ថ្នាក់ទី១ ទោះបីឪពុកម្តាយរបស់ខ្ញុំថា ការរៀនសូត្រគ្មានប្រយោជន៍ក៏ដោយ។ រីឯសាលាដែលនាង ខ្ញុំទៅរៀនមានចំងាយ៨ គីឡូរម៉ែតពីផ្ទះ ខ្ញុំមិនមានកង់ជិះ និងគេទេ។ ដូច្នេះខ្ញុំត្រូវតែបង្ខំចិត្តដើរទៅ សាលាពីព្រោះខ្ញុំសប្បាយចិត្តនិងការរៀនសូត្រ។ ខ្ញុំត្រូវតែខំតស៊ូក្រោកពីម៉ោង៤ ពេលទៀបភ្លឺដើម្បី ជួយធ្វើកិច្ទការម្តាយខ្ញុំ បន្ទាប់មកខ្ញុំចាកចេញពីផ្ទះនៅម៉ោង៥ ដើររយៈពេលពីរម៉ោង និងដើរកាត់ ព្រៃដក្រាស់ៗ  ខ្ញុំមានអារម្មណ៍ភ័យខ្លាចណាស់ ខ្ញុំដើរតែម្នាក់ឯង ជួនកាលខ្ញុំខ្លាចខ្មោច និងឆ្កែ    ចចក។ ខ្ញុំត្រូវឆ្លងទន្លេដើម្បីទៅសាលារៀន ជួនកាលខ្ញុំមិនមានទូកដើម្បីឆ្លងទេ ជួនកាលខ្ញុំរង់ចាំ អស់រយៈពេលយ៉ាងយូរដើម្បីចាំទូក។ ខ្ញុំមានអារម្មណ៍មិនសប្បាយចិត្ត ពីព្រោះខ្ញុំតែងតែខកខាន កត់មេរៀនដែលគ្រូបង្រៀនហួស។ នៅរដូវវស្សាខ្ញុំមានការលំបាកក្នុងការទៅសាលារៀន ដោយ សារតែផ្លូវមួយចំនួនត្រូវទឹកលិច ហើយខ្ញុំត្រូវតែដើរលុយទឹក ។ ពេលដែលខ្ញុំទៅដល់សាលារៀន ខោអាវរបស់ខ្ញុំទទឹកជោក ប៉ុន្តែខ្ញុំមិនដែលត្អួញត្អែឡើយ ពីព្រោះខ្ញុំសប្បាយចិត្ត និងការរៀនសូត្រ នៅឯសាលា។ ខ្ញុំមិនដែលខ្វល់ខ្វាយ និងការទទឹក ប៉ុន្តែជួនកាលខ្ញុំឈឺ ឬគ្រុនក្តៅ បន្ទាប់ពីដើរកាត់ ភ្លៀងហើយខ្ញុំតែងតែខកខានរៀនជាច្រើនថ្ងៃ។

ពេលដែលខ្ញុំត្រឡប់មកពីសាលាខ្ញុំពិតជាឃ្លានបាយណាស់ ប៉ុន្តែគ្រួសាររបស់ខ្ញុំកំពុងតែធ្វើ ការនៅឯចំការ ខ្ញុំក៏ដើររកអុសដើម្បីដាំបាយ និងធ្វើម្ហូបសម្រាប់គ្រួសារទាំងមូល។ ឪពុកម្តាយរបស់ ខ្ញុំបានបង្ខំឱ្យខ្ញុំឈប់រៀនជាច្រើនដងដើម្បីនៅជួយការងារផ្ទះ ពួកគាត់តែងតែនិយាយថា តើអ្នក រៀនដើម្បីធ្វើអ្វី? តើរៀននរណាឧិ្យបាយឯងញ៉ាំ? គាត់តែងតែនិយាយថាការរៀនសូត្ររបស់ខ្ញុំ គឺគ្មានន័យអ្វីទេ ពីព្រោះថាខ្ញុំនិងក្លាយជាប្រពន្ឋរបស់អ្នកចំការម្នាក់ដូចជាស្ត្រីដទៃទៀតអញ្ជឹងដែរ។  ពួកគាត់បានអង្វរខ្ញុំឱ្យឈប់ទៅសាលាដើម្បីជួយពួកគាត់  ប៉ុន្តែខ្ញុំអង្វរគាត់វិញដើម្បីផ្តល់ឱកាស ឱ្យខ្ញុំបានរៀនសូត្រ ខ្ញុំពិតជាចង់ក្លាយជាគ្រូដ៏ល្អម្នាក់។ ខ្ញុំនឹងខិតខំព្យាយាមឱ្យអស់ពីសមត្ថភាព ដើម្បីក្លាយជាសិស្សម្នាក់ពូកែនៅក្នុងថ្នាក់  ឯការងារផ្ទះខ្ញុំនៅតែជួយគាត់។ ខ្ញុំនឹងជួយធើ្វការងារ គាត់ ធ្វើយ៉ាងណាឱ្យតែគាត់អនុញាតិអោយខ្ញុំបានទៅសាលារៀន។ ដូច្នេះខ្ញុំធ្វើការនៅផ្ទះ និងចាំ ចំការបន្លែ  ក្រៅពីការសិក្សានៅសាលារៀន។ ប៉ុន្តែនៅពេលណាដែលឪពុកម្តាយរបស់ខ្ញុំមានជំងឺ ខ្ញុំមិនបានទៅរៀនទេ ត្រូវនៅថែរក្សាគាត់រហូតដល់គាត់បានជាសះស្បើយទើបខ្ញុំសម្រេចចិត្តទៅ សាលារៀនវិញ។ ខ្ញុំជួយដាំពោត មើលថែចំការឪឡឹក ច្រូតស្រូវ ជាញឹកញាប់ខ្ញុំធ្វើការដៃម្ខាង ហើយដៃម្ខាងទៀតកាន់សៀវភៅរៀន។ សព្វថ្ងៃនេះខ្ញុំមានអាយុ ៩ ឆ្នាំ គ្មានសមាជិកណាដែលអាច រៀនបានច្រើនដល់ថ្នាក់ទី៦ នៅក្នុងគ្រួសាររបស់ខ្ញុំ។ តាមការពិតអ្នកភូមិរបស់ខ្ញុំភាគច្រើនរៀនបាន ត្រឹមថ្នាក់ទី ៦។ ខ្ញុំចង់បន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យ ប៉ុន្តែខ្ញុំបារម្ភថា ខ្លាចគ្មានលុយដើម្បី ចំណាយសម្រាប់ការសិក្សាឡើយ។ កាលពីឆ្នាំមុនខ្ញុំបានរៀនភាសាអង់គ្លេសនៅឯវត្តក្នុងភូមិរបស់ ខ្ញុំ បន្ទាប់ពីនោះមកខ្ញុំបានបន្តរៀននៅសាលាឯកជន។ ខ្ញុំព្យាយាមរៀននិយាយភាសាអង់គ្លេស អស់រយៈពេល ៩ខែ ខ្ញុំបានបញ្ចប់ការសិក្សាភាសាអង់គ្លេស។ សព្វថ្ងៃនេះខ្ញុំបង្រៀនភាសាអង់គ្លេស នៅក្នុងភូមិរបស់ខ្ញុំ។ លើសពីនេះទៅទៀត ខ្ញុំបង្រៀនដោយមិនយកលុយ ពីព្រោះចង់ឱ្យក្មេងៗ ដទៃទៀតនៅក្នុងភូមិមានឱកាសរៀ ភាសាអង់គ្លេសនឹងគេ ទោះបីជាពួកគេគ្មានលុយក៏ដោយ។

ជារៀងរាល់ថ្ងៃខ្ញុំតែងតែក្រោកពីម៉ោង៤ ព្រឹក ដើម្បីជួយសម្រួលការងារគ្រួសាររបស់ខ្ញុំ ថែមទាំរៀនរហូតដល់ម៉ោង១១ យប់ទើបចូលដេក។ អ្វីដែលខ្ញុំព្រួយបារម្ភនោះ​ គឺថាឪពុកម្តាយ របស់ខ្ញុំនៅតែចង់ឱ្យឈប់រៀន ដើម្បីជួយពួកគាត់ ប៉ុន្តែខ្ញុំនៅតែប្រាប់គាត់ថា ខ្ញុំចង់ក្លាយជាគ្រូមួយ ដ៏ល្អ ប្រសិនបើខ្ញុំមានលុយ ខ្ញុំនឹងពុះពារ និងតស៊ូគ្រប់ឧបសគ្គដើម្បីជួយគ្រួសាររបស់ខ្ញុំ និងបន្ត ការសិក្សារហូតដល់ទទួលបានជោគជ័យក្នុងជីវិត។ សម្រាប់ខ្ញុំការអប់រំពិតជាឧិកាសដ៏មានតម្លែ។

***

ដោយ ខ្មែរអ្នកអប់រំ
Untitled-1
Untitled-1
Untitled-1-Recovered