Untitled-6 (1)

ជីវិតជោគជ័យក្រោមភាពក្រីក្រ

នាងខ្ញុំឈ្មោះ  ប៉ិល គឹមហ៊ាន់ អាយុ ៣១ ឆ្នាំ  បច្ចុប្បន្នជាគ្រូបង្រៀននៅសាលាបឋមសិក្សាអូរគ្រូកែ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ នាងខ្ញុំ ជាកូនទី ៤ ក្នុងគ្រួសារក្រីក្រមួយដែលមានបងប្អូនចំនួន ៧ នាក់ ស្រី ៦ នាក់ ។  ជីវភាពគ្រួសាររបស់នាងខ្ញុំពឹងផ្អែកទាំងស្រុង  លើការធ្វើស្រែចំការ និង ដើរស៊ីឈ្នួលគេ ។  ដោយសារ ជិវភាព ក្រីក្រខ្លាំង ពេក  ឪពុករបស់នាងខ្ញុំបានសម្រេចចិត្តឱ្យបងៗ ២នាក់ ឈប់រៀនដើម្បីរក ប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ  និងចំណាយលើការសិក្សារបស់នាងខ្ញុំ និងប្អូនៗ។ ចាប់ពីដឹងក្តីពេលណា មក  គ្រួសារនាងខ្ញុំឃើញតែភាពក្រីក្រតោកយ៉ាក  មិនដែលបានហូបឆ្អែត  និង  សុខស្រួលឡើយ។ រីឯការសិក្សា តាំងពីបឋមសិក្សារហូតដល់អនុវិទ្យាល័យ នាងខ្ញុំមិនដែលមានសម្ភារសិក្សា  សំលៀកបំពាក់គ្រប់គ្រាន់ និងគ្មាន ទាំងស្បែកជើងពោក់ទៀតផង។ ពេលទំនេរពីការសិក្សា នាងខ្ញុំបានទៅស៊ីឈ្នួលដកស្ទួង ច្រូតកាត់ឱ្យគេដើម្បី បានប្រាក់ខ្លះយកមកទិញសម្ភារសិក្សា  និង  សំលៀកបំពាក់ ។  ឪពុកម្តាយនាងខ្ញុំបានផ្តល់ដំបូន្មានថា “កូនៗទាំង អស់គ្នា ត្រូវខិតខំរៀនសូត្រ  និង  ប្រព្រឹត្តអំពើល្អទើបមានកិត្តិយសប្រកបដោយសេចក្តីថ្លៃថ្នូរក្នុង សង្គម និង មិនលំបាក ដូចឪពុកម្តាយនាពេលនេះទេ។   រៀងរាល់ថ្ងៃពុកម៉ែលំបាកវេទនាណាស់ព្រោះធ្វើការងារ ធ្ងន់ៗ ហួសកម្លាំង មិនដែល មានពេលសម្រាកឡើយ។ នាងខ្ញុំគិតថា  បើ ខ្ញុំមិនខំប្រឹងប្រែងរៀនសូត្រទេនោះ  ខ្លួនខ្ញុំពិតជាលំបាកដូចពុក ម៉ែមិនខាន  ហើយបំណងប្រាថ្នារបស់នាង ចង់ធ្វើជាគ្រូបង្រៀន នៅពេលអនាគត។ ក្នុងពេល រៀននៅអនុវិទ្យាល័យ  ខ្ញុំពូកែមុខវិជ្ជា អក្សរសាស្ត្រខ្មែរ ប៉ុន្តែអ្វីដែល នាងខ្ញុំបារម្ភនោះ  គឺគ្រួសារគ្មានប្រាក់ឱ្យទៅប្រឡងយកសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ នៅទីរួមខេត្តកំពង់ធំដែលមានចម្ងាយ៣៩ គីឡូម៉ែត្រ។ ខ្ញុំគិតមិនខុសមែន  មុនថៃ្ងប្រឡងមួយសប្តាហ៍ ឪពុកក៏ឈឺ បង ស្រីក៏ឈឺពេលនោះគ្រួសារនាងខ្ញុំ លំបាកយ៉ាងខ្លាំងរកលុយមួយរៀលក៏គ្មាននាងខ្ញុំពិបាកចិត្តស្ទើរស្រែកយំ។ ដោយឃើញភាពក្រៀមក្រំរបស់ នាងខ្ញុំ  ម្តាយនាងខ្ញុំ ក៏ទៅបណ្ដាក់ស្រូវគេចំនូន ១០០០០រៀល  និង ខ្ចីកង់អ្នកជិតខាងឱ្យនាងខ្ញុំជិះទៅប្រឡង។ នាងខ្ញុំមានសេចក្តីក្រេតអរយ៉ាងខ្លាំងនៅពេលដែលបានប្រឡងជាប់។ ប៉ុន្តែក្រោយភាពរីករាយមានតែមួយភ្លែតប៉ុណ្ណោះភាពទុក្ខព្រួយក៏កើតមកលើខ្លួននាងខ្ញុំសារជាថ្មីម្តងទៀត។ មួយថ្ងៃក្រោយមកម្តាយនាងខ្ញុំបានឱ្យនាងខ្ញុំឈប់រៀន  គាត់ថាគ្រួសារយើងក្រណាស់គ្មានលុយគ្មានកង់ជិះគ្មានផ្ទះស្នាក់នៅទោះជាយ៉ាងណាក៏មិនអាច ដោះស្រាយបានដែរ។ ពេលនោះនាងខ្ញុំស្រក់ទឹកភ្នែកដោយ មិនដឹងខ្លួន អារម្មណ៍ច្របូកច្របល់ នាងខ្ញុំគិតមួយសន្ទុះក៏ឆ្លើយតបថាសូមម៉ែឱ្យខ្ញុំបានរៀនបន្តទៀតទៅទោះជាត្រូវដើរឬ ហូបអ្វីក៏ខ្ញុំព្រមដែរ ហើយខ្ញុំនឹងខំរៀន  មិនឱ្យម៉ែអស់សង្ឈឹមឡើយពេលខ្ញុំរៀនចេះមានការងារធ្វើខ្ញុំនឹងជូយគ្រួសារយើងវិញ។ ពេលនោះឪពុកនាងខ្ញុំបាននិយាយថា កូនទៅរៀនបន្តទៀតចុះចាំពុកខិតខំរកប្រាក់ផ្គត់ផ្គង់ “នាងខ្ញុំសប្បាយចិត្តណាស់ដោយគិតថាខ្ញុំបានទៅរៀនបន្តនៅកំពង់ធំនឹងគេ។ រំលងបានប្រាំមួយថ្ងៃ  មិត្តនាងខ្ញុំបានមកលេងផ្ទះពួកគេដឹងថាគ្រួសារ នាងខ្ញុំក្រីក្រពួកគេក៏បានបបួលនាងខ្ញុំទៅនៅជាមួយដើម្បីបានរៀនបន្ត ម្តាយនាងខ្ញុំក៏បានយល់្រពម។ នៅពេល វិស្សមកាលធំនាងខ្ញុំដើរស៊ីឈ្នួលគេបានលុយខ្លះសម្រាប់ផ្គត់ផ្គង់ការសិក្សា។  ជាអកុសលនាងខ្ញុំបែរជាមានជម្ងឺ គ្រុនចាញ់យ៉ាងខ្លាំង  ត្រូវទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត។ ដោយភាពក្រីក្រឪពុកម្តាយនាងខ្ញុំលក់គោពីរក្បាល និង  បញ្ចាំដីស្រែ  ដើម្បីបង់ថ្លៃព្យាបាលដល់ មន្ទីរពេទ្យ ។ ពេលនាងខ្ញុំ បានជាសះស្បើយម្តាយនាងខ្ញុំនិយាយថា អស់ហើយកូនអើយ គ្មានសល់អ្វីទៀតទេ  ដូច្នេះកូនត្រូវ តែឈប់រៀន  ពេលឮ សម្តីនេះភ្លាមនាងខ្ញុំហាក់ដូចជា មនុស្សឆ្គួត នាងខ្ញុំតូចចិត្តណាស់  ហេតុអ្វីជីវិតនាងខ្ញុំកើតមកខុសគេបែបនេះនាងខ្ញុំបានស្រែកយំធ្វើឱ្យអ្នកជិតខាងមកមើល ហើយនិយាយថា  រៀនដើម្បីអ្វីវាគ្មានប្រយោជន៍ទេ មន្ត្រីរាជការគេមានអស់ហើយទៅលក់នំវិញគ្រាន់បើជាង ។  ពេលនោះបំណងប្រាថ្នា និងក្តីសង្ឈឹមដែលមានពីមុនត្រូវរលាយអស់គ្មានសល់ ជាភ័ព្វសំណាង ថ្ងៃមួយមានពូម្នាក់ត្រូវ ជាសាច់ញាតិម្តាយខ្ញុំ នៅកំពង់ធំ ផ្តាំឱ្យនាងខ្ញុំទៅរៀនវិញដោយមានការ គាំទ្រទាំងស្រុងពីគាត់ការផ្តាំផ្ញើរបស់គាត់ជាការលើកទឹកចិត្តនាងខ្ញុំឱ្យខិតខំតស៊ូរៀនសូត្ររហូតបានប្រឡង ជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ នាងខ្ញុំប្រឡងគ្រូមិនជាប់សោះទើបសម្រេចចិត្តធ្វើជាគ្រូជាប់កិច្ចសន្យារយៈពេលពីរឆ្នាំ  ។

បន្ទាប់មក នាងខ្ញុំក៏បានប្រឡងជាប់ជាគ្រូបឋមសិក្សា ចូលរៀននៅសាលាគរុកោសល្យ និងវិក្រឹតការ ខេត្ត។ ពេលនោះ ឪពុកនាងខ្ញុំ មានជំងឺជាទម្ងន់ រហូតទទួលមរណៈភាពគួរ ឱ្យស្តោកស្តាយ។ម្តាយនាងខ្ញុំបាននិយាយថា ឪពុកឯងស្លាប់ហើយ ភ្នែកម៉ែក៏មើលមិនឃើញ ហើយប្អូនៗក៏មិនទាន់ដឹងអីបើឯងទៅរៀនទៀតបានអ្នកណាជួយគ្រួសារយើង។ ពេលបានលឺពាក្យនេះភ្លាម នាងខ្ញុំតានតឹងក្នុងចិត្តយ៉ាងខ្លាំងព្រោះនាងខ្ញុំមិនចង់ បោះបង់ការសិក្សាដែលនាងខ្ញុំ បានប៉ងប្រាថ្នាចង់ធ្វើជាគ្រូតាំងពីយូរមកហើយ។ ដោយមើលឃើញពីការលំបាក របស់នាងខ្ញុំពូរបស់នាងខ្ញុំ នៅតែបន្តឧបត្ថម្ភរហូតនាងខ្ញុំបានរៀនចប់។ ពេលចេញមកបង្រៀនបានមួយខែ ស្រាប់តែ ម្តាយនាងខ្ញុំបានធ្លាក់ឈឺជាទម្ងន់ ដោយ គ្មាន លុយព្យាបាល   គាត់ក៏បាន ស្លាប់ចោលនាងខ្ញុំទៀត  ។  ក្នុង គ្រានោះ ដែរ នាងខ្ញុំមានបន្ទុកយ៉ាងធ្ងន់ធ្ងរក្នុងការចិញ្ចឹម និងឱ្យប្អូនៗសិក្សារៀនសូត្របន្ត ។

ទីបញ្ចប់ការតស៊ូព្យាយាម និងក្តីសង្ឈឹមរបស់នាងខ្ញុំទទួលបានជោគជ័យ  ព្រោះបានធ្វើជាគ្រូបង្រៀនដូច បំណង រីឯប្អូនៗមានការងារធ្វើទាំងអស់គ្នា នាងខ្ញុំក៏បានធូរស្រាលក្នុងជីវិតរស់នៅ ប៉ុន្តែអ្វីដែលសោកស្តាយ បំផុត  គឺនាងខ្ញុំពុំបានសងគុណ អ្នកមានគុណទាំងពីរ  សូម្បីតែបន្តិចក៏គ្មាន  បើសិនជា លោកទាំងពីរមានជីវិត រស់នៅដល់សព្វថ្ងៃ  មិនដឹងជាគាត់សប្បាយចិត្តយ៉ាងណាទេ នៅពេលបានឃើញភាពជោគជ័យនិងការរីក ចម្រើនរបស់កូនៗ

ងខ្ញុំចងចាំជានិច្ចនូវគុណូបការដ៏ ធំធេងរបស់លោកអ្នកមានគុណទាំងពីរ និង  បងប្អូនទាំងអស់ដែល បានជួយ ទំនុកបំរុង តាំង ពីដើមរហូតដល់ទីបញ្ចប់ ។

***

ដោយ Aide et Action
Untitled-1
Untitled-1
Untitled-1-Recovered