Untitled-1

បុគ្គលជោគជ័យធ្វើរឿង៩យ៉ាងមុនចូលគេង

បុគ្គល​ជោគជ័យ​តែង​ចាត់​ទុក​សុខភាព​ជា​កត្តា​ចម្បង​បំផុត​សម្រាប់​ជីវិត​របស់​ខ្លួន​។ ការ​ទទួល​ទាន​ដំណេក​គ្រប់​គ្រាន់​គឺ​ជា​ចំណែក​មួយ​ដ៏​សំខាន់​សម្រាប់​សុខភាព​ផ្លូវការ​និង​ផ្លូវ​ចិត្ត​។  ហេតុ​នេះ​ ទម្លាប់​នៃ​ការ​ទទួល​ទាន​ដំណេក​គឺ​ជា​កត្តា​គន្លឹះ​។ មនុស្ស​ភាគ​ច្រើន​ជ្រើស​រើស​យក​ការ​អាន​សៀវភៅ​​ជា​កិច្ច​ការ​ចុង​ក្រោយ​បំផុត​មុន​នឹង​ចូល​គេង។​ ខាង​ក្រោម​នេះ គឺ​ជា​ទម្លាប់​ ៩ យ៉ាង​ដែល​បុគ្គល​ជោគ​ជ័យ​តែង​ធ្វើ​មុន​ពេល​ចូល​គេង​៖

១. អានសៀវភៅ ៖ អ្នកជំនាញបាន​អះអាង​ដូច​ៗ​គ្នា​ថា​ កិច្ច​ការ​ចុង​ក្រោយ​បង្អស់​ដែល​បុគ្គល​ជោគជ័យ​ធ្វើ​មុន​គេង​ គឺ​អាន​សៀវភៅ។

២. ធ្វើ​បញ្ជី​កិច្ច​ការ​ដែល​ត្រូវ​ធ្វើ​បន្ត​៖ ស្ងប់​ចិត្ត​គឺ​ជា​ប្រការ​សំខាន់​បំផុត​ដែល​នាំ​ឲ្យ​គេ​គេង​លក់​ស្កប់​។ ហេតុ​នេះ​ ការ​ធ្វើ​បញ្ជី​កិច្ចការ​ដែល​មិន​ទាន់​បាន​បញ្ចប់​ដែល​នឹង​​ត្រូវ​ធ្វើប​ន្ត​នៅ​ថ្ងៃ​ក្រោយ​ គឺ​ជា​កត្តា​ល្អ​មួយ​ដើម្បី​ឲ្យ​ចិត្ត​​ជ្រះ​ស្រឡះ។

៣. ចំណាយ​ពេល​ជា​មួយ​ក្រុម​គ្រួសារ​៖ ប្រការ​សំខាន់​មួយ​ដែល​គេ​គួរ​ធ្វើ​មុន​ពេល​គេង គឺ​ចំណាយ​ពេល​វេលា​ជាមួយ​ប្តី​ ប្រពន្ធ ឬ​លេង​ជាមួយ​កូន ឬ​សត្វ​ចិញ្ចឹម​។ នេះ​ជា​វិធីមួយ​ដ៏​ប្រសើរ​ក្នុង​ការ​បង្កើន​ទំនាក់​ទំនង​ក្នុង​គ្រួសារ​ និង​ចែក​រំលែក​បទពិសោធន៍​ប្រចាំ​ថ្ងៃ។

៤. ពិចារណាកិច្ចការដែលបានធ្វើកន្លង​មក​ហើយ​ ឬ​សរសេរ​នូវ​រឿង​រ៉ាវ​ល្អ​ៗ​បី​ បួន​យ៉ាង​ ដែល​ជួួយ​លើក​ទឹក​ចិត្ត​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។

៥. សមាធិ៖ បុគ្គល​ជោគ​ជ័យ​ជា​ច្រើន​ ធ្វើ​សមាធិ​ ១០ នាទី​មុន​គេង។

៦. ផ្តល់​អាទិភាព​ដល់​ការ​គេង​គ្រប់​គ្រាន់​៖ ដោយ​សារ​ភាព​មមាញឹក​ក្នុង​មុខ​របរ​មនុស្ស​មួយ​ចំនួន​ ​មិន​បាន​ទទួល​ទាន​ដំណេក​គ្រប់​គ្រាន់​ទេ។ សម្រាប់​បុគ្គល​ជោគ​ជ័យ គេ​តែង​ចាត់​អាទិភាព​ឲ្យ​ការ​គេង និង​គេង​ឲ្យ​បាន​គ្រប់​គ្រាន់​ជានិច្ច​។

៧. ដកខ្លួនឲ្យផុតពីការងារ៖ បុគ្គល​ជោគជ័យ​មិន​ធ្វើការ​ងារ​មុន​គេង​ទេ។ ពួកគេ​មិន​បើក​អ៊ីម៉ែល ឬ​ព្យាយាម​មិន​ពាក់​ព័ន្ធ​ជាមួយ​ការ​ងារ​មុន​ពេល​គេ​ង​ទេ។

៨. បង្កើត​គំនិត​វិជ្ជមាន៖ ទោះ​បី​ជួប​រឿង​អវិជ្ជមាន​នៅ​ពេល​ថ្ងៃ​ច្រើន​យ៉ាង​ណា​ក៏​ដោយ បុគ្គល​ជោគ​ជ័យ​តែង​កាត់​ផ្តាច់​ខ្លួន​ចេញពី​គំនិត​អវិជ្ជមាន​ទាំង​នោះ និង​បង្កើត​គំនិត​វិជ្ជមាន​ជំនួស​វិញ។

៩. នឹកដល់​ជោគ​ជ័យ​ថ្ងៃ​ស្អែក

Post By salarean.com
Untitled-1
Untitled-1
Untitled-1-Recovered