untitled-1-98

សញ្ជាបញ្ចាក់ថាអ្នកកំពុងស្ថិតក្នុងអន្ទាក់នៃការគិតហួសហេតុ

១) សម្រាន្តមិនលក់ មនុស្សគិតច្រើនពិបាក នឹងសម្រាន្ត លក់ស្រួល ណាស់ ដោយសារតែខួរក្បាល របស់គេតែងតែដំណើរ ការ ហើយគិតពីរៀងស្មុគស្មាញនានាច្រើនពេក។ បើយល់ល្អ អ្នកគួរតែ ព្យាយាមដាក់ចុះនូវសម្ពាធទាំងឡាយដែលអ្នកមាន ហើយសម្រួល អារម្មណ៍តាមរយៈ ការហាត់ប្រាណ តាំងសមាធិ អានសៀវភៅ ឬធ្វើអ្វីដើម្បីកម្សាន្តសប្បាយជំនួសវិញ។

២) រស់នៅជាមួយភាពភ័យខ្លាច អ្នកគិតច្រើន ដោយសារតែមានភាពភ័យខ្លាច នៅថ្ងៃអនាគត ហើយភាពភ័យខ្លាចនេះ អាចឲ្យអ្នកបែកអារម្មណ៍ ទៅធ្វើរឿងផ្ដេសផ្ដាសដូចជា សេពគ្រឿងញៀន គ្រឿងស្រវឹងជាដើម។

៣) វិភាគហួសកំណត់ ពួកគេតែងចង់រៀបចំអ្វីៗ គ្រប់បែបយាងសម្រាប់ជីវិត ឲ្យបានរួចរាល់។ គេមិនមានអារម្មណ៍ថា ស្រណុកស្រួល នោះទេ ពេលដែលមិនទាន់បានគិតគូអ្វីពីជីវិត ហេតុនេះហើយបានជាត្រូវបង្ខំ ខ្លួន ឯង ឲ្យរៀបចំគិតគូអ្វីៗ យ៉ាងប្រញាប់ប្រញាល់បែបនេះ។

៤) ឈឺក្បាលញឹកញាប់ ប្រសិនបើអ្នកឧស្សាហ៍ ឈឺក្បាល ញឹកញាប់នោះ បញ្ជាក់ថា អ្នកគិតច្រើនពេកហើយ។ ការឈឺក្បាលនោះ ចង់បង្ហាញថាអ្នកត្រូវការសម្រាក ទាំងរាយកាយ និងខួរក្បាល។

៥) អស់កម្លាំង អ្នកមិនគួរបង្ខំរាងកាយ ឲ្យ បន្តទៅមុខទៀត ទេ នៅពេលដែលវាចាប់ផ្ដើមអស់កម្លាំង ព្រោះវាអាចប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពទាំងមូល។ ការអស់កម្លាំងនេះ វាកើតឡើងដោយសារតែ អ្នកមិនផ្ដល់ពេលវេលា សម្រាក ដល់ខ្លួនឯង រួមទាំងការគិតច្រើន ផងដែរ៕

Post By khmerscoop.com
Untitled-1
Untitled-1
Untitled-1-Recovered