untitled-1-83

គន្លឹះក្នុងការរៀបចំតុល្យភាពក្នុងការសិក្សាដ៏ឆ្លាតវៃ

សម្រាប់និស្សិតមួយចំនួនមានការរុញរាក្នុងការបន្តការសិក្សាថ្នាក់សាកលវិទ្យាល័យ ស្របពេលដែលមានការងារពេញម៉ោង។ តែសម្រាប់អ្នកដែលអាចធ្វើវាបានភាគច្រើនពួកគេមានការរៀបចំផែនការបានច្បាស់ល្អ ទាំងសម្រាប់ម៉ោងសិក្សា និងពេលវេលាសម្រាប់ធ្វើការ។

១. បង្កើតផែនការ

ក្នុងថ្ងៃដែលបើបវេសនកាល សាលា ឬលោកគ្រូ-អ្នកគ្រូនឹងអោយប្រាប់អ្នកអំពីបញ្ជីមុខវិជ្ជារ និងមាតិការនៃមេរៀងអោយអ្នក។ ដូច្នេះ អ្នកត្រូវកត់ត្រាទុកថ្ងៃដែលប្រឡង និងថ្ងៃដែលត្រូវដាក់កិច្ចការសាលាអ្នកគ្រូអោយបានច្បាស់លាស់។ ស្របពេលជាមួយគ្នាដែល ចូរកំភ្លេចកត់សម្គាល់ទុកថ្ងៃសំខាន់ៗនៅកន្លែងការងាររបស់អ្នក មានជាអាថ៌ថ្ងៃប្រជុំ ឬថ្ងៃដែលត្រូវបញ្ចាប់គម្រោងការងារណាមួយរបស់ក្រុមហ៊ុន។

២. ត្រូវធ្វើអោយនិយោជករបស់អ្នកឃើញថាអ្នកខិតខំធ្វើការ

មានតែនិយោជករបស់អ្នកទេដែលអ្នកអាចកំណត់កាលវិភាគការងាររបស់អ្នក។ ដូច្នេះ អ្នកត្រូវខិតខំធ្វើការងារអោយបានល្អដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីនិយោជករបស់អ្នក។ ដរាបណាអ្នកអាចពង្រឹងទំនុបចិត្តពីនិយោជករបស់អ្នកបាន អ្នកអាចសុំធ្វើការចរចាររឿងម៉ោងធ្វើការណាដែលអ្នកគិតថាប៉ះពាល់ម៉ោងសិក្សារបស់អ្នកសម្រាប់ឆ្នាំក្រោយៗទៀត។

៣. ប្រើប្រាស់ពេលទំនេររបស់អ្នកអោយមានប្រយោជន៍

ប្រសិនបើអ្នកកំពុងសិក្សា និងធ្វើការក្នុងពេលជាមួយគ្នា អ្នកប្រហែលជាមិនមានពេលវេលាទំនេរច្រើននោះទេ។ តែទោះជាយ៉ាងណាក៏ដោយ អ្នកនៅតែអាចឈ្លាតធ្វើអ្វីដែលមានប្រយោជន៍នៅពេលដែលអ្នកទំនេរពីការងារ។ ជាទូទៅនៅកន្លែងធ្វើការរបស់អ្នក អ្នកមិនមែនធ្វើការទាំង៨ម៉ោងពេញនោះទេ។ ដូច្នេះ នៅពេលដែលអ្នកទំនេរមិនមានការងារធ្វើនៅកន្លែងធ្វើការនោះ អ្នកអាចយកសៀវភៅមកមើលបើទោះបីជាវានៅក្នុងរយៈពេលមួយដ៏ខ្លីយ៉ាងណាដ៏ដោយ ព្រោះវាប្រសើរជាងអ្នកចំណាយពេលវេលាទាំងនេះទាំងគ្មានប្រយោជន៍សម្រាប់អ្នក។

៤. មើលថែរខ្លួនឯង

ជាទូទៅ អ្នកដែលកំពុងសិក្សា និងធ្វើការស្របពេលជាមួយគ្នាតែងតែជួបបញ្ហាមួយគឺស្ត្រេស។ ដូច្នេះដើម្បីបំបាត់ភាពស្ត្រេសនេះ អ្នកអាចធ្វើលំហ៊ាត់ប្រាណយ៉ាងតិចណាស់២ដងក្នុងមួយសប្ដាហ៍។ ក្រៅពីនេះ អ្នកក៏អាចស្ដាប់តន្រ្តី លេងហ្គេម ឬសកម្មភាពទាំងឡាយណាដែលធ្វើអោយអ្នកមានការបន្ធូរអារម្មណ៍ ព្រោះវាក៏អាចរួមចំណែកក្នុងការកាត់បន្ថយស្ត្រេសរបស់អ្នកផងដែរ។

៥. កុំធ្វើអ្វីអោយលើសពិសមត្ថភាពរបស់អ្នក

ក្នុងការរណីដែលសាលាអ្នកសិក្សាតាមប្រព័ន្ធ Credits អ្នកលៃលកជ្រើសរើសមុវិជ្ជារសិក្សាទៅតាមស្ថានភាពជាក់ស្ដែងរបស់កន្លែងការងាររបស់អ្នក។ ប្រសិនបើអ្នកចូលបម្រើការងារក្នុងវិស័យគណនេយ្យ អ្នកគួរតែសិក្សាមុខវិជ្ជារណាដែលពាក់ព័ន្ធនឹងគណនេយ្យ ព្រោះវាប្រហែលជាអាចជួយសម្រាលបន្ទុកកសារងាររបស់អ្នកបានខ្លះ។ ម្យ៉ាងវិញទៀត អ្នកមិនគួរសម្រុកសិក្សាមុខវិជ្ជារច្រើនក្នុងពេលតែមួយនោះទេ ព្រោះអ្នកត្រូវទុកពេលសម្រាប់ធ្វើការងាររបស់អ្នក។ បើមិនដូច្នោះទេ អ្នកមានតែបង្កើនសម្ពាធចំពោះខ្លួនឯង។

៦. រកកន្លែងដែលអ្នកពេញចិត្ត

បន្ទាប់ពីម៉ោងធ្វើការ ឬថ្ងៃឈប់សម្រាក អ្នកអាចស្វែងរកកន្លែងសម្រាប់ស្វ័យសិក្សារបស់អ្នក។ កន្លែងទាំងនោះរួមានបណ្ណាល័យ ហាងការហ្វេ ឬក៏បន្ទប់គេងរបស់អ្នកជាដើម។ ត្រូវប្រាកដថាកន្លែងទាំងនោះអាចជម្រុញទឹកចិត្តរបស់អ្នកក្នុងការសិក្សា។

៧. ត្រូវប្រាកដថាអ្នកទទួលទានដំណេកបានគ្រប់គ្រាន់

ការទទួលទានដំណេកមិនបានគ្រប់គ្រាន់អាចប៉ះពាល់ដល់ប្រសិទ្ធភាពការងារ និងការសិក្សារបស់អ្នក។

៨. ទទួលទានអារហារអោយបានគ្រប់គ្រាន់

ខ្លួនប្រាណរបស់អ្នកត្រូវការថាមពលមកដំណើរការ។ ហើយថាមពលទាំងនោះគឺជាប្រូតេអ៊ីន និងសារធាតុចិញ្ចឹមផ្សេងៗទៀតបានមកពីការទទួលទាន។ ការទទួលទាននេះទៀតសោធត្រូវតែគិតគូរពីសុខភាពរបស់អ្នកផងដែល។ ពោលត្រូវពិនិត្យមើលជាតិកាល់ឡូរី ជាខ្លាញ់ និងជាតិស្ករក្នុងអាហារដែលអ្នកនឹងទទួលទានជាដើម៕

Post By ahladang.com
Untitled-1
Untitled-1
Untitled-1-Recovered