untitled-1-65

តិចនិកកម្ចាត់ស្លេសក្នុងមាត់ទារក

ប្រសិន​ជាកូន​របស់​អ្នក​មាន​អាការ​ឡើង​ស្លេស​ខ្លាំង អ្នក​តែង​តែ​នឹក​ឃើញ​ដំបូង​គេ​បង្អស់​គឺ​គ្រូពេទ្យ​ នេះ​ជាវិធី​ដ៏​ល្អ​មួយ​ដែល​អ្នក​ត្រូវ​តែ​ធ្វើ ដើម្បី​សុខុមាល​ភាព​នៃ​កូន​របស់​អ្នក។ តែ​ពេល​ខ្លះ​ការ​ឡើង​ស្លេស​ក៏​អាស្រ័យ​នឹង​ប្រភេទ​ស្លេស​នោះ​ជាស្លេសប្រភេទ​ណា​ដែរ ពេល​ខ្លះ​ទារក​ទទួល​ទាន​ថ្នាំ​ពេទ្យ​ច្រើន​ពេក​ពួក​គេ​ក៏​អាច​ប្រឈម​មុខ​ជា​មួយ​នឹង​ការ​ឡើង​ស្លេស​ដែរ។ ប៉ុន្ដែ​បើ​អ្នក​មិន​អាច​ទៅ​ជួប​គ្រូ​ពេទ្យ​ទាន់​ពេល​វេលា​អ្នក​អាច​សាក​ល្បង​នូវ​តិចនិកងាយ​ៗ​នៅ​ឯ​ផ្ទះ​បាន​ដោយ​អនុវត្ដ​ដូច​ខាង​ក្រោម​ ៖

-តិច​និកទី១ ៖ ហាន់​សន្លឹក Sange Leaeves ដាក់​ចូល​ក្នុង​ទឹក​ក្ដៅ អ្នក​អាច​ដួស​យក ១-២ ស្លាបព្រា​កាហ្វេ​ដាក់​ចូល​ក្នុង​មាត់​របស់​ទារក (គួរ​តែ​ទុក​អោយ​ទឹក​ត្រជាក់​សិន) សារធាតុ​ដែល​មាន​ក្នុង​ស្លឹក​នោះ អាច​ជួយ​កាត់​បន្ថយនូវ​ជាតិ​ស្លេស​បាន។ មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ​សារធាតុ​ដែល​មាន​សភាព​ក្ដៅ​ឧណ្ហៗ​ទឹក​ធម្មតា​ក៏​អាច​កាត់​បន្ថយ​ស្លេស​ពីមាត់​ទារក​បាន​ផងដែរ។

-តិចនិកទី២ ៖ យក​ទឹក​ខ្ញី និង​ទឹក​ឃ្មុំ​មក​ព្យាបាល​ស្លេស​របស់​ទារក​​ ទឹក​ខ្ញី​និង​ទឹក​ឃ្មុំ​មាន​នូវ​សារធាតុ​ម្យ៉ាង​ដែល​មាន​សមត្ថភាព​ក្នុង​ការ​កម្ចាត់​ចោល​ជាតិ​ស្លេស​ក្នុង​មាត់​របស់​ទារក (តែ​មុន​នឹង​អនុវត្ដ​នូវ​វិធី​សាស្ដ្រ​នេះ​អ្នក​គួរ​គប្បី​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជាមុន​សិន)។

-តិច​និកទី៣ ៖ យក​ដប​ទឹក​ក្ដៅ​ឧណ្ហៗ​យក​មក​ដាក់​នៅ​លើ​ដើម​ទ្រូង​របស់​ទារក (ដប​ទឹក​ក្ដៅ​គួរ​តែ​កុំ​អោយ​ក្ដៅ​ខ្លាំង​ពេក) ការ​ធ្វើ​បែប​នេះ​ក្នុង​គោល​បំណង​អោយ​សរសៃ​ឈាម​របស់​ទារក​ដើរ​ស្រួល​ដែល​អាច​ជួយ​កាត់​បន្ថយ​នូវ​សារធាតុ​ស្លេស។

-តិចនិកទី៤​ ៖ អ្នក​អាច​ងូត​ទឹក​ក្ដៅ​ឧណ្ហៗ​អោយ​ទារក​ ទឹក​ក្ដៅ​ក៏​ជួយ​ធ្វើ​អោយ​ចលនា​ឈាម​ក្នុង​រាងកាយ​របស់​ទារក​ដើរ​ស្រួល​ដែល​ផ្ដល់​ផល​វិជ្ជមាន​សម្រាប់​ខ្យល់​ដង្ហើម​ និង​ចង្វាក់​បេះដូង៕

Post By ROSE ONLINE MAGAZINE
Untitled-1
Untitled-1
Untitled-1-Recovered