Warning: "continue" targeting switch is equivalent to "break". Did you mean to use "continue 2"? in /homepages/3/d513639738/htdocs/khmereducator.org/wp-content/plugins/qtranslate-x/qtranslate_frontend.php on line 507
ជំនាញគ្រប់គ្រង | ខ្មែរអ្នកអប់រំ
untitled-1-50

ជំនាញគ្រប់គ្រង

មុខជំនាញ​គ្រប់គ្រង ជា​មុខ​ជំនាញ​មួយ​បង្រៀន​អំពី​របៀបគ្រប់​គ្រង​ដឹកនាំ​អាជីវកម្ម អំពី​​មូលដ្ឋាន​គ្រឹះ​នានា​របស់​អាជីវកម្ម​ រួមមាន​ដូចជា គណនេយ្យ ការគ្រប់គ្រងធនធាន​មនុស្ស និង​ការ​រក​ទីផ្សារ​ជាដើម។ មុខ​ជំនាញ​គ្រប់​គ្រង​ ជា​មុខ​ជំនាញ​ដ៏​ទូលាយ​មួយ​ សិក្សា​លើ​ច្រើន​ផ្នែក​នៃ​ការ​ងារ​គ្រប់​គ្រង​អាជីវកម្ម រួមមាន​ដូចជា៖ ការ​គ្រប់​គ្រង​ធនធាន​មនុស្ស ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ និង​ការ​គ្រប់​គ្រង​ទី​ផ្សារ។ និស្សិត​​ នឹង​បាន​រៀន​អំពី​ជំនាញ​បច្ចេកទេស​ជាមូល​ដ្ឋាន​លើការ​​​ជ្រើស​រើស​បុគ្គលិក ការ​បណ្តុះ​បណ្តាល​ ការ​លើក​ទឹក​ចិត្ត ការ​ចុះ​បញ្ជី​ប្រតិបត្តិការ​គណនេយ្យ​ ការ​វិភាគ​ថ្លៃ​ដើម​ទំនិញ ការ​ធ្វើ​ផែន​ហិរញ្ញវត្ថុ​​ ការ​វិភាគ​ចំណូល​ចំណាយ​ក្រុម​ហ៊ុន ការ​វិភាគ​លើ​ប្រសិទ្ធភាព​ផ្សព្វ​ផ្សាយ​ផលិត​ផល​ និង​ការ​រៀប​ចំយុទ្ធ​សាស្ត្រ​ទី​ផ្សារ​ជាដើម។

ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​បូក​ផ្សំ​និង​ភាព​ឆ្លាត​វៃ រួម​និង​បទ​ពិសោធន៍​ និស្សិត​អាច​​នឹង​មាន​សមត្ថភាព​ធ្វើ​ការងារ​ជា៖

ជំនួយ​ការ​គ្រប់​គ្រង​ធនធាន​មនុស្ស

មន្ត្រី​បណ្តុះបណ្តាល​និង​អភិវឌ្ឍន៍

អ្នក​អភិវឌ្ឍន៍​អាជីវកម្ម

មន្រ្តី​ឥណទាន

ភ្នាក់ងារ​អចលនទ្រព្យ

គ្រូ​បង្រៀន​មហាវិទ្យា​ល័យ

ភ្នាក់​ងារ​លក់

អ្នក​សម្ភាសន៍​បុគ្គលិក

អ្នក​វិភាគ​ហិរញ្ញ​វត្ថុ

អ្នក​គ្រប់គ្រង​ធនធាន​មនុស្ស

អ្នក​គ្រប់​គ្រង​គម្រោង

អ្នក​គ្រប់​គ្រង​ម៉ាឃេធីង

អ្នក​គ្រប់​គ្រង​ហិរញ្ញវត្ថុ និង

ការ​ងារ​សម​ស្រប​មួយ​ចំនួន​ទៀត​ នៅ​គ្រឹះស្ថាន​ធានា​គារ ហិរញ្ញវត្ថុ អប់រំ ក្រុម​ហ៊ុន​ឯកជន​និង​អង្គ​ការ​មិន​មែន​រដ្ឋាភិបាល។

Post By salarean.com
Untitled-1
Untitled-1
Untitled-1-Recovered