untitled-1-46

មុខជំនាញទេសចរណ៍

មុខ​ជំនាញ​ទេសចរណ៍​សិក្សា​ផ្តោត​ជាសំខាន់​លើ​​មុខវិជ្ជា​ទាំង​ឡាយ​ដែល​ បម្រើ​​ឲ្យ​កិច្ចការ​ទេសចរណ៍ រួមមាន​ការ​ធ្វើ​បដិសណ្ឋាកិច្ច​ ការ​គ្រប់​គ្រង​សណ្ឋាគារ​និង​ភោជនីយដ្ឋាន សេវាកម្ម​ម្ហូប​អាហារ ការ​ស្នាក់​នៅ ការ​ធ្វើ​ដំណើរ និង​ការគ្រប់គ្រង​រួម​លើ​ប្រតិ​បត្តិការ​ទេសចរណ៍។ និស្សិត​ដែល​សិក្សា​ជំនាញ​ទេសចរណ៍ នឹង​បាន​យល់​ដឹង​អំពី​ទេសចរណ៍​តាម​ភូមិសាស្ត្រ​ ប្រភេទ​ផ្សេងៗ​នៃ​កញ្ចប់​សេវា​កម្ម​ទេសចរណ៍ ការ​ទាក់​ទាញ​ទេសចរណ៍​ ចំណេះ​មូលដ្ឋាន​អំពី​​​កិច្ច​ការ​អាជីវកម្ម​រួមមាន​ដូចជា​ ម៉ាឃេធីង ហិរញ្ញវត្ថុ និងការ​គ្រប់​គ្រង​ជាដើម។

ក្រោយ​ពី​បញ្ចប់​ការសិក្សា​ និស្សិត​អាច​មាន​សមត្ថភាព​ធ្វើការងារ៖

មគ្គុទ្ទេសន៍​ទេសចរណ៍

ភ្នាក់ងារ​ទេសចរណ៍

ភ្នាក់ងារ​ដឹក​ជញ្ជូន

អ្នក​ទទួល​ភ្ញៀវ

អ្នក​គ្រប់​គ្រង​កិច្ច​ប្រជុំ​និង​សន្និសីទ

អ្នក​គ្រប់​គ្រង​សណ្ឋាគារ

អ្នក​គ្រប់​គ្រង​ភោជនីយដ្ឋាន និង

ការងារ​ផ្សេង​ទៀត​ពាក់​ព័ន្ធ​នឹង​បដិសណ្ឋារកិច្ច។

ទេសចរណ៍ ​ជា​វិស័យ​ដ៏​ធំ​មួយ​ស្ថិត​ក្នុង​លំដាប់​ថ្នាក់​ទី​៣​ទូទាំង​ពិភព​លោក។ នៅ​កម្ពុជា​ ទេសចរណ៍​ជា​វិស័យ​គោល​មួយ​ដែល​ចូល​រួម​ដោយ​ផ្ទាល់​ដល់​កំណើន​សេដ្ឋកិច្ច​ ជាតិ និង​ជួយ​លើក​កំពស់​កម្រិត​ជីវភាព​រស់​នៅ​របស់​ប្រជាជន។ និស្សិ​ត​ដែល​ជ្រើស​រើស​យក​ជំនាញទេស​ចរណ៍ មាន​ឱកាស​ទទួល​បាន​ការងារ​ធ្វើ​ និង​មាន​ឱកាស​បើក​ក្រុមហ៊ុន​ទេសចរណ៍​ដោយ​ខ្លួន​ឯង។​ បទ​ពិសោធន៍ ការ​ស្គាល់​​និង​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​មនុស្ស​គ្រប់​ស្រទាប់​វណ្ណៈ បូក​ផ្សំ​និង​ចំណេះ​ជាមូល​ដ្ឋាន អាច​ជួយ​ឲ្យ​និស្សិត​ជំនាញ​ទេសចរណ៍​ ចាប់​បាន​នូវ​ឱកាស​អាជីវកម្ម​​ដ៏​សម​ស្រប​បំផុត។

Post By salarean.com
Untitled-1
Untitled-1
Untitled-1-Recovered