untitled-1-44

មុខជំនាញហិរញ្ញវត្ថុ

មុខ​ជំនាញ​ហិរញ្ញវត្ថុ​ បង្រៀន​និស្សិត​អំពី​របៀប​គ្រប់​គ្រង​​ប្រាក់​សម្រាប់​អង្គភាព​និង​បុគ្គល។ និស្សិត​សិក្សា​អំពី​របៀប​គ្រប់​គ្រង​ភាគ​ហ៊ុន ការ​រក្សា​ទុក​មូល​ប័ត្រ​ក្នុង​ដៃ ​ ការ​រៀប​ចំ​​គម្រោង​ថវិកា ការ​ខ្ចី​ប្រាក់ ការ​តាម​ដាន​ហិរញ្ញ​វត្ថុ ការ​វិភាគ​របាយ​ការ​ហិរញ្ញ​វត្ថុ វិធី​សាស្ត្រ​នានា​ក្នុង​ការ​ប្រមូល​ទុន​វិនិយោគ និង​សិក្សា​អំពី​កត្តា​នានា​ដែល​ប៉ះ​ពាល់​ដល់​ការ​វិនិយោគ​រួម​មាន​ សេដ្ឋកិច្ច​និង​ច្បាប់​ជា​ដើម។​

មុខ​វិជ្ជា​សំខាន់​ៗ​ដែល​ត្រូវ​សិក្សា​រួមមាន ហិរញ្ញវត្ថុ​សាជីវកម្ម ស្ថិតិ​អាជីវកម្ម សហ​គ្រិន​ភាព ការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ ហិរញ្ញវត្ថុ​អន្តរជាតិ​ គណនេយ្យ​ថ្លៃ​ដើម​ ទីផ្សារ​មូល​ធន ការ​គ្រប់​គ្រង​ហានិភ័យ​ ការ​វិនិយោគ ។ល។

ក្រោយ​ពី​បញ្ចប់​ការសិក្សា​ និស្សិត​នឹង​​ទទួល​បាន​ចំណេះ​ដឹង​គ្រឹះ​អំពី​របៀប​ប្រើ​ប្រាស់​ហិរញ្ញវត្ថុ​ និង​ការ​ប្រមូល​ទុន​បន្ថែម។ ការងារ​ដែល​សម​ស្រប​សម្រាប់​មុខ​ជំនាញ​ហិរញ្ញវត្ថុ​រួម​មាន៖

ការ​ងារ​នៅ​តាម​ធនាគា​និង​គ្រឹះ​ស្ថាន​ហិរញ្ញ​វត្ថុ
អ្នក​ត្រួត​ពិនិត្យ​ហិរញ្ញ​វត្ថុ
គណនេយ្យ​ករ ឬ​សវនករ
បេឡាករ
ហេរញ្ញិក
អ្នក​ប្រមូល​ប្រាក់​
អ្នក​លក់​មូល​ប័ត្រ
អ្នក​វិភាគ​គម្រោង​ថវិកា
អ្ន​ក​វិភាគ​ឥណទាន
អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ហិរញ្ញ​វត្ថុ
មន្ត្រី​ឥណទាន
អ្នក​ពិនិត្យ​ពន្ធ
អ្នក​រៀប​ចំ​ជម្រះ​បញ្ជី​ពន្ធ
អ្នក​គ្រប់​គ្រង​ផ្នែក​ទិញ
អ្នក​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​ ។ល។

មុខ​ជំនាញ​ហិរញ្ញ​វត្ថុ​ អាច​យក​ទៅបម្រើ​ការ​​គ្រប់​ស្ថាប័ន​រដ្ឋ​ ឯកជន និង​អង្គការ​។ និស្សិត​ដែល​បញ្ចប់​ការ​សិក្សា​អាច​ទទួល​មាន​មុខ​តំណែង​ទាប​ឬ​ខ្ពស់ គឺ​អាស្រ័យ​លើ​​ចំណេះ​ដឹង​ ជំនាញ បទ​ពិសោធន៍​ ភាព​ឆ្លាត​វៃ​ និង​កាលៈ​ទេសៈ រៀង​ៗ​ខ្លួន​។

Post By salarean.com
Untitled-1
Untitled-1
Untitled-1-Recovered