Untitled-1 (78)

ការបង្កើតសុភមង្គលដោយឪពុកម្តាយ

ទំនាក់ទំនងរបស់ឪពុកម្តាយនិងកូនៗពិតជាមានសារសំខាន់ណាស់នៅក្នុងគ្រួសារ។ ជាធម្មតានៅក្នុងគ្រួសារតែងតែមានពេលវេលាសប្បាយនិងពេលវេលាមិនចុះសម្រុងគ្នា។ ខាងក្រោមនេះជាវីធីមួយចំនួនដែលអាចជួយឲ្យក្រុមគ្រួសារមានទំនាក់ទំនងគ្នាល្អបាន៖

  • ចំណាយពេលឲ្យបានច្រើននៅជាមួយកូនៗរបស់អ្នក៖

ការចំណាយពេលនៅជាមួយកូនៗឲ្យបានច្រើន គឺជារឿងសំខាន់ដែលឪពុកម្តាយត្រូវធ្វើ ព្រោះវាបានបង្ហាញពីក្តីស្រឡាញ់និងការព្រួយបារម្ភរបស់ពួកគេលើកូនៗ។ វាក៏ធ្វើឲ្យបរិយាកាសនៅក្នុងផ្ទះមានភាពប្រសើរឡើងដែរ។

  • និយាយទៅកាន់កូនៗដោយសម្លេងសមរម្យ

ឥរិយាបទនិងការប្រព្រឹត្តិរបស់ម្តាយឪពុកទៅលើកូនៗពិតជាមានការប៉ះពាល់ខ្លាំងដល់ពួកគេ។ ទោះបីជាមានអារម្មណ៍យ៉ាងណាក៍ដោយពួកគាត់គួរប្រើសម្តីសមរម្យទៅកូន បើមិនដូច្នោះទេ វាអាចបណ្តាលឲ្យកូនអន់ចិត្តនិងមានគំនិតភ័យខ្លាច ។

  • កុំធ្វើឥរិយាបទដូចជាស្អប់កូនរបស់អ្នក

ទោះបីជាកូនរបស់អ្នកធ្វើមិនល្អយ៉ាងណា ក៏អ្នកនៅតែស្រឡាញ់ពួកគេ មិនថានៅក្នុងកាលៈទេសៈបែបណាទេ។ អ្នកអាចនឹងស្អប់ទង្វើរបស់គេ តែអ្នកគួរតែកុំគិតពីវាច្រើនពេក ព្រោះជួនកាលអ្នកណាក៏មានកំហុសដែរ។ ត្រូវស្រឡាញ់ពួកគេឲ្យបានច្រើនទើបធ្វើឲ្យពួកគេកក់ក្តៅនៅជាមួយអ្នក។

  • ប្រាប់កូនរបស់អ្នកពីអ្វីដែលគេត្រូវដឹង

គួរតែបានប្រាប់កូនរបស់អ្នកថាធ្វើអ្វីខុស ធ្វើអ្វីត្រូវ។ ជាពិសេសគួរឲ្យពួកគេដឹងពីរឿងអាក្រក់ឬអ្វីដែលអាចនាំឲ្យមានគ្រោះថ្នាក់ ដើម្បីផ្តល់ដំបូន្មានខ្លះៗដល់ពួកគេ។ ជួនកាលបើអ្នកមិនបានប្រាប់ពួកគេទេ គេអាចមិនដឹងហើយទៅប្រព្រឹត្តិរឿងនោះទៀត។

  • គ្រប់គ្រងលើអាកប្បកិរិយារបស់កូន

ធ្វើជាឪពុកម្តាយត្រូវតែដឹងពីសកម្មភាពរបស់កូននិងតាមដានពួកគេឲ្យបានល្អ។ ត្រូវចាំថាអ្នកនៅតែត្រូវប្រើសំដីទន់ភ្លន់ ផ្អែមល្ហែម មិនគំរោះគំរើយដាក់ពួកគេ។ បើអ្នកតឹងរឹងចំពោះពួកគេខ្លាំង ទៅថ្ងៃក្រោយទៅពួកគេអាចនឹងមិនហ៊ានប្រាប់រឿងរបស់គេទៅអ្នក ឬខ្លាចអ្នកមួយកម្រិតទៀតក៏ថាបាន។

Post By ahladang.com
Untitled-1
Untitled-1
Untitled-1-Recovered