Warning: "continue" targeting switch is equivalent to "break". Did you mean to use "continue 2"? in /homepages/3/d513639738/htdocs/khmereducator.org/wp-content/plugins/qtranslate-x/qtranslate_frontend.php on line 507
វិធីធ្វើថ្នាំបណ្តេញ មុស​ រុយ កន្លាត | ខ្មែរអ្នកអប់រំ
Untitled-1 (44)

វិធីធ្វើថ្នាំបណ្តេញ មុស​ រុយ កន្លាត

១ ធាតុផ្សំ

  • ស្លឹកគ្រឺក្រអូប ១ខ្នាតរង្វាល់
  • ស្លឹកក្រូចសើច ១ខ្នាតរង្វាល់
  • ស្លឹកប្រេងខ្យល់ ១ខ្នាតរង្វាល់
  • ស្រាស ៤០អង្សាសេ ១ខ្នាតរង្វាល់
  • មេ EX-M (អ៊ី អ៊ិក្ស អិម)​​ ១ខ្នាតរង្វាល់
  • កាកស្ក ១ខ្នាតរង្វាល់

២ – របៀបធ្វើ

យក​ស្លឹក​រុក្ខជាតិ ចាប់​ពី​លេខ ១-៣ ស្ងោរ​ទឹក ៣ យក​ទឹក ១។ យក​បរិមាណ​ទឹក​ដែល​ស្ងោរ​បាន កំនត់ថា​ជា​ខ្នាត​រង្វាល់​តែម្តង។ បើ​យើង​ស្ងោរ​បាន​ទឹក ១​លីត្រ នោះ​យើង​យក ១​លីត្រ នេះ​ជា​ខ្នាត​រង្វាល់។ ដូចនេះ​យើង​ត្រូវការ​ស្រាស ១​លីត្រ មេ EX-M ១​លីត្រ កា​កស្ករ ១​លីត្រ លាយ​បញ្ចូល​គ្នា​អោយ​សព្វ ទើប​យក​ទៅ​ច្រក​ទុក​នៅ​ក្នុង​ធុង​បិទ​ជិត ហើយ​ផ្អាប់​ទុក ​រយៈពេល ៧ ទៅ១០​ថ្ងៃ​ជា​ការ​ស្រេច។​

៣ – វិធី​ប្រើ​

-យក​ថ្នាំ​មូស ១​លីត្រ លាយ​ទឹក ២៥-៥០​លីត្រ សំរាប់​បាញ់​ជា​ផ្សែង​នៅ​កន្លែង​មាន​មូស ឬ​កន្លាតកន្តៀ​ររៀង​រាល់​ពេល​ដែល​យើង​ឃើញ​មាន​សត្វ​ទាំងនេះ (​ទឹកស្អាត ១​លីត្រ លាយថ្នាំ​បណ្តេញ​មូស ២០​សេ​សេ ស្មើនឹង ៤​គំរប​មេ អ៊ី អ៊ិក្ស អិម​) ។​
​- យក​ថ្នាំ​មូស ១​លីត្រ លាយ​ទឹក ៥០-១០០​លីត្រ សំរាប់​បាញ់​ជា​ផ្សែង​នៅ​កន្លែង​មាន​មូស ឬ​កន្លាត កន្តៀ​ររៀង​រាល់​ពេល​ដែល​យើង​ឃើញ​មាន​សត្វ​ទាំងនេះ (​ទឹកស្អាត ១​លីត្រ លាយថ្នាំ​បណ្តេញ​មូស ៥-១០​សេ​សេ​) ។ បើសិនជា​មិន​ចេញ​ទេ​យើង​អាច​លាយថ្នាំ​មូស ១​លីត្រ ជាមួយ​នឹង​ទឹក ៣០​លីត្រ​បាន ។​

៤ – កា​រក្សាទុក​

​ក្រោយពី​បាន​ធ្វើ​រួចហើយ យើង​អាច​រក្សា​ទុក​បាន ៣ ទៅ ៦​ខែ ។​

Post By www.agricultural.weebly.com
Untitled-1
Untitled-1
Untitled-1-Recovered