Untitled-5 (1)

ពន្លឺនៃក្តីសង្ឃឹម

នាងខ្ញុំឈ្មោះ  ពឿន សៀងហ៊ាន់ អាយុ ២២ឆ្នាំ  ជាគិលានុប្បដ្ឋាកយិការជំនួយ   ជំនាន់ទី៣នៃយោធ ភូមិភាគទី៤។ សព្វថ្ងៃរស់នៅភូមិម្រាក​​ ឃុំទួលគ្រើល  ស្រុកប្រាសាទបល្លង័្ក  ខេត្តកំពង់ធំ។ ជីវិតរស់នៅជាក្មេងកំព្រាត្រូវបានគ្រប់ដណ្ដប់មកលើនាងខ្ញុំ  គឺចាប់តាំងពីនាងខ្ញុំអាយុបាន ៨ឆ្នាំ  ដោយសារតែឪពុកម្តាយលែងលះគ្នា  ហើយបន្សល់ទុកនូវកូនកំព្រាចំនួន បីនាក់  ដែលក្នុងនោះរូបនាងខ្ញុំជា កូនច្បងក្នុងគ្រួសារដ៏កំសត់មួយរស់នៅជាមួយជីដូនចាស់ជរាម្នាក់។

ទោះបីមានជីវភាពខ្វះមុខខ្វះក្រោយយ៉ាងណាក្តី ក៏នាងខ្ញុំនៅតែតស៊ួរៀនមិនដែលឈប់ម្តងឡើយ។ ពេលចេញពីសាលារៀន   នាងខ្ញុំតែងតែទៅឃ្វាលគោ និង  រកអុស  ដើម្បីយកមកបិតស្រា  សម្រាប់ផ្តត់ផ្គង់ជីវភាព។ ក្រោយពេលនាងខ្ញុំរៀនចប់នៅអនុវិទ្យាល័យ នាងខ្ញុំតែងស្រម៉ៃថានឹងយកចំណេះដឹងនេះមកដោះ ស្រាយជីវភាពរស់នៅ  និងចិញ្ចឹមប្អូនជំនូសជីដូនដែលចាស់ជរា។ ដោយសាលារៀននៅឆ្ងាយ និង គ្មានកង់សម្រាប់ធើ្វដំណើរទៅសាលារៀន  នាងខ្ញុំតែងតែពឹងមិត្តភក្តិឱ្យជូយឌុបដោយប្តូរវេនគ្នា ទៅនិង​មកពីសាលារៀន។  មិត្តភក្តិជាច្រើនតែងតែសើចចំអក  ត្មះតិះដៀលឱ្យនាងខ្ញុំជារៀងរាល់ថ្ងៃថា  “ឯងជាកូនកំព្រា  តើមានប្រយោជន៍អ្វីពីការសិក្សា បានជាខំយ៉ាងនេះ យកល្អឯងគួរតែឈប់រៀន  ដើម្បីជួយរកប្រាក់យាយឯងទៅ” ទោះយ៉ាងនេះក៏ដោយ ក៏ខ្ញុំមិនខ្ចីយក ត្រចៀកស្តាប់សំដីពួកគេនិទ្ទាឡើយ។  ដោយសារការឈឺចាប់​ខ្ញុំគិតថា​ខ្ញុំ ត្រូវតែមានឆន្ទៈ តស៊ូព្យាយាមអត់ធ្មត់និង​ ប្តេជ្ញាចិត្តរៀនឱ្យបានចប់ថ្នាក់ទី ១២ និងឈានទៅសិក្សានៅថ្នាក់ខ្ពស់បន្តទៀត។

ស្រុកយើងឥលូវមានសន្តិភាព និងការអភិវឌ្ឍគ្រប់ទីកន្លែង  ដែលអាចបង្កលក្ខណៈឱ្យនាងខ្ញុំ  និងកូនខ្មែរ គ្រប់រូបអាចបន្តការសិក្សាទៅថ្នាក់ខ្ពស់ៗបានយ៉ាងងាយស្រួល។ មានពេលខ្លះ គ្រួសារនាងខ្ញុំត្រូវដាច់អង្ករច្រក ឆ្នាំង  ហើយយកកញ្ចុងអង្ករមកដាំបាយជំនួសក៏មានដែរ។ មិនមែនមានតែ ជីដូនខ្ញុំទេ  សូម្បីតែលោកគ្រូបន្ទុក ថ្នាក់របស់នាងខ្ញុំ  ក៏បានជួយជំរុញ និង លើកទឹកចិត្តឱ្យខ្ញុំបានរៀនចប់ចុងចប់ដើមដែរ។ក្រោយពេលខ្ញុំ ប្រឡងបញ្ចប់ថ្នាក់ទី ៩  ជួនជាពេលនោះខ្ញុំហាក់ដូចជាមានអារម្មណ៍ថា ខ្លួនគឺជាមនុស្សម្នាក់អស្ចារ្យណាស់  ដែលបានប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ហើយនៅថ្ងៃចេញលទ្ឋផលនោះ ជីដូនខ្ញុំ និងខ្ញុំឈរឱប គ្នាយំដោយត្រេកអរពន់ពេក ប៉ុន្តែអ្វីដែលខ្ញុំត្រូវព្រួយនោះគឺ ការបន្តការសិក្សានៅ វិទ្យាល័យទៀតដែលមាន ចម្ងាយពីផ្ទះប្រហែល  ៨  គីឡូម៉ែត ហើយវាទាមទារឱ្យនាងខ្ញុំត្រូវតែមានកង់មួយសម្រាប់ជា មធ្យោបាយទៅសាលារៀន។  ប៉ុន្តែនាងខ្ញុំពុំមានលទ្ឋភាពទិញទាល់តែសោះ  សូម្បីតែអង្ករច្រកឆ្នាំងស្ទើរតែ រកពុំបានផង។ ពេលនោះជីដូននាងខ្ញុំ  ក៏ដាច់ចិត្តទៅខ្ចីប្រាក់គេដើម្បីទិញជ្រូកមួយក្បាល យកមកឱ្យនាងខ្ញុំចិញ្ចឹមគ្រាន់នឹង បានប្រាក់សម្រាប់សិក្សារៀនសូត្រ។  ពេលទំនេរពីការសិក្សា  នាងខ្ញុំតែងតែដឹកអុសដោយរទេះគោដែលមានប្អូនប្រុសខ្ញុំជាអ្នកបររទេះ   រីឯខ្ញុំជាអ្នកដឹកមុខគោ ដើម្បីរកអុសមកដុត និងលក់យកកម្រៃផង។ប៉ុន្តែជាសំណាងល្អ  នាងខ្ញុំបានទទួលដំណឹងថាមានអាហារូបករណ៍សម្រាប់សិស្សស្រីក្រីក្រឱ្យទៅរៀននៅ វិទ្យាល័យកំពង់ធំ ពេលនោះខ្ញុំត្រេកអរណាស់ ហើយបានដាក់ពាក្យសុំអាហារូបករណ៍  នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្ត   បានជាប់ដូចក្តីបំណង។ យាយនាងខ្ញុំត្រេអរណាស់ទោះបីជាគាត់លំបាកក្នុងការ ចិញ្ចឹមប្អូនៗខ្ញុំយ៉ាងណាក៏ដោយ ប៉ុន្តែគាត់នៅតែជំរុញ ឱ្យនាងខ្ញុំ បន្តការសិក្សាទៀត។​​ រយៈពេល៣ខែ  ដែលខ្ញុំមករស់នៅក្នុងអន្តេវាសិកដ្ឋាន នៃវិទ្យាល័យកំពង់ធំ ខ្ញុំតែងតែមានការនឹករលឹក ដល់ប្អូនៗខ្ញុំណាស់ ពីព្រោះបើអត់ពីបងទៅ ពួកគេនឹងពិបាកមិនខាន ដោយសារពួកគេនៅតូចៗមិនអាចជំនួស ដៃជើងជីដូនខ្ញុំបានឡើយ ប៉ុន្តែដើម្បីសម្រេចគោលបំណងទៅថ្ងៃអនាគត  ខ្ញុំត្រូវតែតស៊ូ ហើយមានពេលខ្លះ  នាងខ្ញុំត្រូវហូបបាយលាយជាមួយទឹកភ្នែកក៏មានដែរ។​ ថ្ងៃមួយ នាងខ្ញុំបានទទួលបានដំណឹងមួយដ៏សែនរីករាយ តាមរយៈម្តាយមីងខ្ញុំថា ម្តាយនាងខ្ញុំ ដែលបានលែងលះឪពុកខ្ញុំនោះ  បានទូរស័ព្ទឱ្យនាងខ្ញុំទៅរៀនពេទ្យ នៅយោធាភូមិភាគទី៤ ពេលនោះនាងខ្ញុំ និងប្អូនៗ ស្ទើរតែមិនជឿពីដំណឹងដ៏ល្អនេះឡើយ។ នាងខ្ញុំបានទាក់ទងទៅគាត់  ទើបដឹងច្បាស់ថា ប្តីចុងរបស់ម្តាយខ្ញុំជាអ្នកផ្តល់ដំណឹងមែន ពេលនោះនាងខ្ញុំ មានការអល់អែកជាខ្លាំងណាមួយស្តាយការសិក្សាដែល មិនទាន់បានបញ្ចប់ថ្នាក់ទី ១២។ ប៉ុន្តែដោយសារការពន្យល់យ៉ាងពិស្តាររបស់ ប្តីចុងម្តាយនាងខ្ញុំទើបខ្ញុំសម្រេចចាប់ យកឱកាសដ៏កម្រនេះ។ នៅថ្ងៃទី  ០៥ ខែ មិថុនា ឆ្នាំ ២០០៧នាងខ្ញុំបានចូលរៀននៅ សាលាពេទ្យយោធា ភូមិភាគទី៤ ឯខេត្តសៀមរាប។  ចំណែកភាសា ដែលប្រើប្រាស់នៅសាលានោះគឺភាសាបារាំងដែលខ្ញុំមិនដែលបានរៀនទាល់តែ សោះ។ តែដោយសារការខិតខំ ព្យាយាមប្រឹងប្រែង ទើបធ្វើឱ្យលោកគ្រូទីនោះសរសើរខ្ញុំមិនដាច់ពីមាត់ថាខ្ញុំជា មនុស្សឆ្លាតឆាប់ចាប់បានភាសាបារាំង ។

ពាក្យពោលសរសើរនេះបានធ្វើឱ្យខ្ញុំមានមោទនភាពចំពោះខ្លួនឯងយ៉ាងខ្លាំងហើយក៏បានទទួលចំណាត់ថ្នាក់ល្អ គួរជាទីពេញចិត្ត។  នៅថ្ងៃទី ១៩ ខែ  មិថុនា  ឆ្នាំ ២០០៨នាងខ្ញុំបានទទួលវិញ្ញាបនបត្របញ្ចប់ការសិក្សា ដូចក្តីបំណង។ ដោយសារថ្ងៃនោះហើយ   ទើបជីវភាពគ្រួសាររបស់នាងខ្ញុំមានការផ្លាស់ប្តូរ។ រីឯប្រជាជន នៅក្នុងសហគមន៍វិញក៏បាន ពឹងពាក់នាងខ្ញុំក្នុងការព្យាបាលជម្ងឺដម្កាត់ម្តងៗដែរ។ ប្រាក់កម្រៃ ដែលទទួលបានពីពលកម្មបញ្ញានេះ ធ្វើឱ្យ នាងខ្ញុំអាចចិញ្ចឹមក្រុមគ្រួសារបានយ៉ាងសមរម្យ ដែលទាំងនេះ  គឺពិតជាបានមកពីការអប់រំ ដែលមិនអាចបំភ្លៃបានឡើយ។

***

Post By Aide et Action
Untitled-1
Untitled-1
Untitled-1-Recovered