Untitled-1 (15)

ជីវិតប្រែប្រួលរបស់យុវតី រឿន សុភក្រ័្ត

នៅតាមដងផ្លូវដែលមានចរាចរណ៍ដ៍មមាញឹកពីខាងកើតស្ពានស្ទឹងមានជ័យឆ្ពោះទៅតាមបណ្ដោយវិថីមុន្នីរ៉េតមានភូមិមួយឈ្មោះភូមិព្រែកទាល់ ដែលស្ថិតនៅម្ខាងផ្លូវទល់មុខនឹងផ្សារស្ទឹង មានជ័យជាប់នឹងអតីតភ្នំសម្រាមរបស់រាជធានីភ្នំពេញ។ ភូមិព្រែកទាល់ជាភូមិមួយ ដែលមាន ប្រជាជនតាំងទីលំនៅយ៉ាងណែនណាន់តាន់តាប់ ម្នាក់ៗសុទ្ឋតែរវល់ និងមុខរបរប្រចាំថ្ងៃរៀងខ្លួនៗ ដូចជារត់ម៉ូតូឌុប រើសអេតចាយ ធ្វើកម្មករសំណង់កម្មកររោងចក្រ ទូលនំលក់ និងមួយចំនួនធំ ទៀតជាប់រវល់នឹងកិច្ចការជាមេផ្ទះ។

ស្ថិតក្នុងស្ថានភាពដ៏ស្មុគស្មាញនេះមានយុវតីម្នាក់ឈ្មោះ រឿនសុភ្រ័ក្ត ក្នុងវ័យ២០ឆ្នាំ បានរៀបរាប់ពីជីវិតលំបាកដ៏វេទនារបស់នាងថា ម្តាយនាងបានស្លាប់ចោលតាំងពីនាងអាយុ១ឆ្នាំ ហើយនាងបានរស់នៅជាមួយឪពុកយ៉ាងលំបាកជាទីបំផុត រហូតនាងអាយុ៦ឆ្នាំទើប ឪពុកនាង បានរៀបការប្រពន្ឋម្នាក់ទៀត។ ខណៈពេលនោះសុភ្រ័ក្តក៏ដូចជាកុមារដទៃទៀតដែរ នាងត្រូវ ក្រោកឡើងពីយប់គឺតាំងពីម៉ោង៣ព្រឹកដើម្បីជួយធ្វើនំលក់នៅពេលព្រឹកព្រលឹមជារៀងរាល់ថ្ងៃ។ ជា ញឹកញាប់ខ្ញុំពុំដែលបានទៅសាលារៀនទេព្រោះជីវភាពគ្រួសារក្រីក្រពេក​​ ខ្ញុំបានចំណាយពេល ស្ទើរតែទាំងអស់ក្នុងពេលវ័យកុមារភាពរបស់ខ្ញុំដើម្បីជួយរកប្រាក់ចំណូលដល់គ្រួសារ។ ឪពុករបស់ សុភ្រ័ក្តបានស្លាប់ចោលនាងទៀត នៅពេលដែលនាងកំពុងរៀននៅថ្នាក់ទី៩។ ពេលនោះម្តាយ ចុងរបស់នាងបានផ្លាស់ប្តូរទីលំនៅ សុភ្រ័ក្តបានមករស់នៅជាមួយនឹងបងស្រីបង្កើត របស់នាងរហូត បច្ចុប្បន្ននេះ។

សុភ្រ័ក្ត បានចូលរួមក្នុងសកម្មភាពក្លិបទស្សនៈកុមារនិងយុវជនកម្ពុជា នៅឆ្នាំ២០០៥ ដោយ មានការណែនាំពីមិត្តភក្តិដែលបានជួបគ្នាពេលទៅរៀនភាសាអង់គ្លេសនាពេលល្ងាច នៅក្នុងថ្នាក់ ជាមួយគ្នា។ ពេលដែលសុភ្រ័ក្ត ក្លាយជាសមាជិកក្លឹប នាងបានយក ឱកាសនេះ ដើម្បីរៀនសូត្រ និងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន។ សុភ្រ័ក្តរៀនពីការទំនាក់ទំនងជាមួយនឹងអ្នកដទៃរហូតមានការ រីកចម្រើនក្នុងការប្រាស្រ័យទាក់ទងក្នុងសង្គម។ នាងបានទទួលវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី ដូចជាការងារផ្នែករដ្ឋបាលលេខាធិការ ការទំនាក់ទំនង ការគ្រប់គ្រងគម្រោង ការធ្វើផែនការ ការសរសេររបាយកាណ៍ ការសរសេរគម្រោងសុំខ្នាតតូច ការតស៊ូមតិ ថ្នាក់មូលដ្ឋានកុំព្យូទ័រ និងជំនាញដែលនាងចូលចិត្តបំផុតនោះគឺជំនាញក្នុងការសម្របសម្រូល។ លើសពីនេះសុភ្រ័ក្តក៏ ទទួលបាននូវចំណេះដឹងផ្នែកសិទ្ឋិកុមារ គោលការណ៍ការពារកុមារ អនាម័យ សុខភាព និងស្មារតីក្នុងការបំពេញការងារជាក្រុមផងដែរ។ ក្នុងពេលនោះសុភ្រ័ក្តក៏ទទួលបាននូវ បទពិសោធល្អៗបន្ថែមទៀតពីការចូលរួមផ្ទាល់ក្នុងកម្មវិធីអភិវឌ្ឍន៍របស់អង្គការទស្សនពិភពលោក ដូចជាការចូលរួមប្រជុំបណ្ដាញការងារទាំងក្នុង និងក្រៅមូលដ្ឋាន ការចូលរួមក្នុងការរៀបចំផែនការ ប្រចាំឆមាស និងប្រចាំឆ្នាំរបស់ក្លឹប ដោយចូលរួមក្នុងការរៀបចំដឹកនាំយុទ្ឋនាការប្រមួលសិស្ស គ្រប់អាយុឱ្យចុះឈ្មោះចូលរៀន យុទ្ឋនាការប្រយុទ្ឋប្រឆាំងនិងគ្រឿងញៀន និងចូលរួមទស្សន កិច្ចសិក្សាទៅតាមបណ្ដា​ខេត្ត ពិសេសចូលរួមសម្របសម្រួលក្លឹបកុមារ យុវជន និងរៀបចំបង្កើត ក្លឹបកុមារតំណាងសមាគម។ សុភ្រ័ក្តក៏បានចូលរួមនៅក្នុងការវាយតម្លៃ និងរៀបចំគម្រោងកម្មវិធី អភិវឌ្ឍន៍ក្តីសង្ឃឹម និងសន្តិភាពក្នុងអាណត្តិទី២ របស់អង្គការទស្សនពិភពលោកប្រចាំសង្កាត់ ស្ទឹងមានជ័យផងដែរ។

ក្នុងរយៈពេល៦ខែកន្លងមកនេះ សុភ្រ័ក្តបានបង្ហាញនូវការប្រែប្រួលយ៉ាងសំខាន់បំផុតមួយ ដែលគួរយកជាគំរូ សម្រាប់កុមារ និងយុវជនដទៃដោយនាងបានរៀបរាប់ថាជាលទ្ឋផល នាងទទួល បានគឺក្លាយជាសមាជិកក្លឹប។ នាងបានបញ្ជាក់បន្ថែមថា ខ្ញុំខ្លួនឯងមិននឹកស្មានសោះថាវាហាក់ ដូចជាការសុបិន្ត ព្រោះខ្ញុំធ្លាប់តែជាកុមារីទូលនំលក់រាល់ថ្ងៃ ស្រាប់តែពេលនេះខ្ញុំក្លាយជាអ្នក ទំនាក់ទំនង និងចែកចាយព័ត៌មាននៅក្រុមហ៊ុនសារព័ត៌មានទៅវិញ។ លើសពីនេះទៀតខ្ញុំក៏មាន ចំណែកនៅក្នុងចលនានៃការអភិវឌ្ឍន៍សហគមន៍ផងដែរ។ សុភ្រ័ក្ត បានឱ្យដឹងទៀតថានាងទទួល បានប្រាក់បៀវត្សរ៍៩០ដុល្លាក្នុងមួយខែ ទោះបីជាមិនទាន់ឆ្លើយតបទៅនិងតម្រូវការសម្រាប់ជីវភាព រស់នៅក៏ដោយក៏ខ្ញុំអាចសន្សំសំចៃ ដើម្បីបន្តការសិក្សានៅមហាវិទ្យាល័យ។ អ្នកស្រីឡៅ សោភាជាបងស្រីបង្កើតរបស់សុភ័ក្ត្រ ដែលនាងកំពុងរស់នៅជាមួយបាននិយាយថា ខ្ញុំសប្បាយចិត្ត ណាស់ ដែលឃើញប្អូនស្រីរបស់ខ្ញុំបានបន្តការសិក្សាដូច្នេះ។ សុភ័ក្ត្របានជួយកាត់បន្ថយការ ចំណាយនៅក្នុងផ្ទះ  ហើយនាងសូមអរគុណអង្គការទស្សនពិភពលោក ដែលបានផ្តល់ឱកាសឲ្យ នាងបានបន្តការសិក្សានៅមហាវិទ្យាល័យ។  យុវជន ម៉ៃ សីហា  ជាអនុប្រធានក្លិបទស្សនៈកុមារ និងយុវជនកម្ពុជាបាននិយាយបញ្ជាក់ថា សុភ័ក្ត្រកម្រនឹងអវត្តមានក្នុងការចូលរួមសកម្មភាព សំខាន់ៗរបស់ក្លិបណាស់ ថ្មីៗនេះនាងបានចូលរួមក្នុងការសម្របសម្រួល និងបង្កើតក្លឹបកុមារ តំណាងសហគមន៍។ លើសពីនេះ សុភ័ក្ត្របានបំពេញតួនាទី និងការទទួលខុសត្រូវជា ហិរញ្ញិកក្លិបបានយ៉ាងល្អ។

សុភ័ក្ត្របានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងលទ្ឋផល ដែលសហគមន៍ស្ទឹងមានជ័យ សម្រេចបាន។ នាងជាមនុស្សម្នាក់ក្នុងចំណោមយុវជនដទៃទៀតក្នុងក្លិបដែលបានផ្តល់ឱកាស ដល់កុមារីក្រីក្រនិងងាយរងគ្រោះ។  ពិសេសនាងបានចូលរួមនៅក្នុងសកម្មភាពក្លិប និងការ អភិវឌ្ឍន៍សហគមន៍របស់ខ្លួន។ ទន្ទឹមនឹងនេះដែរ សុភ័ក្ត្រក៏បានចូលរួមក្នុងចលនាបណ្ដាញ អភិវឌ្ឍន៍នានា ជាមួយអង្គការដៃគូអភិវឌ្ឍន៍ រួមមានអង្គការមូលនិធិដើម្បីសិទ្ឋិកុមារ អង្គការ ចលនាកុមារ និងយុវជនកម្ពុជា អង្គការពលកម្មកុមារអន្តរជាតិ អង្គការសហគមន៍មូលដ្ឋាន សហគមន៍ជួយខ្លួនឯង និងគណៈកម្មការតំណាងមាតា បិតាសិស្ស និងសាលារៀនដែលជាផ្នែក មួយក្នុងការលើកកម្ពស់ឲ្យកុមារទទួលបាននូវសិទ្ឋិជាមូលដ្ឋានគឺជាចំណែកមួយយ៉ាងសំខាន់ ក្នុង ការជួយដល់កុមារបោះបង់ការសិក្សាឲ្យមានឱកាសបានត្រឡប់មករៀនវិញ។ បទពិសោធ និងការ ឧបត្ថម្ភនានា បានជួយរូបនាង ឲ្យក្លាយទៅជាសកម្មជនយ៉ាងសំខាន់ដែលរួមចំណែក ធ្វើឲ្យសង្គម ជាតិមានការផ្លាស់ប្តូរ ជាពិសេសបានជួយលើកកម្ពស់ដល់ កុមារី និងស្ត្រីនៅក្នុងវិស័យអប់រំ ព្រមទាំងការអភិវឌ្ឍន៍សហគមន៍របស់ខ្លួន។

«ជីវិតភ្លឺថ្លាដោយសារឆន្ទៈតស៊ូ អំណត់អត់ធន់»

«បទពិសោធការងារ គឺជាជីវិត»

***

Post By Aide et Action
Untitled-1
Untitled-1
Untitled-1-Recovered